ក្រោយរយៈពេលស្វែងយល់គោលការណ៍ដាំដុះ ប្រមូលផល កែច្នៃកាហ្វេតាមបែបប្រពៃណីរបស់ជនជាតិ អេដេ បង អ៊ី ពោតនីអេ បានសម្រេចចិត្តបោះបង់ចោលពីការងារវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យទីក្រុង បួនម៉ាធួត ដើម្បីបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អេដេ កាហ្វេ។ ពុះពារជម្នះការលំបាកលំបិនដំបូង ងាកទៅដាំដុះសរីរាង្គពីមួយជំហានទៅមួយជំហាន ប្រមូលផល កាហ្វេទុំជាង ៩៥% ផ្តោតសំខាន់លើដំណាក់កាល រក្សាទុក។ល។

ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អេដេ កាហ្វេ បានគ្របដណ្ដប់ ទីផ្សារក្នុងស្រុកនិងបរទេសបន្តិចម្តងៗ ដោយមានស្រឡាយផលិតផលកាហ្វេលីងចង្ក្រានភ្លើងតាមរូបមន្តប្រពៃណីរបស់ជនជាតិ អេដ។ ដើម្បីប្រជាជនផ្លាស់ប្តូរវិធីសាស្រ្តផលិត ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិត អេដេ កាហ្វេ បានធ្វើការចងសម្ពន្ធគ្នា ដាំដុះសរីរាង្គលើផ្ទៃដី ៥០ ហិកតាក្នុងចំណោម ១៥០ ហិកតាកាហ្វេនៅភូមិ ក្លា។ ត្រូវបានឧបត្ថម្ភបច្ចេកទេស ដើមទុន ផ្ទៃដីកាហ្វេចងសម្ពន្ធគ្នាអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយក៏ផ្តល់ ទិន្នផលខ្ពស់ ប្រាក់ចំណូលរបស់បងប្អូនជនជាតិ អេដេ នៅភូមិ ក្លា ត្រូវបានកើនឡើងគួរអោយកត់សម្គាល់។

ដោយមានការរួមវិភាគទានដល់ការ អភិវឌ្ឍរបស់ភូមិនិគម បង អ៊ី ពោតនីអេ ត្រូវបានសមាគមកសិករ វៀតណាម មជ្ឈិមទទួលស្គាល់ជាកសិករ វៀតណាម ដ៏ឆ្នើមឆ្នាំ ២០២២ សមាគម សម្ព័ន្ធយុវជន វៀតណាម មជ្ឈិមប្រគល់ជូន ប័ណ្ណសរសើរ យុវជន ជនជាតិ សាសនាគំរូឆ្នាំ ២០២៣ ជាដើម៕
អត្ថបទនិងរូបថត៖ ទន់អាញ់
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែមិថុនា៖ សឺនហេង