ភូមិ ចឹម អាណែហ៍ មានស្រូវស្រែចំនួន ៣១ ហិកតា ដំណាំកាហ្វេចំនួន ១៦០ ហិកតា សត្វចតុបាទគ្រប់ប្រភេទជាង ៥០០ ក្បាល។ ដោយមានចំណេះដឹងសន្សែសន្សំតាមរយៈកម្មវិធី គម្រោងអភិវឌ្ឍសេដ្ឋកិច្ច បង រើចឹម យ្ជុក បានចលនាបងប្អូនជនជាតិអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសចូលទៅក្នុងផលិតកម្ម ជំរុញយ៉ាងខ្លាំងក្លាការដាំឆ្លាស់ទុរេនក្នុងចម្ការកាហ្វេ អភិវឌ្ឍដំណាំហូបផ្លែ ចិញ្ចឹមសត្វ។ល។

អាស្រ័យហេតុនេះ ប្រាក់ចំណូលរបស់បងប្អូនជនជាតិក្នុងភូមិល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ ក្រុមគ្រួសារជាច្រើនសម្រេចបានកិត្តិនាមបង្កបង្កើនផលធ្វើអាជីវកម្មពូកែ។ បង ប៊្យីន ប្រជាជនក្នុងភូមិម្នាក់បានអោយដឹងថា៖ "ពីមុននេះ គ្រួសារខ្ញុំមានដំណាំ កាហ្វេចំនួន ២.៥០០ ម៉ែត្រការ៉េ ប្រាក់ចំណូលប្រហែល ៣០ ទៅ ៤០ លានដុងមួយឆ្នាំ។ ត្រូវបានប្រធានភូមិ រើចឹម យ្ជុក ណែនាំរបៀបកាត់មែក ដាក់ជី ស្រោចស្រពទឹក។ល។ ចម្ការកាហ្វេរបស់គ្រួសារអភិវឌ្ឍល្អជាងមុន បច្ចុប្បន្នបង្កើតប្រាក់ចំណូលជាង ១០០ លានដុងមួយឆ្នាំ"។

ដោយមានការចលនាពីប្រធានភូមិ រើចឹម យ្ជុក អ្នកភូមិ ចឹម អាណែហ៍ ថែមទាំងសម្អាតអនាម័យភូមិ ច្រកចូលភូមិ កសាងជនបទថ្មីយ៉ាងសកម្មទៀតផង។ ឆ្នាំ ២០២៤ បងប្អូនជនជាតិបានស្ម័គ្រចិត្តបរិច្ចាគដីទំហំ ៥០០ ម៉ែត្រការ៉េ ដើម្បីជីកព្រែកប្រឡាយធំទូលាយ ចាក់ជាផ្លូវបេតុងនូវខ្សែផ្លូវមួយចំនួន។ល។ យោងតាមលោកស្រី ត្រឹន ធីអ៊ូត អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ជីឡាំង រាល់ការចូលរួមចំណែករបស់ប្រធានភូមិ រើចឹម យ្ជុក បានជួយជីវភាពបងប្អូនជនជាតិមានកាវិវត្តទៅមុខជាវិជ្ជមាន មុខមាត់ជនបទកាន់តែរីកចម្រើនជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ហុងដៀប
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សិរីសួស្តី