បុណ្យសែនដូនតាតាំងពីយូរលង់ណាស់មកហើយត្រូវបានចាត់ទុកជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីពោរពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។ បុណ្យសែនដូនតាឆ្នាំ ២០២៤ ប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ តុលា ដោយមានពិធីកិច្ចជាច្រើនត្រូវបានប្រារព្ធនៅតាមវត្តនិងនៅផ្ទះ។
ទោះបីជាជីវភាពកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយក៏ប៉ុន្តែបុណ្យសែនដូនតានៅតែត្រូវបានរក្សានិងពង្រីកតម្លៃស្មារតីឆ្លងកាត់ច្រើនជំនាន់ជានិច្ច ដើម្បីក្រើនរំលឹកអ្នករាល់គ្នាអំពីទឹកចិត្តកតញ្ញូចំពោះជីដូនជីតា ម៉ែឪ រំលឹកគុណបុព្វការីជន។
បងប្អូនជនជាតិ ខ្មែរ ស្តាប់លោកទេសនានៅវត្ត អូរជុំអារាម (ព្រែកចេក) នៅទីរួមខេត្ត ង៉ាណាំ ខេត្ត សុកត្រាំង ក្នុងឱកាសបុណ្យសែនដូនតា
ព្រះសង្ឃនិងបងប្អូនជនជាតិ ខ្មែរ ធ្វើពិធីកិច្ចប្រពៃណីដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន
បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ធ្វើបាយស្ពកសែនជីដូនជីតាបុព្វការីជននៅឯផ្ទះ
សម្របខ្លួនជាមួយនឹងលម្ហនៃវប្បធម៌ជនជាតិ បុណ្យសែនដូនតាជាលក្ខណៈល្អប្រពៃដ៏ពិសេសរបស់ជនជាតិ ខ្មែរ ណាមបូ រួមចំណែកចូលទៅក្នុងភាពសម្បូរបែប វិសេសវិសាលនៃខឿនវប្បធម៌ វៀតណាម៕
ផលិតដោយ៖ ទន់ភី - ង្វៀន ហាំង - ចិន្តា
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់
(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)