នាវាកម្សាន្តទម្ងន់ ៣.០០០ តោនដែលមានប្រវែង ៩១,៤៤ ម៉ែត្រនេះមានបន្ទប់ស្នាក់នៅសម្រាប់ទទួលភ្ញៀវចំនួន ២២ នាក់រួមទាំងបន្ទប់ធំមួយបន្ទប់ VIP ៣ បន្ទប់ស្ប៉ាមួយ កន្លែងកែសម្ផស្សមួយ រោងកុនមួយ អាងទឹកធំមួយ បារមួយ កន្លែងចុះចតឧទ្ធម្ភាគចក្រមួយ ព្រមទាំងមាននាវិកដល់ទៅ ២៩ នាក់រង់ចាំបម្រើមិនឲ្យទាស់ចិត្ត។
![]() |
![]() ![]() |
![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() ![]() |
សូមបញ្ជាក់ថា នាវានេះធ្លាប់ជាកម្មសិទ្ធិរបស់ហេរញ្ញិកដែលកំពុងរត់គេចខ្លួនឈ្មោះ ឡូវ ទែក ចូ (Low Taek Jho) ប៉ុន្តែវាត្រូវបានរឹបអូសលក់ឡាយឡុងនៅឆ្នាំនេះដើម្បីសងថវិការដ្ឋរហូតដល់ជាង ៣ ពាន់លានដុល្លារដែលគាត់បានលួចកឹបកេងពីរដ្ឋាភិបាល ម៉ាឡេស៊ី៕