ខែ មិថុនា - ជាទូទៅធាតុអាកាសក្តៅខ្លាំងអូសបន្លាយដោយមានកម្រិតសីតុណ្ហភាពខ្ពស់ ប៉ះពាល់ដល់សុខភាព ការធំធាត់ រីកចម្រើននិងមាន ហានិភ័យខ្ពស់នៃការកើតមានឡើង ការឆ្លងរាលដាលជំងឺលើហ្វូងសត្វចិញ្ចឹម។

ដើម្បីថែទាំសុខភាពសត្វគោក្របីក្នុងរដូវក្តៅខ្លាំងអោយបានល្អ មាមីង បងប្អូនគួរចំណាំវិធានការ បច្ចេកទេសមួយចំនួនដូចតទៅ៖
* ទ្រុងក្រោល៖
- សង់ទ្រុងក្រោលគោក្របីនៅកន្លែងខ្ពស់ស្រឡះស្រឡំ ឆ្ងាយពីទីលំនៅតំបន់លំនៅឋាន មានដំបូលប្រក់ដោយស្បូវ ឫស្សី ស្លឹកចាកឬក្បឿង។
- គួរធ្វើទ្រុងក្រោលមានដំបូល ២ ផ្ទាំងហើយដាំបន្ថែមប្រភេទលតាជាតិមួយចំនួនដូចជាននោង ផ្កាក្រដាស ដើមផ្កាកណ្តឹងគោ ។ល។ ដើម្បីបង្កើនកម្រិតស្រឡះស្រឡំមានខ្យល់ចេញចូលនិងធ្វើឲ្យទ្រុងក្រោលត្រជាក់។
ជុំវិញទ្រុងក្រោលត្រូវតែមានគ្រឿងបិទបាំង ធានាសត្វគោក្របីមិនត្រូវត្រជាក់ខ្លាំងនៅពេលមានភ្លៀងធ្លាក់ជាយថាហេតុនាពេលយប់។
- ឧស្សាហ៍ធ្វើការកាយចង្អូរឲ្យទឹកហូរបានងាយ ជៀសវាងការបន្សល់ទុកលាមក កាកសំណល់ដក់ជាប់ មានភ្នាក់ងារបង្កជំងឺហើយប្រើប្រាស់ផលិត ផលកែច្នៃផ្សេងៗ សម្រាប់បំបាត់ក្លិនស្អុយក្នុងទ្រុងក្រោល។
* ការចិញ្ចឹមបំប៉ននិងថែទាំ៖
- ដើម្បីធានាអោយសត្វចិញ្ចឹមមានកម្លាំងការពាររាងកាយក្នុងធាតុអាកាសក្តៅខ្លាំងនោះ មាមីងបងប្អូនត្រូវបង្កើនបរិមាណចំណីបៃតងអោយសត្វគោក្របីដូចជាបន្លែ ស្មៅស្រស់ មើម ផ្លែរុក្ខជាតិ ។ល។ បង្កើនសារធាតុប្រូតេអ៊ីនកាត់បន្ថយជាតិម្សៅ ជាតិខ្លាញ់ ជាតិស្ករ បំពេញបន្ថែមវីតាមីនសេ សារធាតុរ៉ែក្នុងករណីដែលរបបចំណីមិនទាន់គ្រប់គ្រាន់។
- ក្នុងអំឡុងថ្ងៃមេឃក្តៅខ្លាំងអូសបន្លាយជាប់ៗ គ្នា គួរដាក់គោក្របីហើយឲ្យចំណីស៊ីក្នុងទ្រុងក្រោលតែម្ដង។
ព្រលែងឃ្វាលសត្វគោ ក្របីកណ្ដាលវាល តែពេលព្រឹកព្រលឹមឬពេលល្ងាចត្រជាក់ (ពេលព្រឹកចាប់ពីម៉ោង ៦ ដល់ម៉ោង ៩ និងពេលល្ងាចចាប់ពីម៉ោង ១៦ ដល់ម៉ោង ១៨)។
ធានាផ្គត់ផ្គង់គ្រប់គ្រាន់ចំណីបៃតងស្រស់ដែលមិនទាន់កែច្នៃក្នុងមួយក្បាលពី ១៥ ដល់ ៣៥ គីឡូក្រាមក្នុងមួយថ្ងៃនិងបំពេញបន្ថែមចំណីមានជាតិម្សៅបន្ថែមក្នុងមួយក្បាល ប្រហែល ១ គីឡូក្រាមដល់ ២,៥ ក្នុងមួយថ្ងៃ។
- ផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ឲ្យសត្វគោក្របីផឹកនិងឲ្យមុជទឹកពី ១ ដងដល់ ២ ដងក្នុងមួយថ្ងៃដើម្បីកាត់បន្ថយកម្តៅដល់រាងកាយ។
* ការបង្ការជំងឺ៖
- ត្រូវតែអនុវត្តវិធានការផ្សេងៗ ស្ដីអំពីការចិញ្ចឹមសត្វសុវត្ថិភាព ជីវសាស្ត្រ៖ ធ្វើអនាម័យទ្រុងក្រោលអោយបានស្អាតបាត ធ្វើការសម្លាប់មេរោគតាមប្រតិទិនដែលបានកំណត់ជារៀងរាល់សប្តាហ៍ ដុសលាងជាតិកខ្វក់ពី ១ ដល់ ២ ដងដើម្បីកម្ចាត់ភ្នាក់ងារបង្កជំងឺដោយប្រើម្សៅកំបោរសឬប្រភេទថ្នាំសម្លាប់មេរោគផ្សេងៗ ដូចជា Benkocid Han-Iodine Five-Iodine RTD-Iodine…។
- តាមដានសុខភាពសត្វគោក្របីជាទៀងទាត់ ប្រសិនបើឃើញមានអាការផ្តាសាយដោយចាញ់ថ្ងៃ ចាញ់កម្តៅនោះ គួរតែអនុវត្តវិធានការធ្វើឲ្យត្រជាក់ផ្សេងៗ ដូចជា បំបែកសត្វគោ ក្របីចេញដោយឡែកពីគ្នាយកទៅកន្លែងមានម្លប់ត្រជាក់ ប្រើកង្ហារបក់ឲ្យត្រជាក់ប៉ុន្តែជៀសវាងការ បក់ចំដោយផ្ទាល់ ប្រើទឹកកកស្អំលើក្បាល មុខឲ្យត្រជាក់ ព្រមទាំងឲ្យផឹកទឹកអាល់កាឡាញ ពេលស្រាកស្រាន្តហើយទើបឲ្យចូលហ្វូងវិញ។

- ត្រៀមលក្ខណៈជាមុនក្នុងការចាក់វ៉ាក់សាំងគ្រប់ប្រភេទគ្រប់គ្រាន់ឲ្យសត្វ គោក្របីតាមការណែនាំរបស់ស្ថាប័នពេទ្យសត្វ៕
ផលិតដោយ៖ ហ៊ឺវហាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា (ឆ្នាំ ២០២១) ដោយ៖ ជ័យពិសិដ្ឋ