ក្រសួងបច្ចេកវិទ្យានិងវិទ្យាសាស្រ្តបាននឹងកំពុងសិក្សាអភិវឌ្ឍន៍លើប្រព័ន្ធអ៊ីនធឺណិតសម្រាប់ថ្ងៃអនាគត ដែល 6G នេះផ្ទាល់អាចរត់ដល់ល្បឿនប្រមាណ 1TB/វិនាទី ឬលឿនជាង 5G ប្រមាណ ៨ ០០០ ដងឯណោះ។
ការស្រាវជ្រាវនេះមាន ២ ក្រុមធំៗ ដោយមួយក្រុមចូលរួមពីសំណាក់នាយកជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធ ហើយទទួលខុសត្រូវលើក្រុមទីពីរដែលមានការចូលរួមពីអ្នកជំនាញទាំង ៣៧ រូបមកពីសកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា។ យ៉ាងណាមិញ ទាក់ទិននឹងការកំណត់ដាក់ឲ្យប្រើប្រាស់ត្រូវបានគេជឿថាយ៉ាងហោចណាស់ក៏ ១០ ឆ្នាំទៅមុខ ពោលគឺកំឡុងឆ្នាំ ២០៣០ ឯណោះ៕
ដកស្រង់និងកែសម្រួលពី Sabay News ដោយ៖ ជ័យពិសិដ្ឋ