អនុរដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលលោក ង្វៀនទ្រឿងសឺន អញ្ជើញប្រគល់ជានិមិត្តរូបម៉ាសវេជ្ជសាស្ត្រចំនួន ២ លានសន្លឹក ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ២០០ គ្រឿងនិងសម្ភារៈ គ្រឿងបរិក្ខារពេទ្យជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជន វៀតណាម ប្រគល់ជូនបក្សរដ្ឋនិងប្រជាជន ឡាវ។ រូបថត៖ ផា

ប្រគល់ជូនថវិកាចំនួន ៥០០.០០០ ដុល្លារនិងបរិក្ខារពេទ្យរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាម ជួយឧបត្ថម្ភប្រទេស ឡាវ សម្រាប់ឆ្លើយតបទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ

ប្រឈមមុខនឹងដំណើរវិវត្តដ័ស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេស ឡាវ ជាមួយនឹង មនោ សញ្ចេតនាផ្សារភ្ជាប់សមមិត្តជាបងប្អូននិង ស្មារតី "គ្រាប់អង្ករខាំបំបែកជាពីរ បន្លែចែកជាពាក់កណ្តាល" រវាង ប្រទេសទាំងពីរ នាថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ នៅ ហាណូយ បក្ស រដ្ឋនិងប្រជាជន វៀតណាម បាន ប្រគល់ជំនួតជាទឹកប្រាក់ចំនួន ៥០០.០០០ ដុល្លារ ជូនបក្សរដ្ឋនិងប្រជាជន ឡាវ ព្រមទាំងរៀបចំជើងហោះហើរ បន្ទាន់មួយ ដើម្បីដឹកជញ្ជូនគ្រឿង