មិនក្រែងរអែងនឹងលំបាកលំបិន នឿយហត់ ផ្លូវឆ្ងាយដាច់ស្រយាល ភាសាផ្សេងគ្នា ដោយទឹកចិត្តស្រឡាញ់វិជ្ជាជីវៈ លោកគ្រូអ្នកគ្រូវ័យក្មេងនៅតែព្យាយាមទាំងយប់ទាំងថ្ងៃច្បាមសាលារៀនច្បាមថ្នាក់រៀន ពាំនាំពន្លឺចំណេះវិជ្ជាមក ជូនប្អូនកុមារ និងមាមីងបងប្អូនបណ្តាជនជាតិនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាកលំបិនខ្លាំងនៃខេត្ត សឺនឡា។
លោកគ្រូ ឡ វ៉ាន់ថ្វយ អ្នកគ្រូ ក្វាង ធីស៊ន់ និងអ្នកគ្រូ វី ធីហាំង ស្ថិតក្នុងចំណោមគ្រូបង្រៀនដែល ត្រូវបានលើកសរសើរនៅក្នុងកម្មវិធី "ចែករំលែកជាមួយនឹងលោកគ្រូ អ្នកគ្រូ" ឆ្នាំ ២០២៤ រៀបចំឡើងដោយក្រសួងអប់រំនិងបណ្តុះបណ្តាល សមាគមសម្ព័ន្ធយុវជន វៀតណាម មជ្ឈិមរួមជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន ធៀនឡុង៕
លោកគ្រូពាក់ស័ក្តិពណ៌បៃតង ឡ វ៉ាន់ថ្វយ ទៅដល់ផ្ទះនីមួយៗ នៅភូមិ ប៉ាខ្វាង ឃុំ មឿងវ៉ា ស្រុក សូបកូប ខេត្ត សឺនឡា ចលនាបងប្អូនជនជាតិឱ្យកូនក្មួយទៅសាលារៀន
អ្នកគ្រូ វី ធីហាំង សាលាបឋមសិក្សា ឡុងលួង ឃុំ ឡុងលួង ស្រុក វ៉ឹនហូ ខេត្ត សឺនឡា ណែនាំក្រុមស្គរហ្វឹកហាត់ បង្កើតបរិយាកាសខិតខំប្រឹងប្រែងប្រលងប្រណាំងនិងចំណាប់អារម្មណ៍អោយប្អូនៗ សិស្សសាលានៅក្នុងសាលារៀន
ដោយមានជាង ២០ ឆ្នាំបង្រៀននៅថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់មាមីងបងប្អូនបណ្តាជនជាតិ លោកគ្រូពាក់ស័ក្តិពណ៌បៃតង ឡ វ៉ាន់ថ្វយ (ប៉ុស្តិ៍ការពារព្រំដែន ណឹមឡាញ់ ស្រុក សូបកូប) ជាច្រើនលើកត្រូវបានមន្ទីរអប់រំនិងបណ្តុះបណ្តាល សមាគមជំរុញការសិក្សាខេត្ត សឺនឡា ប្រគល់ជូនប័ណ្ណសរសើរកងទ័ពការពារព្រំដែនខេត្ត សឺនឡា លើកសរសើរ "យុទ្ធជនឈានមុខ"
ភូមិសាស្រ្តធំទូលាយដោយមានចំណុចសាលារៀនជាច្រើននៅឆ្ងាយដាច់ស្រយាលប៉ុន្តែអ្នកគ្រូ ក្វាង ធីស៊ន់ នាយិការងសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សា មឿងឡាន នៅឃុំ មឿងឡានស្រុកព្រំដែន សូបកូប ខេត្ត សឺនឡា នៅតែអស់ពីចិត្តពីថ្លើមជាមួយកូនសិស្សនៅតំបន់ភ្នំព្រំដែន
ផលិត៖ មិញឌឹក
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់
(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)