កើតនិងធំដឹងក្ដីឡើងក្នុងគ្រួសារមានជីវភាពលំបាកលំបិនមួយនៅភូមិ លៀង យ៉ុង ឃុំ ភីលៀង ស្រុក ដាមរ៉ុង (ខេត្ត ឡឹមដុង) ប៉ុន្តែ បង កាយ៉ាយ (អាយុ ៤១ ឆ្នាំ) ជនជាតិ ម៉ា តែងតែប្តេជ្ញាចិត្តអភិវឌ្ឍសេដ្ឋកិច្ចដើម្បីកែលម្អជីវភាពរស់នៅ។

ទទួលបានការជួយឧបត្ថម្ភពីបណ្តាកម្មាភិបាលជំរុញ កសិកម្មស្រុក ដាមរ៉ុង បង កាយ៉ាយ បានហ៊ានផ្លាស់ប្តូរផ្ទៃដីដាំពោត ២ ហិកតាមានប្រសិទ្ធភាពសេដ្ឋកិច្ចទាបងាកទៅដាំកាហ្វេ។

ឆ្នាំ ២០១២ បងខ្ចីទុនទិញដីចំនួន ៤ ហិកតាបន្ថែមដើម្បីបន្តដាំកាហ្វេ។ អាស្រ័យខ្នះខ្នែងធ្វើពលកម្មនិងចេះអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងផលិតកម្មបានជាចម្ការកាហ្វេរបស់បង កាយ៉ាយ តែងតែផ្តល់ទិន្នផលខ្ពស់ មួយឆ្នាំៗ ផ្តល់ចំណូលបានពី ៥០០ ដល់ ៦០០ លានដុង។

មិនត្រឹមតែធ្វើមានអោយសាមីខ្លួននិងគ្រួសារប៉ុណ្ណោះទេ បង កាយ៉ាយថែមទាំង ជួយដល់ពលករជិតដប់នាក់មានការងារធ្វើជាប់លាប់ដោយមានប្រាក់ចំណូល ៤ ដល់ ៥ លានដុងក្នុងមួយខែ ព្រមទាំងណែនាក្រុមគ្រួសារជាច្រើនចូលរួមដាំកាហ្វេដើម្បីលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ។ ធ្វើសេដ្ឋកិច្ចពូកែ បង កា យ៉ាយ ជាគំរូភ្លឺ ថ្លាដើម្បីឲ្យបងប្អូនជនជាតិក្នុងតំបន់រៀនសូត្រនិងយកតម្រាប់តាម៕
អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អានថាញ់ដាត