ប្រឈមមុខនឹងដំណើរវិវត្តដ័ស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ - ១៩ នៅប្រទេស ឡាវ ជាមួយនឹង មនោសញ្ចេតនាផ្សារភ្ជាប់សមមិត្តជាបងប្អូននិងស្មារតី "គ្រាប់អង្ករខាំបំបែកជាពីរ បន្លែចែកជាពាក់កណ្តាល" រវាងប្រទេសទាំងពីរ នាថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ នៅ ហាណូយ បក្ស រដ្ឋនិងប្រជាជន វៀតណាម បានប្រគល់ជំនួយជាទឹកប្រាក់ចំនួន ៥០០.០០០ ដុល្លារ ជូនបក្សរដ្ឋនិងប្រជាជន ឡាវ ព្រមទាំងរៀបចំជើងហោះហើរបន្ទាន់មួយ ដើម្បីដឹកជញ្ជូនគ្រឿងបរិក្ខារពេទ្យរួមមានម៉ាស់ពេទ្យចំនួន ២ លានសន្លឹក ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ២០០ គ្រឿងនិងសារធាតុកម្ចាត់មេរោគ Chloramine B ទម្ងន់ ១ ម៉ឺនគីឡូក្រាមដើម្បីជួយប្រទេស ឡាវ ក្នុងការឆ្លើយតបទប់ទល់នឹងជំងឺរាត្បាតកូវីដ-១៩។
នៅលើជើងហោះហើរពិសេសមួយនេះ នៅមានអ្នកឯកទេសវេជ្ជសាស្ត្រចំនួន ៣៥ នាក់អញ្ជើញទៅកាន់ប្រទេស ឡាវ ដើម្បីជួយបង្ការនិងទប់ស្កាត់ជំងឺរាត្បាត ដំឡើងប្រព័ន្ធធ្វើតេស្តឆាប់រហ័សនិងបង្កើតមន្ទីរពេទ្យបណ្តោះ អាសន្ន។
ក្នុងឱកាសនេះ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម គណៈកម្មាធិការសហប្រតិបត្តិការ វៀតណាម - ឡាវ និង ខុទ្ទកាល័យនៃរដ្ឋាភិបាល វៀតណាម ក៏ បានផ្ញើជូនម៉ាស់ពេទ្យចំនួន ៥៧០.០០០ សន្លឹក ដល់បណ្ដាស្ថាប័នជាដៃគូរនៃប្រទេស ឡាវ ដែរ ៕
រូបថត៖ ថាញ់ដាត (ទីភ្នាក់ងារពត៌មានវៀតណាម)
ប្រែសម្រួលដោយ៖ សឺនហេង - បឹងព្រលិត