![]() |
កងកម្លាំងចត្តាឡឺស័កពិនិត្យសុខភាពអន្តរជាតិ វាស់កម្តៅខ្លួនអ្នកដំណើរឆ្លងដែននៅច្រកទ្វារព្រំដែនអន្តរជាតិ ម៉ុកបាយ។ រូបថត៖ ថាញ់តឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម |
ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២០ គាត់បានធ្វើដំណើរទេសចរណ៍ទៅប្រទេស កម្ពុជា ស្នាក់នៅសណ្ឋាគារ Infinity ទីក្រុង ភ្នំពេញ។ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ អ្នកជំងឺមានរោគសញ្ញាក្តៅខ្លួន ក្អក ពិបាកដកដង្ហើម មិនទាន់ច្បាស់អំពីការព្យាបាល។
ដល់ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២០ អ្នកជំងឺវិលមកប្រទេស វៀតណាម តាមច្រកទ្វារព្រំដែន ម៉ុកបាយ (ខេត្ត តីនិញ) និង បានមជ្ឈមណ្ឌលត្រួតពិនិត្យសុខភាព ចត្តាឡឺស័ក អន្តរជាតិខេត្ត តីនិញ រកឃើញនិងបញ្ជូនទៅទៅមន្ទីរពេទ្យខេត្ត តីនិញ ដាក់នៅដាច់ដោយឡែកពីគេ ព្យាបាល និង យកវត្ថុសំណាកដើម្បីធ្វើតេស្ត។
អ្នកជំងឺលេខ ១១៨ ភេទស្រី សញ្ជាជាតិ វៀតណាម អាយុ ២៣ ឆ្នាំ ស្នាក់នៅស្រុក ចូវភូ ខេត្ត អានយ៉ាង ធ្វើបុគ្គលិកនៃក្រុមហ៊ុនកាស៊ីណូនៅ កម្ពុជា។ គាត់មានជំងឺរលាកទងសួតប្រចាំកាយ។
នៅច្រកទ្វារព្រំដែន បុគ្គលិកចត្តាឡឺស័ក បានពិនិត្យ រកឃើញនារីម្នាក់មានអាការៈក្តៅខ្លួន ក្អក មានអារម្មណ៍ពីបាកដកដង្ហើម ទើបបញ្ជូនមកមន្ទីរពេទ្យពហុព្យាបាលខេត្ត តីនិញ ដាក់នៅដាច់ដោយឡែកពីគេ ព្យាបាល យកវត្ថុសំណាកដើម្បីធ្វើតេស្ត។
ពេលនាំចូលមន្ទីរពេទ្យ រូបភាពថតដោយកាំរស្មី X អោយឃើញថា រលាកសួតទាំងពីរ មានជាំ។ បច្ចុប្បន្ន អ្នកជំងឺនេះត្រូវបានដាក់នៅដាច់ដោយឡែកពីគេ និងព្យាបាលជាបន្តនៅមន្ទីរពេទ្យពហុព្យាបាលរបស់ខេត្ត។