![]() |
សហគ្រិនទាំងឡាយផ្តោះប្តូរ "កុម្ម៉ង់" បណ្តាធុរកិច្ច startup វៀតណាម។ រូបថត៖ ទៀនលឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម |
យោងតាមលោកស្រី ឡេប៊ិចលាន់ ប្រធានស្តីទីនៃគណៈកម្មការគ្រប់គ្រងតំបន់បច្ចេកវិទ្យាជាន់ខ្ពស់ទីក្រុង ហូជីមិញ ការប្រកួតនៅឆ្នាំនេះត្រូវបានរៀបចំឡើងតាមរូបភាពថ្មីទាំងស្រុង បើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុនៗ នោះ សម្រាប់ជំរុញស្មារតីបណ្ដុះធុរកិច្ច ស្មារតីជក់ចិត្តនឹងការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតក្នុងវិស័យ IoT (អិនធឺណេតនៃឧបករណ៍ប្រើប្រាស់ ឬការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗ ទៅកាន់ អិនធឺ ណេត) របស់យុវជននិងសហគមន៍បណ្ដុះធុរកិច្ច វៀតណាម ព្រមទាំងឧបត្ថម្ភគាំទ្រការអភិវឌ្ឍ បណ្តុះនិងបង្កបង្កើតសហគ្រាសបណ្ដុះធុរកិច្ចទាំងឡាយនៅក្នុងវិស័យ IoT ឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ីបណ្ដុះធុរកិច្ចក្នុងវិស័យ IoT ប្រកបដោយចិរភាព។
តម្លៃសរុបគិតជាទឹកប្រាក់នៃពានរង្វាន់សម្រាប់ការប្រកួតនេះគឺជាង ៥០០ លានដុង ព្រមទាំងការបណ្ដុះធុរកិច្ច startup ទាំងនោះ នឹងមានឱកាសទទួលបានការឧបត្ថម្ភគាំទ្រផ្សេងៗទៀត នៅក្នុងដំណើរការសាកល្បងផលិតផល ហើយចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយនឹងសហគ្រាសដែល "កម្មង់" ពួកគាត់។
![]() |
តំណាងគណៈកម្មការគ្រប់គ្រងតំបន់បច្ចេកវិទ្យាខ្ពស់ទីក្រុងបានចែករំលែកព័ត៌មានអំពីការប្រកួត។ រូបថត៖ ទៀនលឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម |
ការប្រកួត IoT Startup ត្រូវបានរៀចំឡើងជាលើកដំបូងនៅឆ្នាំ ២០១៦ រហូតមកដល់ពេលនេះបានទាក់ទាញគម្រោងជាង ២៤០ មកពីគ្រប់ទិសទីនៃទូទាំងប្រទេស។ ក្រោយពីការពីធីប្រកួត startup ជាច្រើនបានមានការបោះជាជំហានៗ ក្នុងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដាក់លក់ផលិតផល អំពាវនាវទុនវិនិយោគដោយជោគជ័យ តួយ៉ាងដូចជាប្រព័ន្ធអំពូលភ្លើងឆ្លាតវៃ S3 ប្រព័ន្ធតាមដានពិនិត្យមើលបរិស្ថានកសិកម្មនិងនេសាទ Aevisor - Fman សោឆ្លាតវៃ Gtek Lock និង Signee’ - ផ្លាកសញ្ញាឆ្លាតវៃសម្រាប់ខ្សែសង្វាក់លក់រាយនៃទីក្រុងឆ្លាតវៃ ...៕
អត្ថបទនិងរូបថតដោយ៖ ទៀនលឹក
ប្រែសម្រួលដោយ៖ ជ័យពិសិដ្ឋ