![]() |
ខេត្ត សឺនឡា ត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បណ្តាករណីធ្វើដំណើរឆ្លងទៅមកតាមច្រកទ្វារព្រំដែនទាំងឡាយ ជាពិសេសគឺបណ្ដាជនមកពីប្រទេស ចិន |
វីរុសនេះមានវិធីចម្លងរោគជាសំខាន់ ៣ គឺ៖ តាមខ្យល់ដកដង្ហើម (ឆ្លងតាមការប៉ះនឹងទឹកមាត់ពីអ្នកក្អក កណ្តាស់ ហៀរសំបោរចូលទៅផ្លូវដង្ហើម) ឆ្លងផ្ទាល់ ឆ្លងពីផ្ទៃដែលត្រូវជ្រាបជាតិកខ្វក់។
រយៈពេលផ្ទុកជំងឺពី ២ ដល់ ១២ ថ្ងៃ ជាមធ្យមចាប់ពី ៥ ដល់ ៧ ថ្ងៃដោយមានអាការៈរោគជាក់ស្តែងគ្រាដំបូងច្រើនតែប្រទះគឺ៖ ក្តៅខ្លួន ក្អកស្ងួត ហត់ហេវនិងឈឺសាច់ដុំ។ ករណីខ្លះឈឺបំពង់ក តឹងច្រមុះ ហៀរសំបោរ ឈឺក្បាល ក្អកមានស្លេស ក្អួតនិងរាករួស។
![]() |
ប្រជាជនមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យពហុព្យាបាល ហ៊ឹងធិញ (ខេត្ត ឡាវកាយ) ត្រូវបានចែកម៉ាស់និងទឹកលាងដៃដោយឥតគិតថ្លៃ |
![]() |
ខេត្ត ទៀនយ៉ាង អោយសិស្ស និស្សិតឈប់រៀនបន្តទៀត ទន្ទឹមនឹងនោះ បាញ់ថ្នាំកម្ចាត់មេរោគនៅបណ្ដាចំណុចសាលា |
![]() |
មន្ទីរពេទ្យពហុព្យាបាលខេត្ត និញធន់ រៀបចំកន្លែងដាច់ដោយឡែកនៅក្នុងផ្នែកឆ្លងរបស់មន្ទីរពេទ្យដើម្បីទទួលព្យាបាលអោយអ្នកជំងឺ |
![]() |
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន ម៉ាលូថាង ចាត់តាំងចែកម៉ាសចំនួន ៣.៥០០ ដោយឥតគិតថ្លៃជូនបងប្អូនជនជាតិនៅភូមិ ហ៊ុងបែង ឃុំ ម៉ាលី-ផ ស្រុក ផុងថូ (ខេត្ត ឡាយចូវ) |
ដើម្បីកាត់បន្ថយជាអតិបរមានូវការឆ្លងរាលដាលរបស់ជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណា ២ (SARS - CoV-2) ក្រសួងសុខាភិបាលអំពាវនាវអោយបងប្អូនជនរួមជាតិត្រូវតាំងស្មារតីរឹងប៉ឹង ម្ចាស់ការបង្ការជំងឺព្រមទាំងគួរជៀសកន្លែងមានមនុស្សប្រមូលផ្តុំច្រើន រក្សាគម្លាតនឹងមនុស្សមានអាការៈរោគជាក់ស្តែងដូចជា៖ ក្អក កណ្តាស់ ហៀរសំបោរ ប្រើម៉ាសត្រូវរបៀប រក្សាអនាម័យ ត្រូវលាងសម្អាតដៃជាអោយបានញឹកញាប់ ជូតលាងសម្ភារៈប្រើប្រាស់ តុ កៅអីដោយថ្នាំសម្លាប់មេរោគធម្មតា។
អ្នកដែលប៉ះពាល់ជិតនឹងអ្នកជំងឺ ឬអ្នកសង្ស័យមានផ្ទុក វីរុសកូរ៉ូណា ២ (SARS-CoV-2) ក្នុងរយៈពេល ១៤ ថ្ងៃត្រូវជូនដំណឹងអោយបណ្តាមូលដ្ឋានសុខាភិបាលនៅក្នុងតំបន់ មិនធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេស ចិន និងជៀសវាងការធ្វើដំណើរទេសចរមិនចាំបាច់ទៅកាន់បណ្តាប្រទេសកំពុងមានជំងឺរាតត្បាត...៕