កាលពីមុននេះ គ្រួសារលោកស្រី ម៉ាយ ធីឡេ ត្រូវបានចាត់ទុកថាជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារពិបាករួចផុតពីភាពក្រីក្ររបស់ភូមិ។ ដើម្បីជួយលោកស្រី ឡេ ឈោងឈានឡើង លោកស្រី ធូ លើកទឹកចិត្ត សួរសុខទុក្ខ ឧបត្ថម្ភលោកស្រី ឡេ ភ្ជាប់ខ្លួនជាមួយនឹងប្រភពទុនកម្ចីអនុគ្រោះចំនួន ២០ លានដុង។
អាស្រ័យហេតុនោះ លោកស្រី ឡេ ទិញនេសាទុបករណ៍ សំណាញ់ សំណ។ល។ ដើម្បីបើកទូលាយមុខរបរត្បាញលបក្តាម (ឧបករណ៍ ធ្វើដោយឫស្សីដើម្បីចាប់ក្តាម ត្រីជាដើម)។ លោកស្រី ធូ ថែមទាំងឧទ្ទេសនាមស្វែងរកទីផ្សារជួយគ្រួសារទៀតផង។ រៀងរាល់ថ្ងៃជាមធ្យម ស្វាមីភរិយា លោកស្រី ឡេ ត្បាញលបក្តាមបានជាង ២០ គ្រឿង តម្លៃលក់ពី ៤០.០០០ ដុងក្នុងមួយគ្រឿង ប្រាក់ចំណូលកែលម្អ ស្ម័គ្រចិត្តស្នើរសុំចេញចាកពីភាពក្រីក្រ។

លោក ង៉ូ វ៉ាន់បាន នៅជិតផ្ទះលោកស្រី ឡេ បង្ហើបបង្ហាញថា៖ "ដោយសារកើតឧប្បត្តិហេតុក្នុងការប្រកបរបររកស៊ី គ្រួសារធ្លាក់ក្នុងស្ថានភាពលំបាកលំបិន។ ដោយសារបងស្រី ធូ លើកទឹកចិត្ត បង្កលក្ខខណ្ឌភ្ជាប់ខ្លួនជាមួយប្រភពទុនចំនួន ៥០ លានដុង គ្រួសារមានលក្ខខណ្ឌបណ្តាក់ទុនទ្រុងរោងចិញ្ចឹមសំពោចវល្លិ៍។ ផ្តើមពីសំពោចវល្លិ៍ពូជចំនួន ៤ ក្បាល ថែទាំអស់រយៈពេលជាង ២ ឆ្នាំមកបង្កើត ហ្វូង បច្ចុប្បន្នអភិវឌ្ឍឡើងដល់ជាង ១០០ ក្បាល។ ជារៀងរាល់ឆ្នាំ ផ្តើមពីការលក់ពូជសំពោចវល្លិ៍និងសាច់សំពោចវល្លិ៍បាននាំមកនូវប្រាក់ចំណូលបង្គួរ។ រហូតមកទល់ពេលនេះ គ្រួសារខ្ញុំសងរួចបំណុលអស់ហើយ ស្តារការងារធុរកិច្ចឡើងវិញ"។

មិនត្រឹមតែជួយប្រជាជនភ្ជាប់ខ្លួនជាមួយប្រភពទុន ដើម្បីឈោងឈានឡើងប៉ុណ្ណោះទេ លោកស្រី ធូ ថែមទាំងនាំមុខគេ បុរេសកម្មក្នុងការចិញ្ចឹមបង្គា ក្តាម ២ ដំណាក់កាលមានប្រើប្រាស់ផលិតផលជីវសាស្រ្តកែច្នៃ។ បន្ទាប់ពីអនុវត្តជោគជ័យ លោកស្រីណែនាំប្រជាជនធ្វើដោយសុទ្ធចិត្ត។
អាស្រ័យហេតុនេះ បរិមាណផលជលផលរបស់ភូមិ ២ ឆ្នាំកន្លងទៅកើនឡើងខ្ពស់ សេដ្ឋកិច្ចប្រជាជនប្តូរមុខមាត់ថ្មី។ ជាមួយនឹងប្រជាប្រិយភាពរបស់ខ្លួន លោកស្រី ធូ ថែមទាំងចលនា សង្គមូបនីយកម្មដើម្បីកសាង តុបតែងទីស្នាក់ការប្រជុំជីវភាពវប្បធម៌ភូមិជូនអំណោយអ្នកក្រីក្រ ជូនអាហារូបករណ៍ កង់អោយសិស្សសាលាសង្វាតរៀនសូត្រ គិតគូរអោយក្រុមគ្រួសារលំបាកលំបិន ជំងឺតម្កាត់ជាយថាហេតុជាដើម៕
អត្ថបទនិងរូបថត៖ ទ្រុកលិញ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សឺនហេង