សង្កេតឃើញសក្តានុពលនិងតម្លៃសេដ្ឋកិច្ចដ៏ធំរបស់បណ្តាប្រភេទត្រីទន្លេ ក្នុងនោះមានត្រី ខ្យា បង ផាម វ៉ាន់ហាន នៅភូមិ ឡាងគីម ឃុំ ក្វាងគីម ស្រុកតំបន់ភ្នំព្រំដែន បាតសាត (ខេត្ត ឡាវកាយ) បានឈានមុខផ្សាំងប្រភេទត្រីនេះដើម្បីចិញ្ចឹមក្នុងស្រះ។
ដោយមានផ្ទៃទឹកជាង ៦៥ ហិកតា បរិមាណលំហូរសមស្រប ឃុំ ក្វាងគីម ត្រូវបានបង ហាន ជ្រើសរើសធ្វើកន្លែងផ្តើមអាជីព។ ខែ មេសា ឆ្នាំ ២០១៩ បង វិនិយោគជាង ១,៥ ពាន់លានដុងទិញត្រីពូជនិងដីចំនួន ៥.០០០ ម៉ែត្រការ៉េ ដើម្បីកែលម្អទៅជាស្រះចិញ្ចឹមចំនួន ៤ ។

ដំបូងឡើយ បង ហាន ចិញ្ចឹមតែត្រី ខ្យា ចំនួន ៥.០០០ ក្បាល ត្រីខ្ជឹងចំនួន ៣.០០០ ក្បាល ត្រីកាបស៊ីស្មៅចំនួន ២.០០០ ក្បាល។ល។ ដើម្បីអាចនឹងប្រមូលផលរវាងបណ្តារដូវ។ ឆ្នាំ ២០២១ បងចាប់ផ្តើមប្រមូលផលត្រី ខ្យា លើកដំបូងចំនួន ២០០ គីឡូក្រាមហើយទទួលបានប្រាក់ចំណេញចំនួន ៤០ លានដុង។

ក្នុងគោលបំណងជួយបងប្អូនជនជាតិក្នុងតំបន់អភិវឌ្ឍរបរចិញ្ចឹមត្រី ខ្យា បង ហាន បានបង្កើតសហករណ៍ជលផល អានផុង រួមមានសមាជិកចំនួន ៩។ ដោយមានផ្ទៃទឹកចំនួន ២,១ ហិកតា បច្ចុប្បន្នប្រមូលផលជលផលចំនួន ២០ តោនក្នុងមួយរដូវ ផលចំណូលក្នុងមួយគ្រួសារចំនួន ១៥០ ដល់ ២០០ លានដុងក្នុងមួយរដូវ។

យោងតាមលោក លុក ញ៉ឺទ្រុង ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក បាតសាត ដើម្បីលើកទឹកចិត្តបងប្អូនជនជាតិក្នុងការអភិវឌ្ឍគំរូនេះ ស្រុកបានដាក់ដំណើរការគោលនយោបាយឧបត្ថម្ភ ព្រមទាំងឆាប់បានសុក្រឹតភាពគោលការណ៍ពាំនាំយកត្រី ខ្យា ក្លាយទៅជាផលិតផល មានប្រភពដើម បានទទួលស្គាល់និងផ្តល់ផ្កាយ OCOP (កម្មវិធីឃុំមួយផលិតផលមួយ)៕
អត្ថបទនិងរូបថត៖ ហឿងធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង