នាអំឡុងថ្ងៃអាកាសធាតុបម្រែបម្រួលមិនប្រក្រតី តែងតែកើតមានរលកក្តៅខ្លាំងអូសបន្លាយពី ៧ ដល់ ១០ ថ្ងៃ សីតុណ្ហភាពចាប់ពី ៣៧ ដល់ ៣៩ អង្សាសេ មានកន្លែងខ្លះជាង ៤០ អង្សាសេ ជះឥទ្ធិពលមិនតិចឡើយដល់សុខភាពហ្វូងសត្វពាហនៈ បក្សីស្រុក ហានិភ័យផ្ទុះជំងឺរាត ត្បាតគឺខ្ពស់ណាស់។

ដើម្បីត្រៀមលក្ខណៈជាមុនសម្រាប់បង្ការ ទប់ស្កាត់ជំងឺរាតត្បាតនិងបង្កើនសុខភាពអោយហ្វូងសត្វចិញ្ចឹមក្នុងរដូវក្តៅខ្លាំង អ្នកចិញ្ចឹមសត្វត្រូវអនុវត្ត អោយល្អដំណោះស្រាយបច្ចេកទេសមួយចំនួនដូចតទៅ៖
* ការនាំចូលពូជនិងដឹកជញ្ជូនសត្វពាហនៈ បក្សីស្រុក៖
- នាំចូលពូជពីសិប្បកម្មផលិតពូជមានប្រជាប្រិយភាព មិននាំចូលពីកន្លែងទាំងឡាយណាដែលកំពុងមានជំងឺរាតត្បាត។ ចាំបាច់ត្រួតពិនិត្យសព្វគ្រប់អំពីគុណភាពពូជក៏ដូចជាការចាក់វ៉ាក់សាំងបង្ការជំងឺ។
- ពេលដឹកជញ្ជូនសត្វពាហនៈ បក្សីស្រុកនៅក្នុងអំឡុងថ្ងៃក្តៅខ្លាំងគួរធ្វើនៅពេលព្រឹកព្រលឹមឬនៅពេលល្ងាចត្រជាក់។
បើដឹកជញ្ជូនតាមផ្លូវឆ្ងាយគួរចំណាំអោយសត្វពាហនៈ បក្សីស្រុកឈប់ សម្រាកសមស្រប អំឡុងពេលថ្ងៃត្រង់គួរតែដាក់សត្វពាហនៈ បក្សីស្រុកនៅកន្លែងត្រជាក់ បន្ថែមចំណី ទឹកផឹកក៏ដូចជាពិនិត្យសុខភាពសត្វក្នុងដំណើរការដឹកជញ្ជូន។
គួរតែគម្លាតដង់ស៊ីតេនៃការក្រុងសត្វពាហនៈ បក្សីស្រុកនៅលើមធ្យោ បាយ ដឹកជញ្ជូន ព្រមទាំងបិទបាំងធ្វើឱ្យសត្វពាហនៈ បក្សីស្រុកត្រជាក់នៅលើមធ្យោបាយដឹកជញ្ជូនតែម្តង។
* ទ្រុងក្រោលនិងប្រព័ន្ធធ្វើអោយត្រជាក់៖
- រៀងរាល់ថ្ងៃ អនាម័យស្អាតបាតតំបន់ទ្រុងចិញ្ចឹមសត្វ តំបន់ព្រលែងឃ្វាលចំពោះក្របី គោ។
ធ្វើការកាយចង្អូរឲ្យទឹកហូរបានងាយ កាប់ឆ្ការបោសសម្អាតគុម្ពោតព្រៃដើម្បីជៀសវាងសត្វរុយ មូស សត្វល្អិត មិនទុកអោយទឹកដក់និងបាញ់ថ្នាំសម្លាប់មេរោគតាមកាលកំណត់សម្រាប់កាត់បន្ថយ ទប់ស្កាត់ប្រភពបង្កជំងឺ។
- បិទបាំងទ្រុង ក្រោលដើម្បីធានាមានកម្រិតត្រជាក់ល្អ។ ឧស្សាពិនិត្យប្រព័ន្ធធ្វើអោយត្រជាក់នៅក្នុងទ្រុងចិញ្ចឹមសត្វពាហនៈ បក្សីស្រុក។
កែលម្អជួសជុល ធ្វើអោយល្អប្រសើរជាងមុនដោយទាន់ពេលវេលា ធានាប្រព័ន្ធធ្វើអោយត្រជាក់ទាំងឡាយប្រើប្រាស់បានល្អ។
* របបអាហារូបត្ថម្ភ៖
- ក្នុងអំឡុងថ្ងៃក្តៅខ្លាំង ចាំបាច់បង្កើនរបបអាហារនិងបន្ថែមបណ្តាប្រភេទសារធាតុរ៉ែ (សារធាតុ premix វីតាមីន) ដើម្បីលើកកម្ពស់កម្លាំងការពាររាងកាយអោយសត្វ។
- ធានាទឹកផឹកគ្រប់គ្រាន់និងស្អាតអោយសត្វពាហនៈ បក្សីស្រុក។
* ដង់ស៊ីតេក្នុងការចិញ្ចឹម៖
ក្នុងអំឡុងថ្ងៃក្តៅខ្លាំង ត្រូវគម្លាតដង់ស៊ីតេក្នុងការចិញ្ចឹមដាក់ទ្រុងចំពោះសត្វពាហនៈ បក្សីស្រុកដើម្បីបង្កភាពស្រឡះស្រឡំ មានខ្យល់ចេញចូលនិងធ្វើឱ្យមានតុល្យភាពអុកស៊ីហ្សែននៅក្នុងទ្រុងចិញ្ចឹម (ដង់ស៊ីតេមធ្យមនៃការចិញ្ចឹមមាន់សាច់ល្អបំផុតគឺ ៦ ដល់ ៨ ក្បាលក្នុងមួយម៉ែត្រការ៉េ គោ ក្របីធានាចំនួន ៤ ដល់ ៦ ម៉ែត្រការ៉េក្នុងមួយក្បាល)។
* ការចាក់វ៉ាក់សាំងបង្ការជំងឺ៖
- ត្រូវពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺអោយហ្វូងសត្វពាហនៈ បក្សីស្រុក ក្នុងករណីដល់កាលកំណត់ចាក់វ៉ាក់សាំងបង្ការជំងឺ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺភ្លាមដើម្បីត្រៀមលក្ខណៈបង្កើតភាពស៊ាំជាមុន។
- នៅពេលឃើញសត្វពាហនៈ បក្សីស្រុកមានអាការមិនប្រក្រតី ត្រូវបំបែកហ្វូងចេញ ក្រុងដាច់ដោយឡែកពីគ្នា ដើម្បីត្រួតពិនិត្យ តាមដាននិងព្យាបាល។
ប្រសិនបើចំនួនតិចតួច (ពីរបីក្បាល) មិនឃើញមានអាការរីករាលដាល គឺអោយផឹកថ្នាំប៉ូវសុខភាព ថ្នាំប៉ូវកម្លាំង បង្កើតភាពស្រឡះស្រឡំមានខ្យល់ត្រជាក់ចេញចូលអោយសត្វ។
នៅពេលវិលមករកភាពប្រក្រតីវិញ សត្វមានកម្លាំងមាំមួនគឺដាក់បញ្ចូលហ្វូង។

ក្នុងករណីឃើញសត្វពាហនៈ បក្សីស្រុកមានអាការរោគសញ្ញាធ្ងន់ធ្ងរ (ពិបាក ដកដង្ហើម ក្អក ក្តៅខ្លួន សំកុកសំកុល ដើរចុះ ដើរឡើងមិនប្រក្រតីជាដើម) មានអាការរីករាលដាល ត្រូវជូនដំណឹងដល់កម្មាភិបាលពេទ្យសត្វនៅមូលដ្ឋានភ្លាមដើម្បីមានវិធានការធ្វើអន្តរាគមន៍ទាន់ពេលវេលា៕
អត្ថបទ៖ TTKNQG
រូបថត៖ វូ ស៊ិញ - ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ