![]() |
សាលារៀន ហាយ៉ាង ត្រូវបានស្ថាបនាលើដីរបស់គ្រួសារលោក ហ្វិញវ៉ាន់ហត |
ដោយការធ្វើដំណើរទៅមកភាគច្រើនគឺឆ្លងទន្លេ ព្រែក ទើបប្អូនៗកុមារជាច្រើននៅក្នុងភូមិមិនដែលបានចូលសាលារៀនទាល់តែសោះ។ ជាមួយការប្តេជ្ញាចិត្តនាំ "អក្សរ" មកអោយប្អូនៗកុមារនៅក្នុងភូមិ លោក ហត បានចលនាបងប្អូនមាមីងអោយចូលរួមវិភាគទានជាឈើ ស្លឹក ប្រាក់ដើម្បីស្ថាបនាបន្ទប់សិក្សាបណ្តោះអាសន្ននៅលើដីរបស់គ្រួសារលោក។ នៅចំពោះមុខតម្រូវការរៀនអក្សរមួយថ្ងៃកាន់តែកើនឡើង នៅឆ្នាំ ១៩៩៥ លោកបានសំរេចចិត្តបរិច្ចាគដីទំហំ ១.៧០០ ម៉ែត្រក្រឡាដើម្បីស្ថាបនាសាលារៀន ហាយ៉ាង។
![]() |
លោក ហ្វិញវ៉ាន់ហត នៅភូមិ រ៉ាច់យឿ ឃុំ ភូមី |
![]() |
បច្ចុប្បន្ននេះប្អូនៗកុមារនៅឃុំ ភូមី និយាយរួម ភូមិ រ៉ាច់យឿ និយាយដោយឡែក សុទ្ធតែបានទៅសាលារៀនលើដងផ្លូវដែលបានក្រាលកៅស៊ូ |
សាលារៀនស្ថាបនាឡើងបានជួយអោយកុមារនៅក្នុងភូមិជាង ៧០ នាក់មានកន្លែងរៀនសូត្រប្រកបដោយស្ថិរភាព។ ផ្តើមពី "សាលារៀនរបស់លោក ហត" កូនចៅរបស់បងប្អូនជនជាតិខ្មែរជាច្រើនបានរៀនឡើងដល់កំរិតមធ្យមសិក្សា
មូលដ្ឋានមធ្យមសិក្សាចំណេះទូទៅបានជ្រើសរើសចូលទៅក្នុងសាលាអន្តេវាសិកជនជាតិ អនុមហាវិទ្យាល័យនានាជាដើម។
![]() |
ផ្តើមពី “សាលារៀនរបស់លោក ហត” កូនចៅរបស់បងប្អូនជនជាតិខ្មែរជាច្រើននាក់ បានរៀនសូត្រឡើងដល់មធ្យមសិក្សាមូលដ្ឋាន មធ្យមសិក្សាចំណេះទូទៅ |
លោក ង្វៀនថាញ់ហាយ លេខាបក្ស ឃុំ ភូមី បានអោយដឹងថា៖ អាស្រ័យដោយបានរៀនសូត្រ អនាគតរបស់ប្អូនៗមិនត្រឹមតែជួយគ្រួសារអោយរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកបង្កប្រភពធនធានមនុស្សដ៏សំខាន់អោយមូលដ្ឋានទៀតផង៕