ការព្រមានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បារាំង លោក អូលីវើ វើរ៉ាន់ បានអនុវត្តតាមការស្រាវជ្រាវនាពេលថ្មីៗ នេះនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet ដែលបានសន្មតថា អង់ស៊ីមដែលជម្រុញឡើងដោយថ្នាំប្រឆាំងនឹងការរលាកដូចជា អ៊ីប៊ុយប្រូហ្វេន អាចជួយសម្រួលនិងធ្វើឱ្យជំងឺកូវីដ ១៩ កាន់តែធ្ងន់ធ្ងរថែមទៀត។
 |
បណ្តាប្រភេទថ្នាំប្រឆាំងនឹងការរលាកដែលមានផ្ទុក ibuprofen។ រូបថត៖ AFP/TTXVN |
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោក គ្រីស្ទាន លីនមៀរ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅ ទីក្រុង ហ្សឺណែវ ថា អ្នកជំនាញរបស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិកំពុងសម្លឹងមើលលើបញ្ហានេះដើម្បីផ្តល់ការណែនាំបន្ថែមទៀត។
លោកនិយាយថា “ក្នុងពេលនេះ យើងសូមណែនាំឱ្យប្រើថ្នាំប៉ារ៉ាសេតាម៉ុល ហើយកុំប្រើថ្នាំអ៊ីប៊ុយប្រូហ្វេនជាថ្នាំព្យាបាលដោយខ្លួនឯង។ វាជារឿងសំខាន់ណាស់”។
គាត់បានបន្ថែមថា ប្រសិនបើថ្នាំអ៊ីប៊ុយប្រូហ្វេនត្រូវបាន “ណែនាំឱ្យប្រើដោយអ្នកជំនាញសុខភាព នោះគឺអាស្រ័យលើពួកគេ”។
ការអត្ថាធិប្បាយរបស់គាត់បានធ្វើឡើងបន្ទាប់ពីលោក វើរ៉ាន់ បានផ្ញើសារ Twitter ព្រមានថា ការប្រើប្រាស់ថ្នាំអ៊ីប៊ុយប្រូហ្វេននិងថ្នាំប្រឆាំងនឹងការរលាកស្រដៀងគ្នានេះអាចជា “កត្តាកាន់តែធ្ងន់ធ្ងរ” ក្នុងការចម្លងមេរោគកូវីដ ១៩៕
ធីតា
(តាមទីភ្នាក់ងារព័ត៌មាន វៀតណាម - រស្មីកម្ពុជា)