![]() |
ចាស់ភូមិ បហ៍-រៀវប៉ូ ជាអ្នកតែងតែយកចិត្តទុកដាក់ដល់ការងារអភិរក្សសិល្បៈចម្លាក់របស់ជនជាតិ កឺទូ។ រូបថត៖ ណាមសឿង |
មានផលិតផលចម្លាក់ ជាង ៣០០ មុខរបស់ចាស់ភូមិ បហ៍-រៀវប៉ូ បច្ចុប្បន្នបានដាក់តាំង នៅផ្ទះ ហ្គឿល របស់ភូមិ។ ក្រៅពីនេះ ចាស់ភូមិ បហ៍-រៀវប៉ូ នៅទាំងចូលរួម ក្នុងការស្តារឡើងវិញនូវទម្រង់រូបភាពនៃភូមិបុរាណប្រពៃណី កឺទូ ដើម្បីឧទ្ទេសនាមនឹងភ្ញៀវទេសចរជិតឆ្ងាយ។
![]() |
ចាស់ភូមិ បហ៍-រៀវប៉ូ បានលះបង់នូវទឹកចិត្តដ៏ស្មោះស្ម័គ្រក្នុងការបង្ហាត់បង្រៀនចម្លាក់អោយជំនាន់យុវវ័យជនជាតិ កឺទូ។ រូបថត៖ ណាមសឿង |
![]() |
ចាស់ភូមិ បហ៍-រៀវប៉ូ ជាមួយនឹងវណ្ណកម្មចម្លាក់ដែលបានតុបតែងនៅផ្ទះ ហ្គឿល ភូមិ អា-រើហ៍ ឃុំ ឡាំង ស្រុក តីយ៉ាង។ រូបថត៖ ណាមសឿង |
![]() |
ចាស់ភូមិ បហ៍-រៀវប៉ូ បានទទួលប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើននៃស្រុក តីយ៉ាង និងខេត្ត ក្វាងណាម ដោយការរួមវិភាគទានក្នុងការអភិរក្សរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ កឺទូ។ រូបថត៖ ណាមសឿង |
លោក អា-ឡាំងប៊ឹង អនុប្រធានការិយាល័យវប្បធម៌ឃោសនាការស្រុក តីយ៉ាង អោយដឹងបន្ថែមថាមិនត្រឹមតែលះបង់នូវទឹកចិត្តដ៏ស្មោះស្ម័គ្រក្នុងការបង្ហាត់បង្រៀនអោយជំនាន់ យុវវ័យ កឺទូ ចេះរក្សាវប្បធម៌ប្រពៃណីប៉ុណ្ណោះទេចាស់ ភូមិ បហ៍-រីវប៉ូ នៅជាអ្នកធ្វើសេដ្ឋកិច្ចពូកែទៀតផង។ គាត់ធ្លាប់បានទទួលប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើនរបស់ស្រុក តីយ៉ាង និងខេត្ត ក្វាងណាម៕