ជំងឺរលាកសួត មហារីកសួតនិងជំងឺស្ទះសួតរ៉ាំរ៉ៃមានជំងឺផ្សេងៗ គ្នាលើសពីជំងឺក្រិនសរសៃឈាមអាចជះឥទ្ធិពលដល់សុខភាព។ ដូច្នេះហើយការថែទាំសុខភាពនិងការពារប្រព័ន្ធដង្ហើមពិតជាសំខាន់ខ្លាំងណាស់!

វិធីការពារពីជំងឺ៖
ចៀសវាងការប៉ះពាល់នឹងផ្សែងបារី៖ អ្នកជាអ្នកជក់បារីឬប៉ះពាល់នឹងផ្សែងគឺសុទ្ធតែរួមចំណែកដល់បញ្ហាផ្លូវដង្ហើមជាច្រើនប្រភេទ។
ទទួលថ្នាំបង្ការ៖ ការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំគឺជាវិធីមួយដើម្បីធ្វើឱ្យសួតមានសុខភាពល្អ។ មួយទៀតគឺត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីវ៉ាក់សាំងជំងឺរលាកសួត។
ការធ្វើលំហាត់ប្រាណ៖ សកម្មភាពកាយសម្បទាក៏ដើរតួនាទីក្នុងការថែរក្សាសុខភាពផ្លូវដង្ហើមដែរ។ ការដើរ ហែលទឹកនិងសកម្មភាពកាយវិការដទៃទៀតអាចបង្កើតសមត្ថភាពសួត ជួយធ្វើចលនាអុកស៊ីសែនឆ្លងកាត់រាងកាយកាន់តែមានប្រសិទ្ធភាព។
ឃ្លាំមើលការបំពុល៖ មិនថាវាស្ថិតនៅក្នុងផ្ទះ ឬខាងក្រៅក៏ដោយ ត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកកំពុងដកដង្ហើម។ ការបំពុលសារធាតុគីមី សម្ភារៈសំអាតនិងវិទ្យុសកម្មជាកត្តាមួយចំនួនដែលបណ្តាលឱ្យមានខ្យល់អាកាសមិនល្អ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរី