![]() |
Tab S6 ត្រូវបានបង្ហាញកាលពីថ្ងៃពុធ ថ្ងៃទី ៣១ ខែ កក្កដា |
ការប្រកាសនូវថេប្លេតថ្មីនេះធ្វើឡើងនៅមុនការបង្ហាញដែលគេរំពឹងទុករបស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះ នូវនាឡិកាឆ្លាតស៊េរីថ្មីនៅដើមសប្តាហ៍ក្រោយដែលគេបង្ហើបឱ្យដឹងខ្លះៗ នៅក្នុងវីដេអូខ្លីនាពេលថ្មីៗ នេះ ហើយក៏មានការបង្ហាញទូរស័ព្ទ Galaxy Note 10 ស៊េរីថ្មីរបស់ខ្លួននៅថ្ងៃទី ៧ ខែ សីហា នៅទីក្រុង ញូវយ៉ក ផងដែរ។
![]() |
Galaxy Tab S6 បានរួមបញ្ចូល Sensor ស្កែនក្រយៅដៃជាលើកដំបូងក៏ដូចជាសមត្ថភាពឆក់ភ្ជាប់ជាមួយប៊ិក S Pen ផងដែរ បំពាក់មកជាមួយថេប្លេតនៅផ្នែកខាងក្រោយ |
ប្រធានផ្នែក IT និងទំនាក់ទំនងរបស់ Samsung លោក ឌីជេ កោះ និយាយថា Tab S6 “ផ្តល់នូវកម្មវិធីដែលមានផលិតភាពនិងមានគុណភាពលំដាប់កំពូល ព្រមទាំងបច្ចេកវិជ្ជាខ្ពស់” ហើយត្រូវបានរចនាឡើងដើម្បីជួយដល់អ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពពោរពេញដោយផលិតភាពនិងការច្នៃប្រឌិត។
Tab S6 ត្រូវគេរំពឹងថា បំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 855 អេក្រង់ប្រភេទ AMOLED (២៥៦០ X ១៦០០) និងថ្មកម្លាំង ៧.០៤០ មិល្លីអំពែរម៉ោង៕