នៅម៉ោង ០ និង ០០ នាទី ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ខណ្ឌ ហ្គវ៉ឹប (ទីក្រុង ហូជីមិញ) បានអនុវត្តគម្លាតសុវត្ថិភាពសង្គមតាមសារាចរលេខ ១៦/TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕


កម្លាំងសមត្ថកិច្ចបង្កើតចំណុចត្រួតពិនិត្យចរាចរណ៍នៅតំបន់ស្ពាន ទ្រឿងដាយ រវាងសង្កាត់ ថើយអាន ខណ្ឌលេខ ១២ និងសង្កាត់លេខ ១៣ ខណ្ឌ ហ្គវ៉ឹប ។ រូបថត៖ ស៊ន់ទិញ

បងស្រី ត្រឹនធីភឿងក្វៀន (រស់នៅសង្កាត់លេខ ១ ខណ្ឌ ហ្គវ៉ឹប ទីក្រុង ហូជីមិញ) មានប្រសាសន៍អោយដឹងថា៖ បងស្រីគាំទ្រយ៉ាងពេញទំហឹងហើយអនុវត្តម៉ឺងម៉ាត់នូវគោលនយោបាយគម្លាតសុវត្ថិភពសង្គមរបស់ទីក្រុង។ រូបថត៖ ហុងយ៉ាង

តំបន់សួនច្បារសាធារណៈ យ៉ាឌិញ (សង្កាត់ទលេខ ៣ ខណ្ឌ ហ្គវ៉ឹប ទីក្រុង ហូជីមិញ) ត្រូវបានបិទខ្ទប់ទាំងស្រុងមុនពេលរក្សាគម្លាតសុវត្ថិភាពសង្គម។ រូបថត៖ ហុងយ៉ាង

សមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ជួយប្រជាជនអនុវត្តការបំពេញទម្រង់កម្រងសំណួររាយការណ៍សុខភាពនៅចំណុចត្រួតពិនិត្យនៅលើផ្លូវ ឡេក្វាងឌិញ (សង្កាត់ទី ១ ខណ្ឌ ហ្គវ៉ឹប ទីក្រុង ហូជីមិញ) ។ រូបថត៖ ហុងយ៉ាង
ផលិតដោយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺនយ៉ាង - ទេវី - បឹងបួ