ក្រុមហ៊ុន VinFast រំពឹងសង់រោងចក្រនៅរដ្ឋ ខារ៉ូលីណាខាងជើង រួចរាល់នៅឆ្នាំ ២០២៤

ក្រុមហ៊ុន VinFast ​ប្រកាស​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ពីរពាន់​លាន​ដុល្លារ​នៅ ​សហរដ្ឋ​អាម៉េរិក​

​កាលពី​ថ្ងៃ​​ទី​ ២៩ ខែ ​មីនា ក្រុមហ៊ុន​ផលិត​រថយន្ត​ VinFast បាន​ប្រកាស​ថា ​ខ្លួន​នឹង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី ​តម្លៃ​ពីរពាន់​​លាន​ដុល្លារ​នៅ ​រដ្ឋ​ខា​រ៉ូ​លីណា​ខាងជើង​ របស់ ស​ហ​រដ្ឋ​អាម៉េរិក ចំពេល​មាន​ការជំរុញ​របស់​ខ្លួន​ដើម្បី​ហក់​ចូលទៅ​ក្នុង​ទីផ្សារ​ពិភពលោក ​ដែល​មាន​ការប្រកួតប្រជែង​ខ្លាំង​សម្រាប់​រថយន្ត EV។​