រូបភាពទង់ជាតិ វៀតណាម បក់រវិចៗ នៅលើដំបូលនៃលេណដ្ឋានក្រោមដី De Castries ប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ បញ្ចប់ដោយជ័យជម្នះ

ផ្ទាំងគំនូរ Panorama បង្ហាញឡើងវិញអំពីប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ

ក្រោយអំឡុងពេលជាង ១៨ ខែដំណើរការស្ថាបនាដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ផ្ទាំងគំនូរ Panorama (សព្វទស្សន៍) ដែលបង្ហាញឡើងវិញពីទិដ្ឋភាពរួមអំពីប្រតិបត្តិការវាយលុកទៅលើសមរភូមិ ដៀនបៀនភូ នៅឯជាន់ទី ២ នៃអគារសារមន្ទីរជ័យជម្នះ ដៀនបៀនភូ នោះបានសម្រេចជាស្ថាពរចំពេលរម្លឹកខួបអនុស្សាវរីយ៍គម្រប់ ៦៧ ឆ្នាំនៃជ័យជម្នះ ដៀនបៀនភូ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១)។