ស្ថិតលើភូមិសាស្រ្តតំបន់ព្រំដែននៃខេត្ត យ៉ាឡាយ ស្រុក ឌឹកកឺបច្ចុប្បន្នមានប្រជាជនជាង ១៩.០០០ នាក់ ក្នុងនោះ មានអត្រាគ្រួសារក្រីក្រកៀកខ្សែបន្ទាត់ភាពក្រីក្រជាង ២១% ដោយមាន ៤០/៧៣ ភូមិ និគមលំបាកលំបិនជាពិសេស។

ដើម្បីកាត់បន្ថយចំនួន គ្រួសារក្រីក្រកកើតឡើងថ្មីនិងគ្រួសារធ្លាក់ខ្លួនក្រឡើងវិញ ជាពិសេសនៅក្នុងតំបន់បងប្អូនជនជាតិភាគតិចក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ស្រុក ឌឹកកឺបានដំណើរការផ្សព្វផ្សាយអនុវត្តគោលនយោបាយឧបត្ថម្ភផ្សេងៗ ព្រមទាំងគួបបញ្ចូលដោយមានប្រសិទ្ធភាពបណ្តាកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

យោងតាមលោក ទ្រិញវ៉ាន់ថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ឌឹក កឺ អាស្រ័យដោយប្រើប្រាស់ប្រភពទុនសមស្រប ស្រុកបានវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធនៅបណ្តាភូមិ និគមលំបាកលំបិនជាពិសេសឧបត្ថម្ភដល់បងប្អូនជនជាតិអភិវឌ្ឍផលិតកម្មធ្វើពិពិធកម្មក្នុងការរកស៊ីចិញ្ចឹមជីវិតផ្សារភ្ជាប់ទៅ នឹង ភាពជាក់ស្តែងជួយបងប្អូនជនជាតិជាជំហានៗ ផ្លាស់ប្តូរនូវផ្នត់គំនិត របៀបធ្វើដើម្បីឈានឡើងរួចពីភាពក្រីក្រ កសាងតំបន់ព្រំដែនរឹងមាំ។
ដោយមានការខិតខំប្រឹងប្រែងរួមគ្នានៃអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបងប្អូនជនជាតិមកទល់បច្ចុប្បន្ននេះ ស្រុក ឌឹកកឺ លែងមានគ្រួសារក្រីក្រដែលជាគ្រួសារ គោលនយោបាយ អ្នកមានគុណបំណាច់ទៀតឡើយ។

ស្រុក ឌឹកកឺខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២០ កាត់បន្ថយអត្រាគ្រួសារក្រីក្រ ២,៩% (ជិត ៦០០ គ្រួសារ) បង្កើតការងារធ្វើថ្មីជូនពលករ ៦០០ នាក់ មិននៅមាន ក្រុមគ្រួសារអ្នកមានគុណបំណាច់ធ្លាក់ក្រ ក្រោមខ្សែបន្ទាត់ភាពក្រីក្រឬកើតមានគ្រួសារក្រីក្រថ្មីទៀតឡើយ៕
អត្ថបទនិងរូបថត៖ ហ្វាយណាម - ត្រឹនវៀត