ក្រុមហ៊ុន VinFast ​ប្រកាស​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ពីរពាន់​លាន​ដុល្លារ​នៅ ​សហរដ្ឋ​អាម៉េរិក​

ក្រុមហ៊ុន VinFast រំពឹងសង់រោងចក្រនៅរដ្ឋ ខារ៉ូលីណាខាងជើង រួចរាល់នៅឆ្នាំ ២០២៤
ក្រុមហ៊ុន VinFast រំពឹងសង់រោងចក្រនៅរដ្ឋ ខារ៉ូលីណាខាងជើង រួចរាល់នៅឆ្នាំ ២០២៤

កាលពីចុង ខែ មីនា ក្រុមហ៊ុនផលិតរថយន្ត VinFast (វៀត ណាម) បានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី តម្លៃពីរពាន់លានដុល្លារនៅ រដ្ឋខារ៉ូលីណាខាងជើង របស់ សហរដ្ឋអាម៉េរិក ចំពេលមានការជំរុញរបស់ខ្លួនដើម្បីហក់ចូលទៅក្នុងទីផ្សារពិភពលោក ដែលមានការប្រកួតប្រជែងខ្លាំងសម្រាប់រថយន្ត EV។

លោកប្រធានាធិបតី ចូ បៃដិន បានសាទរដល់ការប្រកាសអំពីរោងចក្រទំហំ ៨០០ ហិកតានៅតំបន់ ឆាថាមខោនធី (Chatham County) ដែលនឹងផលិតឡានក្រុងអគ្គិសនីនិងអាគុយសម្រាប់រថយន្ត EV ដោយហៅវាថាជា "ឧទាហរណ៍ចុងក្រោយបំផុតនៃប្រសិទ្ធភាពយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ខ្ញុំ"។

ក្រុមហ៊ុន VinFast ​ប្រកាស​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ពីរពាន់​លាន​ដុល្លារ​នៅ ​សហរដ្ឋ​អាម៉េរិក​ ảnh 1

ក្រុមហ៊ុន VinFast រំពឹងសង់រោងចក្រនៅរដ្ឋ ខារ៉ូលីណាខាងជើង រួចរាល់នៅឆ្នាំ ២០២៤

លោកបាននិយាយថា "កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកសាងសេដ្ឋកិច្ចថាមពលស្អាតកំពុងជំរុញក្រុមហ៊ុននានាឱ្យផលិតបន្ថែមទៀតនៅ សហរដ្ឋអាម៉េរិក កសាងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងឡើងវិញនៅទីនេះនៅក្នុងស្រុក ហើយទីបំផុតនឹងកាត់បន្ថយការចំណាយសម្រាប់ប្រជាជន អាម៉េរិក"។

ក្រុមហ៊ុន VinFast បានប្រាប់ថា ការសាងសង់រោងចក្រដែលនឹងអាចផលិតរថយន្តបាន ១៥០.០០០ គ្រឿងក្នុងមួយឆ្នាំនឹងចាប់ផ្តើមនៅឆ្នាំនេះ នៅពេលដែលទទួលបានការអនុញ្ញាត ហើយមានបំណងសង់រួចរាល់នៅឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនផលិតរថយន្តវៀតណាមនេះបាននិយាយថា រោងចក្រនឹងផលិតរថយន្ត VinFast VF 8 ដឹកអ្នកដំណើរប្រាំនាក់និងរថយន្ត VinFast VF 9 ដឹកអ្នកដំណើរប្រាំពីរនាក់ ដែលរថយន្តទាំងពីរនេះគឺជារថយន្តប្រភេទ SUV អគ្គិសនីទាំងអស់។

នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នារបស់ក្រុមហ៊ុនជាមួយរដ្ឋ ខារ៉ូលីណាខាងជើង ក្រុមហ៊ុន VinFast បានបញ្ជាក់ថា ខ្លួននឹងពង្រីករោងចក្រនាពេលអនាគត៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍