

ក្ដាប់បានតម្រូវការអតិថិជនអំពីផលិតផលស្អាត សុវត្ថិភាព បង ង្វៀន វៀតឡឹម នាយកក្រុមហ៊ុន សឺនយឿង ហ្គ្រីនហ្វាម នៅភូមិ កីគ្វាវ ឃុំ ខាងញឹត ស្រុក សឺនយឿង (ខេត្ត ត្វៀនក្វាង) បានបង្វែរទិសដៅពីដាំបន្លែជលវប្បកម្មមកដាំត្រសក់ផ្អែមសំណាញ់ ក្នុងផ្ទះសំណាញ់ សម្រេចបានប្រាក់ចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំ។
ស្រុកព្រំដែន ផុងថូ ជាស្រុកមួយក្នុងចំណោមស្រុកទាំងបួននៃខេត្ត ឡៃចូវ ត្រូវបានធម្មជាតិអំណោយផលប្រទានអោយតែចំណាស់ជាច្រើនដើមក្រោមដងព្រៃស្រោងធម្មជាតិ។ បច្ចុប្បន្នស្រុកមានតែចំណាស់ប្រហែល ៨.០០០ ដើមហើយជាមូលដ្ឋានមានចំនួនដើមតែចំណាស់ច្រើនជាងគេបំផុតនៅខេត្ត។
របរផលិតទឹកត្រីប្រពៃណីនៅទីក្រុងឆ្នេរសមុទ្រ ផានធៀត (ខេត្ត ប៊ិញធន់) មានប្រវត្តិរាប់រយឆ្នាំមកហើយ។ ទឹកត្រីនៅទីនេះត្រូវបានចម្រាញ់សុទ្ធសាធដោយមានសារធាតុផ្សំអំបិលគ្រាប់និងត្រីបណ្តូលអំពៅត្រូវបាននេសាទនៅដំបន់សមុទ្រនៃមូលដ្ឋាន។
ម៉ែនម៉ែន ជាភោជនាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិ ម៉ុង។ ដើម្បីទទួលបាន ម៉ែនម៉ែន មួយចានដ៏ឆ្ងាញ់ បងប្អូនជនជាតិត្រូវជ្រើសរើសគ្រាប់ពោតណាមូលនិងថ្លោសបំផុត មិនមានដង្កូវ មិនដុះផ្សិត ហាលស្ងួតរួចយកទៅកិន។