នាឡិកា Apple Watch អាចនឹងប្រាប់អ្នកថា ពេលណាអ្នកផឹកស្រាច្រើនពេកឬដឹងពីកម្រិតជាតិស្ករក្នុងឈាមខ្ពស់ឬអត់។ នៅក្នុងឯកសារ SCC ថ្មីៗ នេះ ក្រុមហ៊ុនបច្ចេកវិជ្ជាវេជ្ជសាស្ត្រចក្រភពអង់គ្លេស Rockley Photonics បានចុះបញ្ជីក្រុមហ៊ុន Apple ជា "អតិថិជនធំជាងគេ" របស់ខ្លួនដែលអាចបន្ថែមឧបករណ៍ចាប់សញ្ញាដើម្បីវាស់សញ្ញាសម្គាល់មួយចំនួននៅក្នុងឈាម។
ឧបករណ៍ចាប់សញ្ញានឹងលាក់ខ្លួនជាមួយនាឡិកាឆ្លាតរបស់ Apple ដែលដាក់នៅនឹងកដៃនិងតាមដានសម្ពាធឈាម ជាតិស្ករក្នុងឈាមនិងកម្រិតជាតិអាល់កុល។

នាឡិកា Apple Watch 6 របស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះគឺជានាឡិកាដំបូងគេដែលអាចវាស់កម្រិតអុកស៊ីសែនក្នុងឈាម ប៉ុន្តែប្រសិនបើបច្ចេកវិជ្ជាថ្មីៗ ចុងក្រោយអាចមាននៅក្នុងនាឡិកាស៊េរីថ្មីដែលនឹងមក ដល់ខាងមុខនោះវាអាចក្លាយជាអ្នកផ្លាស់ប្តូរស្ថានការណ៍សម្រាប់មនុស្សជាង ៤៣៦ លាននាក់នៅទូទាំងពិភពលោកដែលមានជំងឺទឹកនោមផ្អែម។
ផលិតផលរបស់ក្រុមហ៊ុន Rockley Photonics គឺតាមដានមុខងារសុខភាពជាមួយកាំរស្មីអ៊ីនហ្វ្រារ៉េដ រួមមានសីតុណ្ហភាពរាងកាយ សម្ពាធឈាមនិងកម្រិតគ្លុយកូស អាល់កុលនិងអុកស៊ីសែនក្នុងឈាម។
វេបសាយ Telegraph រាយការណ៍ថា នាឡិកាថ្មីនេះអាចនឹងមកដល់នៅឆមាសទីមួយក្នុងឆ្នាំ ២០២២៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី