មូលហេតុចម្បងនៃជំងឺបេះដូងរីកធំគឺដោយសារមានបញ្ហាក្នុងការផ្គត់ផ្គង់ឈាមទៅឲ្យបេះដូង ដោយសារការស្ទះ ដែលបង្កឡើងដោយសារជំងឺសរសៃឈាមបេះដូងនិងជំងឺលើសសម្ពាធឈាម។

មូលហេតុផ្សេងទៀត មានដូចជា៖
- ការឆ្លងមេរោគនៅបេះដូង។
- ប្រឹសបេះដូងខុសធម្មតា។
- ការមានផ្ទៃពោះ។
- ជំងឺខ្សោយតម្រងនោម ដែលតម្រូវឱ្យលាងឈាម។
- ការសេពគ្រឿងស្រវឹងឬគ្រឿងញៀន។
- ការឆ្លងមេរោគអេដស៍។
- ហ្សែនតំណពូជ។
រោគសញ្ញានៃជំងឺបេះដូងរីកធំ មានដូចជា៖
- ដកដង្ហើមបានខ្លី (ជាពិសេស ពេលខំប្រឹងអោនឬពេលគេងរាបស្មើ)។
- ហើមជើង។
- ប៉ោងពោះ។
- ឡើងទំងន់។
- អស់កម្លាំង។
- ញ័រទ្រូងឬចង្វាក់បេះដូងលោតញាប់៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី