កូបា គឺជាឃុំជាប់ព្រំប្រទល់តំបន់ខ្ពស់ដោយមានសណ្ឋានដីដ៏គ្រោះថ្នាក់ចំណោទខ្ពស់ ដីស្ងួតហួតហែងចំណុះស្រុក បាវឡាក (ខេត្ត កាវបាំង)។ សព្វថ្ងៃឃុំមានគ្រួសារចំនួន ៧០១ គ្រួ ដោយមានប្រជាជនជាង ៣.៤០០ នាក់ជាបងប្អូនជនជាតិរស់នៅរួមជាមួយគ្នាចំនួន ៥ ក្រុមរួមមាន៖ តៃ នុង ម៉ុង យ៉ាវ ឡូឡូ អត្រាគ្រួសារក្រីក្រស្មើ ៤៥,៥%។

ក្នុងគោលដៅជួយឧបត្ថម្ភដល់ក្រុមគ្រួសារក្រីក្រនិងជិតខ្សែបន្ទាត់នៃភាពក្រីក្រឈានឡើងរួចផុតពីភាពក្រីក្រ លំនឹងជីវភាពរស់នៅ គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត កាវបាំង បានជ្រើសរើសឃុំ កូបា ដើម្បីផ្ដើមដំណើរការ ពង្រីកទូលាយទម្រង់រូបភាព "អភិវឌ្ឍការចិញ្ចឹមគោញីបន្តពូជ"។
ក្រុមគ្រួសារក្រីក្រនិងក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រទាំង ២៣ គ្រួនៅភូមិ ណាតាវ លុងវ៉ី ទទួលបានប្រាក់ឧបត្ថម្ភទិញគោដោយមានថវិកាសរុបគឺ ៣៧៥ លានដុង ក្នុងនោះ មានក្រុមគ្រួសារក្រីក្រចំនួន ១៨ គ្រួត្រូវទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៥ លានដុងក្នុងមួយគ្រួសារ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រចំនួន ៥ គ្រួត្រូវបានទទួលប្រាក់ឧបត្ថម្ភ ១៤ លាន ដុងក្នុងមួយគ្រួសារ។

សត្វគោដែលត្រូវបានជួយឧបត្ថម្ភនោះគឺជាមធ្យោបាយផលិតកម្ម ជួយអោយគ្រួសារក្រីក្រអភិវឌ្ឍសេដ្ឋកិច្ច មានលក្ខណៈងាយស្រួលក្នុងការបង្កបង្កើនផល ផ្តល់កម្លាំងចលករបន្ថែមទៀតដើម្បីអោយពួកគាត់រួចផុតពីភាពក្រីក្រ។

នៅឃុំ កូបា អាចជម្នះការលំបាកលំបិនដើម្បីបង្កបង្កើនផល បង្កើនប្រាក់ចំណូលនិងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពជាជំហានៗ
គម្រោងការណ៍ “អភិវឌ្ឍការចិញ្ចឹមគោញីបន្តពូជ” ជាទម្រង់រូបភាពដែលពាំនាំមកប្រសិទ្ធភាពដ៏ជាក់ស្ដែង ជួយអោយក្រុមគ្រួសារក្រីក្រនិងក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រទាំងឡាយនៅឃុំ កូបា អាចជម្នះការលំបាកលំបិន បង្កបង្កើនផល បង្កើនប្រាក់ចំណូលនិងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពជាជំហានៗ៕
ហ្វាងហា