នាតំបន់ព្រំដែនដាច់ស្រយាលដែលនៅមានការលំបាកច្រើននៃស្រុក បាវឡាក (ខេត្ត កាវបាំង) បងប្អូនជនជាតិធ្លាប់តែដាំស្រូវនិងពោតក៏ប៉ុន្តែបង ណុងវ៉ាន់ហ៊ាន់ បែរជាចេះធ្វើមានធ្វើបានដោយរបរដាំមន ចិញ្ចឹមដង្កូវនាង។ រូបថត៖ អានថាញ់ដាត |
យុវជនជាច្រើនក្នុងឃុំបានរៀនសូត្រតាមបង ណុងវ៉ាន់ហ៊ាន់ ដាំមនចិញ្ចឹមដង្កូវនាង។ រូបថត៖ អានថាញ់ដាត |
ដោយឃើញថា ទម្រង់រូបភាពថ្មីអាចផ្តល់ទិន្នផលខ្ពស់ បងបន្តដាំមនបន្ថែម ១ ហិកតា ហើយបើកទូលាយកន្លែងចិញ្ចឹមដង្កូវនាងនិងរោងភ្ញាស់ពងដង្កូវនាង ផ្គត់ផ្គង់ដង្កូវនាងពូជ ផ្តល់ចំណូល ២០០ លានដុងក្នុងមួយឆ្នាំ។ អាស្រ័យរៀនសូត្រតាមបង ហ៊ាន់ ដាំដើមមន ចិញ្ចឹមដង្កូវនាង ជីវភាពរស់នៅរបស់ ២០ ក្រុមគ្រួសារក្នុងភូមិបានល្អប្រសើរឡើង។
បង ណុងវ៉ាន់ហ៊ាន់ ផ្ដោះប្តូរបទពិសោធន៍ក្នុងមុខរបរនឹងបងប្អូនមាមីងក្នុងឃុំ។ រូបថត៖ អានថាញ់ដាត |
ជាមួយនឹងស្នាដៃដែលសម្រេចបាន បង ណុងវ៉ាន់ហ៊ាន់ បានទទួលបណ្ណសរសើរ ២ ដងជូនអោយក្រុមគ្រួសារគំរូនាំមុខក្នុងបណ្តាចលនាប្រឡងប្រណាំងនៅលើភូមិសាស្ត្រខេត្ត កាវបាំង៕