សុវតិ្ថភាពជីវសាស្ត្រក្នុងការចិញ្ចឹមគោយកទឹកដោះ

សុវតិ្ថភាពជីវសាស្ត្រក្នុងការចិញ្ចឹមគោយកទឹកដោះ

សុវតិ្ថភាពជីវសាស្រ្តក្នុងការចិញ្ចឹមសត្វគឺបណ្តាវិធានការបច្ចេកទេសសំដៅ ទប់ស្កាត់និងកាត់បន្ថយការឆ្លងរាលដាលមេរោគនៃបណ្តាភ្នាក់ងារជីវសាស្ត្រ។

សុវតិ្ថភាពជីវសាស្ត្រក្នុងការចិញ្ចឹមគោយកទឹកដោះ ảnh 1ប្រភពចំណីស្រស់បៃតងសម្រាប់អោយគោយកទឹកដោះត្រូវធានាអនាម័យ មិនត្រូវជ្រាបជាតិពុលនៃថ្នាំការពាររុក្ខជាតិ...

ខាងក្រោមនេះគឺជាវិធានការណ៍សុវតិ្ថភាពជីវសាស្រ្តក្នុងការចិញ្ចឹមគោយកទឹកដោះ៖
* ការរៀបចំទ្រុង ក្រោល៖
ត្រូវនៅឃ្លាតឆ្ងាយពីផ្លូវគមនាគមន៍ ពីតំបន់លំនៅដ្ឋាន ពីប្រភពទឹកប្រើប្រាស់ មានប្រភពទឹកស្អាត កម្រាលក្រោលកុំរលីងរលោងពេក ងាយបង្ហូតទឹកចេញ។

រណ្តៅសម្លាប់មេរោគ អាងស្តុកឲ្យទឹករងរណ្តៅផ្អាប់ជីកំប៉ុស្ត៍និងតំបន់ធ្វើប្រព្រឹត្តកម្មទឹក កាកសំណល់ចាំបាច់ត្រូវរៀបចំដាក់នៅទីតាំងសមស្រប។
* ការជ្រើសរើសកូនពូជនិងការគ្រប់គ្រងពូជ៖
កូនពូជត្រូវមានប្រភពច្បាស់លាស់ ធានាគុណភាព បំពាក់លេខនៅត្រចៀកដើម្បីងាយស្រួលក្នុងការតាមដានមើល។
* អនាម័យក្នុងការចិញ្ចឹមសត្វ៖
យ៉ាងតិចបំផុត ២ សប្តាហ៍/ម្តងត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញក្រោលនិងតំបន់ចិញ្ចឹមសត្វ។

អ្នកពីខាងក្រៅចូលទៅកសិដ្ឋានចិញ្ចឹមសត្វត្រូវតែអនុវត្តបណ្តាវិធានការសម្លាប់មេ រោគកម្ចាត់ជាតិពុល។

ជារៀងរាល់ថ្ងៃ អ្នកចិញ្ចឹមសត្វត្រូវងូតទឹកនិងសម្អាត រោមឲ្យ គោ ជាពិសេសគឺនៅថ្ងៃក្តៅ។
* ការគ្រប់គ្រងចំណី ទឹកផឹកនិងទឹកធ្វើអនាម័យ៖
ចំណីត្រូវតែធានាគុណភាពហើយត្រូវបានរក្សាទុកនៅកន្លែងស្ងួតស្រឡះ។

ចំណីបៃតងស្រស់អោយគោយកទឹកដោះមិនអោយមានលាយឡំនឹងជាតិកខ្វក់ កម្ទេចលោហធាតុ មិនជ្រាបជាតិពុលនៃថ្នាំការពាររុក្ខជាតិ...។

ប្រភពទឹកត្រូវតែស្អាត ជៀសវាងជ្រាបជាតិពុល ជ្រាបជាតិកខ្វក់។
* ការគ្រប់គ្រងហ្វូងគោយកទឹកដោះ៖
សត្វគោដែលទើបតែទិញមកត្រូវដាក់ចិញ្ចឹមដាច់ដោយឡែកដើម្បីឱ្យគោធ្លាប់ជាមួយនឹងរបបចំណីនិងប្រព័ន្ធទ្រុង ក្រោលដែលបានសម្លាប់មេរោគកម្ចាត់ពន្លកជំងឺ។

យកចិត្តទុកដាក់តាមដានរាល់អាការៈមិនប្រក្រតីរបស់គោ។
* ការគ្រប់គ្រងអនាម័យនៃការរឺតទឹកដោះ៖
ចាំបាច់ត្រូវមានរោងរឺតទឹកដោះនៅដាច់ដោយឡែក មានទំហំដីគ្រប់គ្រាន់ មានគ្រប់ពន្លឺ ប្រភពទឹកស្អាត សុវត្ថិភាព ឧបករណ៍រឺតទឹកដោះនិងអ្នករឺតទឹកដោះគោត្រូវតែធានាអនាម័យ សុខភាពល្អ។

គោដែលមានសុខភាពល្អរឺតយកទឹកដោះមុន គោមិនគ្រប់ស្តង់ដារដាក់ដោយឡែកដើម្បីរឺតយកទឹកដោះក្រោយ។

ទឹកដោះត្រូវបានដាក់ក្នុង ធុងដឹកជញ្ជូនហើយបញ្ជូនទៅកន្លែងប្រមូលទិញក្នុងរយៈពេលខ្លីបំផុត។
* ការគ្រប់គ្រងជំងឺ៖
នៅពេលព្យាបាលជំងឺ ចាំបាច់ត្រូវកត់ត្រាព័ត៌មានឲ្យបានគ្រប់គ្រាន់អំពីជំងឺ ឈ្មោះថ្នាំ រង្វាល់ថ្នាំ មូលហេតុប្រើថ្នាំ ពេលវេលាប្រើថ្នាំ អ្នកព្យាបាលពេលឈប់ប្រើថ្នាំ។

សុវតិ្ថភាពជីវសាស្ត្រក្នុងការចិញ្ចឹមគោយកទឹកដោះ ảnh 2គោពូជដែលបាននាំចូលត្រូវតែមានប្រភពដើមច្បាស់លាស់ ធានាគុណភាព បំពាក់លេខនៅត្រចៀកដើម្បីងាយក្នុងការតាមដាន

* ការរក្សាទុកនិងការប្រើប្រាស់ថ្នាំបសុពេទ្យ៖
ការប្រើប្រាស់ថ្នាំនិងវ៉ាក់សាំងត្រូវតែអនុវត្តតាមការណែនាំរបស់ស្ថាប័នពេទ្យសត្វ កម្មាភិបាលពេទ្យសត្វនិងផលិតករ ធានាលក្ខខណ្ឌគ្រប់គ្រងរក្សាទុក។
* ការបង្ការនិងព្យាបាលជំងឺ៖
ការបង្ការជំងឺ៖ ពិនិត្យសុខភាពតាមកាលកំណត់និងមានកាលវិភាគចាក់វ៉ាក់សាំងបង្ការជំងឺ។

ការព្យាបាលជំងឺ៖ ត្រូវតែដាក់នៅដាច់ដោយឡែកដើម្បីបង្ការការឆ្លងរាលដាលនៅពេលគោមានអាការៈកើតជំងឺ។

បើសិនព្យាបាលត្រូវតែកត់ត្រាទុករាល់ព័ត៌មានទាក់ទងដល់ដំណើរការនៃការព្យាបាល៕

អត្ថបទនិងរូបថត៖ វ៉ាន់ដាក់ - អានថាញ់ដាត

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

លេខាសាខាបក្សអស់ពីចិត្តថ្លើមជួយប្រជាជនរួចផុតពីភាពក្រីក្រ

លេខាសាខាបក្សអស់ពីចិត្តថ្លើមជួយប្រជាជនរួចផុតពីភាពក្រីក្រ

នៅភូមិ សែវឡា ឃុំ វៀនអានដុង ស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ) លោកស្រី ត្រឹន ធីធូ ជាលេខាសាខាបក្សភូមិអស់ពីចិត្តទំនួលខុសត្រូវ តែងតែគិតគូរជួយជ្រោមជ្រែងក្រុមគ្រួសារក្រីក្រឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច រួបរួមកម្លាំងកសាងស្រុកស្រែជនបទធំទូលាយ។

បង រើចឹម យ្ជុក ប្រធានភូមិ ចឹម អាណែហ៍ សង្កាត់ ជីឡាំង ទីក្រុង ព្លៃគូ ខេត្ត យ៉ាឡាយ ជាច្រើនឆ្នាំកន្លងទៅជាគំរូភ្លឺថ្លារបស់បងប្អូនជនជាតិ ច្រាយ

រើចឹម យ្ជុក - គំរូភ្លឺថ្លារបស់បងប្អូនជនជាតិ ច្រាយ

សកម្មចលនាបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី បង រើចឹម យ្ជុក កើតឆ្នាំ ១៩៨២ ជាប្រធានភូមិ ចឹម អាណែហ៍ សង្កាត់ ជីឡាំង ទីក្រុង ព្លៃគូ ខេត្ត យ៉ាឡាយ ជាច្រើនឆ្នាំកន្លងទៅជាគំរូភ្លឺថ្លារបស់បងប្អូនជនជាតិ ច្រាយ។

ក្លាហានហ៊ានអភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីប្រភពទុនកម្ចីអនុគ្រោះ

ក្លាហានហ៊ានអភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីប្រភពទុនកម្ចីអនុគ្រោះ

ផ្តើមពី "កម្លាំងសន្ទុះ" នៃប្រភពទុនកម្ចីដើម្បីដោះស្រាយការងារធ្វើរបស់ធនាគារគោលនយោបាយ​សង្គម ក្នុងរយៈពេលកន្លង នារីជាច្រើននៅភូមិសាស្រ្តខេត្ត បេនត្រែ ចេះទាញយកអត្ថប្រយោជន៍ពីបង្កបង្កើន​ផលិតកម្ម បន្តថែរក្សានិងពង្រីកសិប្បកម្មផលិតកម្ម អាជីវកម្ម។ ផ្តើមពីនោះ ជួយបងប្អូននារីមានប្រភពចំណូលស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងធ្វើមានដោយស្របច្បាប់នៅស្រុកកំណើតរបស់ខ្លួន។

អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ (អាវពណ៌ផ្កាឈូក)ចែករំលែកថា ចំណុចពិសេសនៃបណ្តាចង្វាក់រាំ ចាម គឺជាការគួបផ្សំទន់ភ្លន់ល្វាសល្វន់រវាងចលនាដៃនិងដងខ្លួន

ឱសថការិនីជនជាតិ​ ចាម ខិតខំប្រឹងប្រែង​ថែរក្សាបណ្តាចង្វាក់រាំ​ប្រពៃណី

ការខិតខំប្រឹងប្រែងហាត់សមនិងបង្ហាត់បង្រៀនបណ្តាចង្វាក់រាំប្រពៃណី ចាម អ្នកស្រី វ៉ាហ៊ៃយ៉ាប៊ៃវៃ (អាយុ ៣៧ ឆ្នាំ) ឱសថការិនីមណ្ឌលសុខភាពឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) បានក្លាយជាអ្នកជម្រុលទឹកចិត្តចំណាប់អារម្មណ៍ដល់យុវជនយុវនារីជនជាតិ ចាម ជាច្រើននៅមូលដ្ឋាន។
ឲ្យសត្វពាហនៈស៊ីដោយមានរបបចំណី ៥ គីឡូក្រាមចំណោះទម្ងន់សត្វ ១០០ គីឡូក្រាមក្នុងមួយថ្ងៃ

វិធានការរក្សាទុកនិងកែច្នៃចំណីបៃតងស្រស់មួយចំនួន

បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ មាមីងបងប្អូនគួរតែហាលចំបើងភ្លាម។ នៅពេលហាលចាំបាច់ត្រឡប់ដើម្បីចំបើងស្ងួតស្មើហើយឆាប់ស្ងួត។ មូរចំបើង ស្ងួតជាពំនូក មានប្រក់ដំបូលបាំងភ្លៀង ឬច្រកឲ្យណែនការុង ហើយយកដាក់ក្នុងឃ្លាំងរក្សាទុក។
ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅមូលដ្ឋាន អ្នកស្រី ង្វៀន ថាញ់ធុយ វិនិយោគ កែច្នៃផលិតផលជាច្រើនសម្រេចស្តង់ដារ OCOP ដូចជាបង្គា Metapenaeus ensis ក្រៀម ត្រីងៀតប្រឃឿ បង្គាបាយគាបមួយកម្តៅថ្ងៃ ។ល។

សេដ្ឋិនីចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់

ចំពោះប្រជាជនតំបន់ជាប់មាត់សមុទ្រស្រុក ដុងហាយ (ខេត្ត បាកលៀវ) អ្នកស្រី ង្វៀន ថាញ់ធុយ - នាយិកាសហគ្រាសជលផល ថាញ់ធុយ មិនត្រឹមតែជាកសិករពូកែមួយក្នុងការបង្កបង្កើនផលប៉ុណ្ណោះទេ ថែមទាំងមានសណ្តានចិត្តអាណិតស្រលាញ់ បើកចិត្តបើកបេះដូងជាស្រេចជួយអ្នកមានបណ្តាស្ថានភាពលំបាកលំបិនទៀតផង។
កម្មករវេចខ្ចប់គ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតផលិតកម្មពាណិជ្ជកម្ម ឌឹកធិញ នៅឃុំ ថុងញឹត ស្រុក ប៊ូដាំង

លើកកម្ពស់តម្លៃគ្រាប់ស្វាយចន្ទី ប៊ិញភឿក

ដោយមានផ្ទៃដីជាង ១៥០.០០០ ហិកតា ដាំប្រមូលផ្តុំនៅតាមស្រុក ប៊ូដាំង ប៊ូយ៉ាម៉ឹប ភូរៀង និង ដុងភូ ខេត្ត ប៊ិញភឿក មិនត្រឹមតែជា "ធានីស្វាយចន្ទីរបស់ វៀតណាម" ប៉ុណ្ណោះទេ ថែមទាំង ជាមូលដ្ឋាននាំមុខគេទូទាំងប្រទេសអំពីចំនួនសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី (ចំនួន ១.៤១៦ សិប្បកម្ម) ទៀតផង។
ទ្រុងចិញ្ចឹមត្រូវបានរចនាសមស្របទៅតាមមុខសញ្ញានីមួយៗ អាយុកាលរបស់មាន់និងគោលបំណង នៃផលិតកម្ម សមស្របលក្ខខណ្ឌអាកាសធាតុតំបន់ភូមិភាគដើម្បីសត្វមាន់ធំធាត់ល្អបំផុត

តម្រូវការមួយចំនួនអំពីទ្រុងក្រោលក្នុងការចិញ្ចឹមមាន់សរីរាង្គ

* ទីតាំងចិញ្ចឹម៖ - ត្រូវបានកំណត់យកតំបន់ចិញ្ចឹម មានតំបន់ទ្រនាប់ឬព័ទ្ធរបង ដាច់ដោយ ឡែកពីតំបន់ផ្សេង។ - កន្លែងចិញ្ចឹមសត្វនៅតំបន់ខ្ពស់ស្រឡះ ងាយបង្ហូរទឹក ឃ្លាតឆ្ងាយពីត្រូវបំពុល បរិស្ថានឬតំបន់ ប្រមូលផ្តុំធ្វើប្រព្រឹត្តកម្មកាកសំណល់ប្រជុំជីវភាព កាកសំណល់ ឧស្សាហកម្ម កាកសំណល់ក្នុងមន្ទីរពេទ្យ។
សត្វគោដែលកើតជំងឺច្រើនតែពកកន្ទួលតាំងពីតូចដល់ធំនៅលើស្បែក

ការសម្គាល់ដឹងជំងឺដុំពកស្បែកនៅលើក្របីគោនិងដំណោះស្រាយក្នុងការបង្ការព្យាបាលជំងឺ

​ជំងឺដុំពកស្បែកជាជំងឺឆ្លងរាលដាលលើសត្វក្របី គោ។ ដើម្បីម្ចាស់ការក្នុងការបង្ការព្យាបាលនិងកាត់បន្ថយជាអប្បបរមាការអន្តរាយដោយជំងឺបង្កឡើង សូមចែករំលែកជាមួយបងប្អូនជនរួមជាតិអ្នកចិញ្ចឹមសត្វ អំពីលក្ខណៈសម្គាល់ដឹងនិងវិធីបង្ការព្យាបាលមួយចំនួនដូចខាងក្រោម៖
ដង់ស៊ីតេស្ទូងស្រូវចាប់ពី ១៨ ដល់ ២៥ គុម្ពក្នុងមួយមែត្រការ៉េអាស្រ័យតាមរយៈពេលលូតលាស់នៃពូជស្រូវដែលធ្វើនិងកម្រិតប្រពលវប្បកម្ម

តម្រូវការបច្ចេកទេសសំខាន់ៗ មួយចំនួនពេលប្រើម៉ាស៊ីនស្ទូងស្រូវ

បច្ចុប្បន្ននេះ ម៉ាស៊ីនស្ទូងត្រូវបានចាត់ទុកជាដំណោះស្រាយមានប្រសិទ្ធភាព ក្នុងដំណាក់កាលស្ទូងស្រូវក្នុងគោលបំណងជួយកាត់បន្ថយបរិមាណគ្រាប់ពូជសាបព្រោះ កាត់បន្ថយចំណាយក្នុងផលិតកម្ម បង្កើនផលិតភាពការងារ បង្កើនទិន្នផល។
ការប្រមូលផលផ្កាកេសរមេអំបៅបច្ចេកវិទ្យាខ្ពស់នៅក្រុមហ៊ុនភាគហ៊ុនផ្កាត្រូពិក ម៉ុកចូវ ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា)។

ការប្រមូលផលផ្កាកេសរមេអំបៅបច្ចេកវិទ្យាខ្ពស់នៅ ស្រុក ម៉ុកចូវ ខេត្ត សឺនឡា

ការប្រមូលផលផ្កាកេសរមេអំបៅបច្ចេកវិទ្យាខ្ពស់នៅក្រុមហ៊ុនភាគហ៊ុនផ្កាត្រូពិក ម៉ុកចូវ ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា)
ការជ្រើសរើសបណ្តុះពូជញវល្លិ៍នៅដំណាក់កាលដំបូងសំខាន់ខ្លាំងណាស់កំណត់យកទិន្នផលយូរអង្វែងរបស់ដំណាំ

បច្ចេកទេសមួយចំនួនបណ្តុះញវល្លិ៍ពូជ

១/ បច្ចេកទេសបណ្តុះពូជដោយសាកមែកបណ្តុះឫស៖ - ជ្រើសរើសមែកសាកពូជ៖ មែកសាកធ្វើពូជគឺជាបណ្តាកំណាត់ដើមរុក្ខជាតិត្រូវបានកាត់ចេញពីតួមែកនៃទងញវល្លិ៍ដែលមានលក្ខណៈមិនចាស់ពេកឬខ្ចីពេកចោលផ្នែកគល់ចាស់និងផ្នែកខ្ចីខាងលើចុង។ ដើម្បីឈើពូជធានាបានស្តង់ដារនិងគុណភាព យកតែមែកសាករបស់បណ្តាគុម្ពឈើមានអាយុកាលចាប់ពី ៣ ឆ្នាំឡើងទៅប៉ុណ្ណោះ។
ប្រជាជននៅឃុំ ទ្រុងអៀន ស្រុក សឺនយឿង (ខេត្ត ទ្វៀនក្វាង ភ្ជួររាស់ ដើម្បីស្ទូងស្រូវធ្ងន់

វិធានការបច្ចេកទេសមួយចំនួនលើកបង្កើនប្រសិទ្ធភាពបង្កបង្កើនផលស្រូវធ្ងន់

ស្រូវធ្ងន់លូតលាស់នៅរដូវភ្លៀងព្យុះ កម្រិតសីតណ្ហភាពក៏ដូចជាប្រពលភាព កាំរស្មីខ្ពស់បានជារយៈពេលលូតលាស់ខ្លី ជាពិសេសក្នុងលក្ខខ័ណ្ឌនៃការ បម្រែបម្រួលធាតុអាកាស កត្តាអាកាសធាតុអាក្រក់ៗ កើតមានពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែច្រើនឡើង។ ដើម្បីធានាការបង្កបង្កើនផលស្រូវធ្ងន់មានប្រសិទ្ធភាព មាមីងបងប្អូនកសិករគប្បីយកចិត្តទុកដាក់លើបញ្ហា មួយចំនួនដូចខាងក្រោម៖
ដំណាំដំឡូងមីមានជំងឺម៉ូសាអ៊ិចបើអាចប្រមូលផលបានគួរដកដើមដំឡូងមីទាំងអស់ចេញ យកមើម ប៉ុន្តែស្លឹកនិងដើមវិញត្រូវដកចោល

ដំណើរបច្ចេកទេសបង្ការកម្ចាត់ជំងឺម៉ូសាអ៊ិចដំឡូងមី

I/ មូលហេតុ រោគសញ្ញានិងយន្តការចម្លងជំងឺ៖ ១/ មូលហេតុបង្កើតជំងឺ៖ ជំងឺម៉ូសាអ៊ិចដំឡូងមីដោយសារតែវីរុសមានឈ្មោះវិទ្យាសាស្រ្តគឺ Sri Lanka Cassava Mosaic Virus (Begomovirus: Geminiviridae) បង្កឡើង។
កាត់តម្រឹមមែកអោយដើមកាហ្វេត្រឹមត្រូវតាមបច្ចេកទេសដើម្បីធានាដំណាំលូតលាស់ អភិវឌ្ឍនិងផ្តល់ផ្លែច្រើន

បទពិសោធន៍កាត់តម្រឹមមែកអោយដើមកាហ្វេ

ការកាត់តម្រឹមមែកគឺជាបច្ចេកទេសច្នៃបង្កើតរូបរាងសំខាន់និងចាំបាច់ក្នុងដំណើរការថែទាំដើមកាហ្វេជួយដំណាំលូតលាស់មួនមាំផ្តល់ទិន្នផលខ្ពស់។ ពេលកាត់តម្រឹមមែកសមស្រប ដំណាំនឹងផ្តល់ទិន្នផលខ្ពស់ លូតលាស់ឡើងវិញឆាប់រហ័ស ផ្តល់ផ្លែធំជាងនិងកាត់បន្ថយបានជំងឺដង្កូវមួយចំនួនអោយចម្ការកាហ្វេ...
បច្ចុប្បន្នខេត្ត និញធន់ មានអាជីវកម្មជាច្រើនជំនាញក្នុងការដាំត្រសក់ផ្អែមដូចជាកសិដ្ឋាន វ៉ាន់បាវ កសិដ្ឋាន Danny Green Organic និញធន់...

ការដាំត្រសក់ផ្អែមអនុវត្តបច្ចេកវិទ្យាខ្ពស់នៅខេត្ត និញធន់

ក្នុងរយៈពេលកន្លងទៅក្រុមគ្រួសារប្រជាកសិករ អាជីវកម្មជាច្រើននៅខេត្ត និញធន់ វិនិយោគ អភិវឌ្ឍគំរូដាំត្រសក់ផ្អែមអនុវត្តបច្ចេកវិទ្យាខ្ពស់តាមស្តង់ដារ VietGAP។ មិនត្រឹមតែផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ គំរូនេះថែមទាំងបើកចេញទិសដៅថ្មីអោយផ្នែកកសិកម្មមូលដ្ឋានទៀតផង។
បង ហ្វាង ចូវវៀតវូ បានធ្វើអោយគ្រួសារជឿទុកចិត្តអនុវត្តវិធីសាស្រ្តដាំដុះតាមទិសដៅសរីរាង្គដើម្បីលើកកម្ពស់គុណភាពគ្រាប់កាហ្វេ

លើកកម្ពស់តម្លៃគ្រាប់កាហ្វេ ដាក់ណុង

ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ បង ហ្វាង ចូវវៀតវូ (កើតឆ្នាំ ១៩៩៤) នៅភូមិ ៤ ឃុំ ញ៉ឹនគើ ស្រុក ដាក់រឡឹប (ខេត្ត ដាក់ណុង) បានជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបច្ចេកវិទ្យាចូលក្នុងការថែទាំ កែច្នៃ រួមចំណែកលើកកម្ពស់តម្លៃគ្រាប់កាហ្វេ។
គំរូទេសចរណ៍អេកូឡូស៊ីភូមិឈូករបស់ជនជាតិ ចាម នៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់)

ជនជាតិ ចាម អភិវឌ្ឍសេដ្ឋកិច្ចពីគំរូដាំដំណាំឈូក

អាស្រ័យដោយក្លៀវក្លាសិក្សារៀនសូត្រ កែលម្អវាលទំនាប ស្រែភក់ល្បាប់ជ្រាំដើម្បីដាំដំណាំឈូកគួបផ្សំជាមួយការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ជនជាតិ ចាម ជាច្រើនក្រុមគ្រួសារនៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រាក់ចំណូលខ្ពស់ជាង ៥ ដល់ ៦ ដងបើធៀបនឹងការធ្វើស្រែ។
ការគ្របបាំងនីឡុងជួយសន្សំសំចៃបានបរិមាណទឹកស្រោចស្រពគួរអោយកត់សម្គាល់ សមស្របជាមួយតំបន់ដែលតែងតែកើតគ្រោះរាំងស្ងួតជារឿយៗ និងកង្វះទឹក

បណ្តាកំណត់ចំណាំពេលប្រើប្រាស់ផ្ទាំងនីឡុងគ្របរងដំណាំនៅលើដីគោកមួយចំនួន

ប៉ុន្មានឆ្នាំកន្លងទៅ ក្នុងដំណើរការដាំដុះប្រភេទដំណាំលើដីគោកមួយចំនួនដូចជា ពោត សណ្ដែកដី ប៉េងប៉ោះ ស្ពៃក្តោប ខាត់ណាមើមមូល ម្នាស់ ឃ្លោក ត្រឡាច រុក្ខជាតិឱសថ ។ល។ បងប្អូនជនជាតិបានអនុវត្តវិធីសាស្រ្តគ្របនីឡុង។
អ្នកស្រី ថាច់ ធីចន្ធី មានភ័ព្វសំណាងបានភ្ជាប់ខ្លួនជាមួយនឹងប្រភពទុនឧបត្ថម្ភដោយរដ្ឋាភិបាល កាណាដា ដើម្បីទិញឧបករណ៍ម៉ាស៊ីនទំនើប។ ក្នុងរូបថត៖ អ្នកស្រី ថាច់ ធីចន្ធី ឧទ្ទេសនាមផលិតផលរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ត្រាវិញ ហ្វាម ដោយមានតំណាងភាគីជំនួយឧបត្ថម្ភ កាណាដ

នារី ខ្មែរ ជម្រុលទឹកចិត្តធុរកិច្ចបង្កើតថ្មី

ថាច់ ធីចន្ធី ជនជាតិ ខ្មែរ កើតឆ្នាំ ១៩៨៩ ក្នុងគ្រួសារកសិករសុទ្ធសាធមួយនៅស្រុក ទៀវកឹន (ខេត្ត ត្រាវិញ)។ ឆ្នាំ ២០១៨ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាម្ហូបអាហារនៅសកលវិទ្យាល័យបច្ចេកទេសទីក្រុង ហូជីមិញ ចន្ធី ជាមួយស្វាមីវិលមកស្រុកកំណើត ស្រាវជ្រាវរាវរកស្តាររបរប្រពៃណីយកទឹកពីផ្កាដូងឡើងវិញ។
ត្រៀមលក្ខណៈស្តុកទុកជាមុនធានាប្រភពទឹកផឹកអោយសត្វពាហនៈក្នុងរដូវក្តៅខ្លាំង

ដំណោះស្រាយបច្ចេកទេសមួយចំនួនក្នុងការចិញ្ចឹមសត្វពាហនៈ បក្សីស្រុកក្នុងរដូវក្តៅខ្លាំង

នាអំឡុងថ្ងៃអាកាសធាតុបម្រែបម្រួលមិនប្រក្រតី តែងតែកើតមានរលកក្តៅខ្លាំងអូសបន្លាយពី ៧ ដល់ ១០ ថ្ងៃ សីតុណ្ហភាពចាប់ពី ៣៧ ដល់ ៣៩ អង្សាសេ មានកន្លែងខ្លះជាង ៤០ អង្សាសេ ជះឥទ្ធិពលមិនតិចឡើយដល់សុខភាពហ្វូងសត្វពាហនៈ បក្សីស្រុក ហានិភ័យផ្ទុះជំងឺរាតត្បាតគឺខ្ពស់ណាស់។
ដំណាំស្ពៃក្រញាញ់ខៀវ Kale លូតលាស់ល្អនៅលើដែនដីនៃ "ខ្ពង់រាប-ស បាក់ហា" បើកចេញទិសដៅថ្មីឱ្យផ្នែកកសិកម្មនៅមូលដ្ឋាន

ការដាំស្ពៃក្រញាញ់ខៀវ KALE ទិសដៅថ្មីរបស់ប្រជាកសិករស្រុក បាក់ហា

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ប្រជាជនជាច្រើនក្រុមគ្រួសារនៅស្រុក បាក់ហា (ខេត្ត ឡាវកាយ) បានក្លៀវក្លាហ៊ានកែប្រែផ្ទៃដីមួយចំនួនដើម្បីដាំស្ពៃក្រញាញ់ខៀវ Kale (ពូជបន្លៃមានដើមកំណើតមកពីប្រទេស ហូឡង់) បើកចេញទិសដៅថ្មីអោយផ្នែកកសិកម្មនៅមូលដ្ឋាន។
ឃុំ បានលៀន ដាំដំណាំតែសរីរាង្គផ្តល់ចំណូលខ្ពស់

ឃុំ បានលៀន ដាំដំណាំតែសរីរាង្គផ្តល់ចំណូលខ្ពស់

ជាច្រើនឆ្នាំមុននេះ បងប្អូនជនជាតិនៅឃុំ បានលៀន ស្រុក បាក់ហា (ខេត ្តឡាវកាយ) ច្រើនតែទាញយកផលតែធម្មជាតិ (ពូជតែ Shan Tuyet នៅមូលដ្ឋាន) ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចទាប ប៉ុន្តែមកទល់ពេលនេះ អាស្រ័យដោយដាំដំណាំតែសរីរាង្គ ប្រាក់ចំណូលកើនឡើងពី ២០ ដល់ ៣០%។
សហករណ៍ទាំងឡាយដែលកំពុងដំណើរការនៅលើភូមិសាស្រ្តខេត្ត និញធន់ បានត្រៀមលក្ខណៈជាមុនក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្មតាមគំរូវាលស្រែទ្រង់ទ្រាយធំ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់

ដើម្បីលើកបង្កើនប្រសិទ្ធភាព ពាំនាំសេដ្ឋកិច្ចសមូហភាពអោយក្លាយទៅជាសមាសភាពសេដ្ឋកិច្ចដ៏មានសារៈសំខាន់យ៉ាងពិតប្រាកដ រួមវិភាគទានគួរអោយកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត និញធន់ បានដាក់ចេញដំណោះស្រាយជាច្រើន ខិតខំប្រឹងប្រែងសម្រេចគោលដៅដល់ឆ្នាំ ២០២៥ នឹងអភិវឌ្ឍក្រុមសហការចំនួនពី ១០០ ដល់ ១២០ សហករណ៍ចំនួនពី ៥០ ដល់ ៦០ បន្ថែមទៀត អត្រានៃសហករណ៍សម្រេចបានល្អបង្គួរឡើងទៅ ស្មើនឹង ៥០ ភាគរយ
ដើមចេកដែលត្រូវឆ្លងជំងឺមានស្ថានភាពពណ៌លឿងពីស្លឹកចាស់នៅឯខាងក្រោម បន្ទាប់មករាលដាលឡើងស្លឹកខ្ចីៗ បន្តិចម្តងៗ

កំណត់ចំណាំមួយចំនួនក្នុងការបង្ការ ទប់ស្កាត់ជំងឺលឿងស្វិតលើស្លឹកចេក

១. រោគសញ្ញា៖ ដើមចេកដែលកើតជំងឺច្រើនតែមានស្ថានភាពលឿងពីស្លឹកចាស់ៗ នៅឯខាងក្រោម បន្ទាប់មករាលដាលឡើងទៅស្លឹកខ្ចីៗ បន្តិចម្តងៗ។ រោគសញ្ញានៃជំងឺលឿងស្លឹករីករាលដាលពីគែមស្លឹករាលដាលទៅតាមទិសទ្រនុងស្លឹក។ ស្លឹកកើតជំងឺច្រើនតែស្វិត បាក់ទងនិងស្លឹកព្យួរលើស្រទបដើមចេក ជួនកាលទងស្លឹកក៏ត្រូវបាក់នៅចំកណ្តាលតួស្លឹក។
ស្រុក យីលិញ ជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍប្រភេទសត្វចិញ្ចឹមដែលងាយស្រួលក្នុងការថែទាំ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំឆ្ងាយដាច់ស្រយាល បាវធន់

បងប្អូនជនជាតិ ក្ហ កាត់បន្ថយភាពក្រីក្រ អាស្រ័យដោយការធ្វើពិពិធកម្មគំរូចិញ្ចឹមសត្វ

អាស្រ័យដោយធ្វើបរិវត្តកម្ម ពិពិធកម្មគំរូចិញ្ចឹមសត្វយ៉ាងសកម្ម ជាពិសេស គឺការរៀបចំដាក់ដំណើរការគម្រោង "ជួយឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិតនិងពង្រីកទូលំទូលាយគំរូកាត់បន្ថយភាពក្រីក្រ" (គម្រោង) ស្ថិតក្នុងកម្មវិធី ១៣៥ របស់រដ្ឋាភិបាលនោះ បងប្អូនជនជាតិ ក្ហ ជាច្រើនក្រុមគ្រួសារនៅឃុំ បាវធន់ ស្រុក យីលិញ (ខេត្ត ឡឹមដុង) បានរួចផុតពីភាពក្រីក្រហើយ។