យោងតាមស្ថិតិរបស់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ប៊ិញភឿក រហូតដល់សព្វថ្ងៃនេះទូទាំងខេត្តមានផលិតផលចំនួន ១៥៧ ត្រូវបានផ្តល់ជូនវិញ្ញាបនបត្រ OCOP លំដាប់ផ្កាយ ៣ ដល់ផ្កាយ ៥ ក្នុងនោះមានផលិតផលចំនួន ៣ លំដាប់ផ្កាយ ៥ ផលិតផលចំនួន ៥៨ លំដាប់ផ្កាយ ៤ នៅសល់ពីនោះជាផលិតផលផ្កាយ ៣ ដោយមានកម្មវត្ថុជិត ៨០ ចុះឈ្មោះ។ ផលិតផល OCOP ទាំងឡាយរបស់ខេត្ត ប៊ិញភឿក សុទ្ធតែមានគុណភាពខ្ពស់ ធានាស្តង់ដារបច្ចេកទេស សម្បកវេចខ្ចប់ផលិតផលគួរអោយទាក់ភ្នែក។


ដើម្បីអភិវឌ្ឍផលិតផល OCOP នាពេលខាងមុខ ខេត្ត ប៊ិញភឿក នឹងផ្តោតទៅលើផលិតផលពិសេសប្រចាំមូលដ្ឋាន ផ្សារភ្ជាប់ជាមួយនឹងកត្តាវប្បធម៌ មនុស្សម្នានៅតំបន់ភូមិភាគជនជាតិនីមួយៗ តម្រង់ទិសដៅពីមួយជំហានទៅមួយជំហានលើកកម្ពស់គុណភាព បង្កើននវានុវត្តន៍ច្នៃប្រតិដ្ឋជាពិសេស ចំពោះផលិតផល OCOP លំដាប់ខេត្ត លំដាប់ជាតិក្នុងគោលបំណងបើកទូលាយនិងជំរុញទីផ្សារនាំចេញ។



ឆ្នាំ ២០២៥ ខេត្ត ប៊ិញភឿក ប្រឹងប្រែងឱ្យមានផលិតផល OCOP ចំនួន ២៥០ ទទួលបានវិញ្ញាបនបត្រពីផ្កាយ ៣ ឡើងទៅ ក្នុងនោះមានយ៉ាងហោចណាស់ ១០% នៃផលិតផលមានសក្តានុភាពលំដាប់ផ្កាយ ៥ ចុះឈ្មោះចូលរួមក្នុងការវាយតម្លៃនិងចាត់ចំណាត់ថ្នាក់ផលិតផល OCOP លំដាប់ជាតិ ពង្រឹងនិងដំឡើងកម្រិតយ៉ាងហោចណាស់ ៥០% នៃផលិតផល OCOP បានផុតកាលទទួលស្គាល់តាមបទបញ្ញត្តិ ១០០% កម្មវត្ថុត្រូវបានបំប៉ន ហ្វឹកហ្វឺនពីកម្មវិធី OCOP ជាដើម៕
អត្ថបទនិងរូបថត៖ កហ្កឿយហ៍
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់