លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញសួរសុខទុក្ខយុទ្ធជនពិការ យុទ្ធជនកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ ធន់ថាញ់ (ខេត្ត បាក់និញ)

សកម្មភាពជាក់ស្តែងជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៤៧- ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២) ក្នុងប៉ុន្មានថ្ងៃកន្លងទៅថ្មីៗ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បណ្តាស្ថាប័នអង្គភាពនិងសប្បុរសជនបានរៀបចំសកម្មភាពជាច្រើនបង្ហាញសន្តានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់បុព្វបុរស