លោក លីគ្វើន (នៅកណ្តាល) ជាមួយនឹងសមាជិកទាំងឡាយនៃក្រុមសហការផលិតស្រូវគុណភាពខ្ពស់ ដុងទៀន កម្មាភិបាលកសិកម្មមូលដ្ឋានផ្តោះប្តូរបទពិសោធន៍ក្នុងការដាំស្រូវអតិផល |
ជារៀងរាល់ឆ្នាំលោកចំណូលបានជាង ១ ពាន់លានដុងពីការធ្វើស្រែនិងសេវាកម្មកសិកម្ម។ ទន្ទឹមនឹងនោះ ក្នុងតួនាទីជាប្រធាននៃក្រុមសហការផលិតស្រូវគុណភាពខ្ពស់ ដុង ទៀន លោក លីគ្វើន នៅទាំងត្រៀមជានិច្ចក្នុងការចែករំលែកដល់សមាជិកទាំងឡាយក្នុងក្រុមអំពីបទពិសោធន៍ក្នុងការផលិត របៀបដាំដុះស្រូវផ្តល់ទិន្នផលខ្ពស់ ជួយក្រុមគ្រួសារជាច្រើនឈានឡើង រួមគ្នាធ្វើមានធ្វើបាននៅលើ អំពកដីនៃស្រុកកំណើត។
លោក លីគ្វើន យល់ឃើញថា ចង់ក្លាយជាអ្នកមានពីដំណាំស្រូវត្រូវតែវិនិយោគលើគ្រឿងម៉ាស៊ីន វិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងការធ្វើស្រែ |
ផ្ទះសម្បែងដ៏ធំទូលាយរបស់គ្រួសារលោក លីគ្វើន |
ក្រៅពីការធ្វើសេដ្ឋកិច្ចពូកែ លោក លីគ្វើន ថែមទាំងជាអ្នកមានកិត្យានុភាពក្នុងសហគមន៍ ជនជាតិ ខ្មែរ មានការចូលរួមវិភាគទានជាច្រើនក្នុងចលនាកសាងជនបទថ្មីនិងកិច្ចការ ផ្សេងៗ ទៀតនៅមូលដ្ឋាន៕