![]() |
ឆ្លៀតប្រើប្រាស់នូវផ្ទៃទឹកស្រះដើម្បីព្រលែងបក្សីស្រុក |
* កំណត់ប្រភេទចំការសមស្របជាមួយអាកាសធាតុ សណ្ឋានដី ភូគព្ភសាស្រ្តដើម្បីកសាងទម្រង់រូបភាព៖ ជ្រើសរើសកូនឈើ កូនពូជនិងកំណត់រដូវកាលចុះពូជដាក់ចិញ្ចឹមសមស្រប។ កសាងផែនទីរចនាលំអិតអំពីចំការដំណាំស្រះ ទ្រុង។
* កសាងប្រព័ន្ធផ្លូវនិងរបងការពារ៖
អាស្រ័យទៅលើទ្រង់ទ្រាយនៃចំការ លទ្ធភាពយន្តូបនីយកម្មតម្រូវការដឹកជញ្ជូនផលិតផលដើម្បីកសាងប្រព័ន្ធផ្លូវអោយសមស្រប។ ប្រសិនបើចំការទូលាយមានតម្រូវការប្រើប្រាស់យន្តូបនីយកម្មគឺត្រូវមានផ្លូវធំល្មមដើម្បីបរគ្រឿងចក្រ។ របងការពារចំការអាចជាដើមឈើ សំណាញ់ដែកឬធ្វើជញ្ជាំងឥដ្ឋព័ទ្ធជុំវិញ។
![]() |
របងការពារចំការអាចជាដើមរុក្ខជាតិ សំណាញ់ដែកឬធ្វើជញ្ជាំងឥដ្ឋព័ទ្ធជុំវិញ |
* របៀបជីកស្រះ៖ ប្រភេទនិងសណ្ឋានស្រះអាស្រ័យលើសណ្ឋានដីនិងទ្រង់ទ្រាយផលិតកម្ម។ អាចជាស្រះទោលឬប្រព័ន្ធស្រះបន្តជាប់គ្នាដូចជា៖ ស្រះស្របគ្នាស្រះឆ្លាស់នឹងរងដំណាំផ្សេងៗ។ គួរគប្បីជីកស្រះជម្រៅពី ១ ទៅ ១,៥ ម៉ែត្រ លើកមាត់ស្រះអោយខ្ពស់ មានប្រព័ន្ធបង្ហូរទឹកនិងស្រោចស្រព។ មាត់ស្រះអាចដាំដើមឈើ លើផ្ទៃទឹកបណ្តែតកំប្លោកត្រកួជាដើម។ អាស្រ័យតាមលក្ខខណ្ឌនិងផ្ទៃក្រឡាស្រះដើម្បីព្រលែងពូជត្រីអោយសមស្រប។
* របៀបកសាងទ្រុងក្រោល៖
ទ្រុងក្រោលចិញ្ចឹមជ្រូក ក្របីគោ ពពែ។ល។ គួរធ្វើឆ្ងាយពីលំនៅដ្ឋានដើម្បីធានាអនាម័យ។ ទ្រុងក្រោលអាចធ្វើនៅក្បែរស្រះនៅលើស្រះឬក្រោមម្លប់ឈើក្នុងចំការ។ រចនាទ្រុងក្រោលត្រូវចាប់អារម្មណ៍ដល់កន្លែងផ្អាប់លាមក។ ទ្រុងត្រូវមានស្នូកដាក់ចំណី ទឹកផឹក ទំហំអាស្រ័យលើបរិមាណសត្វចិញ្ចឹម។
![]() |
ទ្រុងចិញ្ចឹមសត្វស្រុកត្រូវបានកសាងនៅក្បែរស្រះទឹក |
* ចំការឈើ៖
បែងចែកជាឡូត៍និងទីតាំងដាំដំណាំផ្សេងៗ នៅក្នុងចំការ។ គួបផ្សំដាំដំណាំច្រើនប្រភេទជាច្រើន ស្រទាប់ ដាំឆ្លាស់ ដាំបន្តពីរដូវមួយទៅរដូវមួយដើម្បីឆ្លៀតប្រើប្រាស់នូវជីវជាតិនៅក្នុងដី។ អាចដាំ ដំណាំរយៈពេលខ្លីជាមួយដំណាំ រយៈពេលវែងដើម្បីឆ្លៀតប្រើប្រាស់កំរិតគ្របដណ្ដប់សំរាប់អោយដំណាំទាំងឡាយដែលចូលចិត្តម្លប់...៕