យាននេះបានបាញ់បង្ហោះជាមួយការស្រែកអបអរសាទរពីអ្នកឈរមើលជាច្រើននាក់នៅម៉ោង ២:៣០ នាទីទៀបភ្លឺ បន្ទាប់ពីការពន្យារពេល ៣ ម៉ោង។ រ៉ុក្កែតបានបំបែកចេញដោយសុវត្ថិភាពហើយយានបានចាប់ផ្តើមបេសកកម្មរយៈពេល ៦ ម៉ោងរបស់ខ្លួនដើម្បីដាក់ពង្រាយផ្កាយរណប។
 |
យានរ៉ុក្កែត Falcon Heavy ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាសកេណ្ណីឌី ក្នុងរដ្ឋ ផ្លរីដា កាលពីព្រឹកទៀបភ្លឺថ្ងៃអង្គារ |
បេសកកម្មដែលមានឈ្មោះថា កម្មវិធីសាកល្បងអវកាសទី ២ (STP-2) គឺជាបេសកកម្មទី ៣ សម្រាប់រ៉ុក្កែត Falcon Heavy ដែលគេចាត់ទុកថាជាប្រព័ន្ធបាញ់បង្ហោះដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។
បេសកកម្មនេះត្រូវបានប្រគល់ឱ្យធ្វើដោយក្រសួងការពារជាតិ អាម៉េរិក ដែលជាអ្នកម៉ៅការសំខាន់សម្រាប់ក្រុមហ៊ុនអវកាសពាណិជ្ជកម្ម ដូចជាក្រុមហ៊ុន SpaceX ។
ក្រុមហ៊ុននេះកំពុងដាក់ផ្កាយរណបចូលទៅគន្លងតារាវិថីសម្រាប់ទីភ្នាក់ងារផ្សេងៗ រួមទាំងអង្គការណាសា មន្ទីរគ្រប់គ្រងបរិយាកាសនិងសមុទ្រជាតិ (NOAA) មន្ទីរពិសោធន៍ក្រសួងការពារជាតិ សាកលវិទ្យាល័យនានា និងអង្គការមិនរកប្រាក់ចំណេញ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សុគន្ធនីថា
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម