ជាឃុំតំបន់ភ្នំលំបាកលំបិនខ្លាំងប៉ុន្តែអាស្រ័យដោយមានបក្ខភាគរឹងមាំមួយដោយមាន កម្មាភិបាល បក្ខជនទាំងឡាយប្រកបការងារឧស្សាហ៍ ព្យាយាមត្រៀមជាស្រេចចុះទៅដល់ក្រុមគ្រួសារនីមួយៗ ដើម្បីសិក្សា ស្តាប់មតិយោបល់រួចហើយ ផ្លាស់ប្តូរ បង្ហាញពីវិធីប្រកបរបររកស៊ីបានជាជីវភាពរស់នៅរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ឥតឈប់ឈរ។

ភស្ដុតាងជាក់ស្ដែងបំផុតឲ្យ "គំនិតបក្ស ទឹកចិត្តប្រជាជន" ជាការយកពូជទំពាំងឫស្សី បាតដូ មកដាំដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ អនុវត្តគោលការណ៍របស់គណៈកម្មាធិការបក្សឃុំ និងអង្គការមហាជនទាំងឡាយ បងប្អូនជនជាតិរាប់សិបក្រុមគ្រួសារនៅឃុំ សួយប៊ូ បានផ្លាស់ប្តូរផ្ទៃដីចម្ការងាកមកដាំទំពាំងឫស្សី បាតដូ មិនត្រឹមតែបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជួយការពារដីធ្លី ទប់ស្កាត់ការសឹករេចរឹលនិង កែលម្អគុណភាពបរិស្ថានទៀតផង។


លោកស្រី ហា ធីធុយ លេខាគណៈកម្មាធិការបក្ស ឃុំ សួយប៊ូ ចែករំលែកថា៖ "ក្រោមការដឹកនាំរបស់ បក្ស សេដ្ឋកិច្ចឃុំ សួយប៊ូ បានកែលម្អគួរឱ្យកត់សម្គាល់ អត្រាក្រុមគ្រួសារក្រីក្រថយចុះពីមួយ ឆ្នាំទៅមួយឆ្នាំ។ ទាំងនេះគឺជាសញ្ញាលទ្ធផលគួរឱ្យត្រេកអរចំពោះ ឃុំមួយលំបាកលំបិនខ្លាំង។ បច្ចុប្បន្ននេះ បក្ខភាគ ឃុំមានសាខាបក្សចំនួន ៩ ដោយមានបក្ខជនចំនួន ១៥៥ នាក់ តែងតែប្រតិបត្តិល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋសម្រេចល្អនូវភារកិច្ចបក្ខជន"៕
អត្ថបទនិងរូបថត៖ ហ្វាងតឹម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺនហេង