ជំងឺគាំងបេះដូងកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅជាលិកាបេះដូងត្រូវបានរាំងស្ទះ មនុស្សអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ឬស្ត្រីរាំងរដូវសុទ្ធតែប្រឈមមុខខ្ពស់ជាងគេ។ ចង្វាក់ដង្ហើមស្រាប់តែ ឈប់ដក ឬបេះដូងលេងធ្វើការតែម្តង ប្រហែលជាអាចឱ្យបេះដូងនិងសួតឈប់ធ្វើការផង មានកំណកឈាមក្នុងសរសៃឈាមអាក់ទែដែលជាហេតុនាំឱ្យស្ទះ។

*មូលហេតុ៖
- កកជាតិកាលស្យូម ឬកូឡេស្តេរ៉ុលក្នុងសរសៃឈាម។
- កត្តាតំណពូជ។
- ការជក់បារី។
- ធាត់ជ្រុល។
- សម្ពាធឈាមឡើងខ្ពស់។
- បញ្ហាស្ត្រេសផ្លូវចិត្ត។
- មានជំងឺរលាកសរសៃឈាមអាក់ទែ។
- មានការប៉ះទង្គិច ឬជំងឺលើបេះដូង។
*សញ្ញាដែលអាចគិតថាមានជំងឺគាំងបេះដូង៖
- ឈឺទ្រូង។
- ឈឺស្មាឬដៃ។
- ពិបាកដកដង្ហើម។
- បែកញើស។
- ក្រហាយដើមទ្រូង។
- ចង្អោរ។
- ឈឺពោះ។
*ការសង្គ្រោះបឋម
ព្យាយាមសម្រាក បន្ធូរសម្លៀកបំពាក់ដែលកំពុងតែតឹងៗ ប្រើថ្នាំបើសិនជាមានការឈឺចាប់នឹងស្រាកស្រាន្តទៅវិញក្នុងរយៈពេល ៣ នាទី ក្រោយពីប្រើថ្នាំរួច បើសិនជាគ្មានថ្នាំទេត្រូវទៅជួបគ្រូពេទ្យផ្តល់ការផ្លុំខ្យល់តាមមាត់ បើ សិនជាត្រូវការផ្តល់ជាការសង្កត់ទ្រូង (Cardiopulmonary Resuscitation, CPR)។
ក្នុងករណីដែលស្ទាបជីពចរមិនបានត្រូវដាក់ប្រអប់ដៃនៅលើទ្រូង ហើយសង្កត់ចុះទ្រូង ១៥ ដង ហើយផ្លុំខ្យល់ចូលមាត់ពីរដង ចូរបន្តធ្វើរហូតដល់គ្រូពេទ្យមកដល់។
*វិធីបង្ការជំងឺគាំងបេះដូង
- ពិនិត្យសុខភាពជាទៀងទាត់។
- ចៀសវាងភាពស្ត្រេស។
- ផ្តាច់បារីឬស្រា។
- គ្រប់គ្រងសម្ពាធឈាម ឬជំងឺទឹកនោមផ្អែម។
-គ្រប់គ្រងទម្ងន់។
ដកស្រង់កែសម្រួលពីថ្មីៗ ដោយ៖ ធីតា