ការដាំដំណាំម្ជូរព្រឹក្សមិនត្រូវការទឹកច្រើនទេ គ្រាន់តែដាក់ជីសរីរាង្គ បោចស្មៅ... តែប៉ុណ្ណោះ។ ក្រោយរយៈពេលប្រហែល ៤ ខែ ដំណាំអាចផ្តល់ផលផ្កាហើយអូសបន្លាយក្នុងអំឡុងពេល ២ ខែ។
![]() |
អនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ គ្រួសារប្រជាជនមួយចំនួននៅឃុំ ផុងអាន ស្រុក ផុងដៀន បានដាំដោយជោគជ័យម្ជូរព្រឹក្សជាង ៤ ហិកតា |
ផ្កាម្ជូរព្រឹក្សអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជា៖ តំណាប់ផ្កាម្ជូរព្រឹក្ស ទឹកខ្លឹមម្ជូរព្រឹក្ស តែគ្រាប់ម្ជូរព្រឹក្ស... សម្រាប់ព្យាបាលជំងឺ ក្អក បន្ថយសម្ពាធឈាម បង្ការជំងឺមហារីក...។
![]() |
ដំណាក់កាលយកគ្រាប់ផ្កាម្ជូរព្រឹក្សនៅគ្រួសារមួយនៅឃុំ ផុងអាន ស្រុក ផុងដៀន |
ដោយមានតម្លៃមធ្យមពី ១០.០០០ ដល់ ១៥.០០០ ដុងក្នុងមួយគីឡូក្រាមផ្កាស្រស់ តម្លៃផ្កាក្រៀមពី ៣៥០.០០០ ដល់ ៤០០.០០០ ដុងក្នុងមួយគីឡូក្រាម ដំណាំម្ជូរព្រឹក្សផ្តល់ប្រាក់ចំណូលមធ្យមជាង ២០០ លានដុងក្នុងមួយហិកតា។
![]() |
ទម្រង់រូបភាពដាំដំណាំម្ជូរព្រឹក្សនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជំហានដំបូងដោះស្រាយការងារធ្វើតាមរដូវកាលអោយពលករជាច្រើននៅមូលដ្ឋាន |
ជាប្រភេទដំណាំមានលទ្ធភាពសម្របខ្លួននឹងលក្ខខណ្ឌអាកាសធាតុ ដីស្រទាប់លើរបស់មូលដ្ឋាន ថែមទាំងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងច្រើនប្រភេទដំណាំប្រពៃណីផ្សេងៗ ម្ជូរព្រឹក្សបានបើកចេញនូវក្តីរំពឹងថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យបងប្អូនមាមីងកសិករនៅស្រុក ផុងឌៀន៕
អត្ថបទនិងរូបថត៖ ហូកូវ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ-ទីភ្នាក់ងារព័ត៌មានវៀតណាម