ពិធីបុណ្យប្រពៃណីរបស់ប្រជាជន កឹនយើ

ឈុតឆាកទាត់បាល់ដ៏ល្អឯកលើជើងទោមទាំងគូមកពីប្រជានេសាទទាំងឡាយ
ឈុតឆាកទាត់បាល់ដ៏ល្អឯកលើជើងទោមទាំងគូមកពីប្រជានេសាទទាំងឡាយ

ក្រោមប្រធានបទ "សម្លេងរំពងតំបន់ជាប់មាត់សមុទ្រ" ពិធីបុណ្យ ងិញអុង កឹនយើ ២០២៤ ទើបតែប្រព្រឹត្តឡើង នៅទីរួមស្រុក កឹនថាញ់ ស្រុក កឹនយើ (ទីក្រុង ហូ ជីមិញ)។

ផ្នែកពិធីកិច្ចប្រព្រឹត្តឡើងនៅកេរដំណែលទីសក្ការៈ អុង មេទ័ពជើងទឹក រួមមានសកម្មភាពទាំងឡាយដូចជា៖ ពិធីបង្ហូតទង់ជ័យបុណ្យ ពិធីអបអរស្នាដៃប្រជានេសាទ ពិធីបួងសួងសុំសេចក្តីសុខ ពិធី ងិញអុង នៅសមុទ្រជាដើម។ តាមប្រពៃណី ពិធីបុណ្យ ងិញអុង កឹនយើ មានចំនួន ២ ផ្នែក៖ ផ្នែកពិធីកិច្ចនិងផ្នែកលេងកម្សាន្ត។

Le hoi nghinh ong Can gio 3.JPG
ក្រុមកប៉ាល់ ទូកអមដំណើរនាវា ងិញអុង លើសមុទ្រ

ផ្នែកលេងកម្សាន្តប្រព្រឹត្តឡើងនៅលើផ្ទៃសមុទ្រនិងឆ្នេរសមុទ្រ កឹនយើ ដោយមានសកម្មភាពវប្បធម៌ សិល្បៈ កីឡានិង ល្បែងប្រជាប្រិយជាដើម។ នេះក៏ជាឱកាសដើម្បីប្រជានេសាទសម្តែងការដឹងគុណនិងលើកតម្កើងសមុទ្រ ណាមហាយ (ត្រី កាអុង ត្រី បាឡែន) អារក្សសមុទ្រ ស្របពេលនោះដែរ រំលឹកនឹកដល់អ្នកបាត់បង់ជីវិតនៅសមុទ្រ អ្នកដែលមានគុណបំណាច់ច្នៃបង្កើតនេសាទុបករណ៍និងមធ្យោបាយធ្វើដំណើរទៅសមុទ្រ។

Le hoi nghinh ong Can gio 2.JPG
ពិធីដង្ហែគ្រែស្នែង អុង ចុះកប៉ាល់ចេញទៅសមុទ្រ

ត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ឆ្លូវ បញ្ចស័ក ១៩១៣ ពិធីបុណ្យ ងិញអុង កឹនយើ ឆ្លុះបញ្ចាំងសេចក្តីជឿជាក់ ជំនឿរបស់ប្រជានេសាទ កឹនយើ បង្ហាញពីការតំណភា្ជប់រវាងមនុស្សជាមួយអារក្ស បួងសួងសុំអោយភ្លៀងខ្យល់អំណោយផល ប្រទេសជាតិសាន្តត្រាណ ប្រជាជនសុខស្រួល។ ឆ្នាំ ២០២៣ ពិធីបុណ្យ ងិញអុង កឹនយើ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕

អត្ថបទ៖ ធូហឿង
រូបថត៖ ម៉ាញ់លិញ - គ្វឹកថាញ់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

អាកប្បកិរិយា កាយវិការក្នុង ហាតបូយ សុទ្ធតែមានអត្ថន័យដោយឡែក បង្កើតបានសាច់រឿងពេញលេញ ខ្លឹមសារដ៏ជ្រាលជ្រៅមួយ

ហាតបូយ - ពីព្រះបរមរាជវាំងដល់ទីឋានប្រជាប្រិយ

ហាតបូយ ត្រូវបានប្រៀបប្រដូចជា "គ្រាប់គុជ​ដ៏​មាន​តម្លៃ" ក្នុងឃ្លាំងសិល្បៈ វៀតណាម។ នេះគឺជាទម្រង់សិល្បៈឆាកល្ខោនបង្កប់ទៅដោយអត្តសញ្ញាណប្រជាជាតិ មិនត្រឹមតែពាំនាំមកនូវបរិយាកាសសប្បាយរីករាយប៉ុណ្ណោះទេថែមទាំងពាំនាំបណ្តាមេរៀនសីលធម៌និងតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅជាដើមទៀតផង។

ពិធីបុណ្យភូមិអំណរ ហ្កឿល ថ្មីរបស់បងប្អូនជនជាតិ កឺទូ ភូមិ អារ៉

ជនជាតិ កឺទូ​ អំណរ ហ្កឿល ថ្មី

ចំពោះបងប្អូនជនជាតិ កឺទូ នៅភូមិ អារ៉ ឃុំ ឡាំង ស្រុក តីយ៉ាង (ខេត្ត ក្វាងណាម) ហ្កឿល ជាលម្ហប្រជុំជីវភាពរួម មានអត្ថន័យសំខាន់ក្នុងជីវភាពវប្បធម៌ខាងព្រលឹងវិញ្ញាណ។ ដើម្បីអបអរសាទរសំណង់ដ៏មហោឡារិកនេះ ជាធម្មតាបងប្អូនជនជាតិ កឺទូ រៀបចំពិធីអំណរ ហ្កឿល ថ្មី រួមចំណែកអភិរក្សលក្ខណៈវប្បធម៌សហគមន៍ដ៏ល្អប្រពៃ។

យុវជនយុវនារីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាពធ្វើតំណាប់ដូង រួមចំណែកថែរក្សារសជាតិថ្ងៃចូលឆ្នាំថ្មីរបស់ប្រជាជាតិ វៀតណាម

គន្ធនិទាឃរដូវរសជាតិចូលឆ្នាំថ្មីនៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង

តំណាប់ដូងគឺជាផលិតផលពិសេសប្រចាំតំបន់មួយស្រាប់ដិតដោយគន្ធនិទាឃរដូវ រសជាតិចូលឆ្នាំថ្មី នៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។ ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ តាមរយៈថ្វីដៃដ៏ ប៉ិនប្រសប់ទាំងគូរបស់លោកយាយ អ្នកម្តាយបងៗ ស្រីទាំងឡាយធ្វើបានជាតំណាប់ដូងពោរពេដោយ រសជាតិផ្អែមឆ្ងាញ់ពិសា។

ពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ

រដូវសែនដូនតាឆៀងចូលវត្ត រោទិ៍ ទស្សនាពិធីបុណ្យប្រណាំងគោ

អោយតែឱកាសពិធីបុណ្យសែនដូនតាម្ដងៗ បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ (ខេត្ត អានយ៉ាង) ក៏រូតរះម្នីម្នារីករាយចូលរួមពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈប្រជុំជីវភាពវប្បធម៌ដ៏វិសេសវិសាលមួយ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា គាំទ្រ បង្កើតបរិយាកាសដ៏ផុសផុលផ្សារភ្ជាប់ជនជាតិក្នុងទិវាពិធីបុណ្យ ។ល។

បងប្អូនជនជាតិ ថូ សម្តែងលំនាំចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងបទកំណាព្យចម្រៀងកថា

ជក់ចិត្តដិតអារម្មណ៍បទចម្រៀងចង្វាក់រាំប្រជាប្រិយជនជាតិ ថូ

ជនជាតិ ថូ គឺជាសហគមន៍មួយស្រលាញ់ចូលចិត្តសិល្បៈ។ ដោយសារសេចក្តីស្រឡាញ់នោះ លំនាំបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងកំណាព្យចម្រៀងកថារបស់បងប្អូនជនជាតិ ថូ នៅភូមិ ម៉មើយ ឃុំ ងៀស៊ន់ ស្រុក គ្វីហ៊ើប (ខេត្ត ងេអាន) ត្រូវបានអភិរក្ស បង្ហាត់បង្រៀនដោយមានគោលបំណងចង់លើកតម្កើង ពង្រីកបណ្តាតម្លៃប្រពៃណីដ៏ល្អប្រពៃ ។ល។

ម៉មឿង (ពិធីកិច្ចសែនព្រេន​) ​ជា​បេតិកភណ្ឌ​វប្បធម៌ដ៏វិសេសវិសាលមួយ​ ឆ្លុះបញ្ចាំង​ជីវទស្សនៈ លោកទស្សនៈ​នៃជនជាតិ​ មឿង​ បង្កប់នូវអត្ថន័យ​អប់រំ​ជាច្រើន ចំពោះសហគមន៍​

មកកាន់តំបន់វប្បធម៌ មឿង

ខេត្ត ហ្វាប៊ិញ​ ជា​​ដែនដី​ដែលមាន​ជនជាតិ​ជាច្រើន​រួម​រស់​ជាមួយ​គ្នា​ ក្នុងនោះជាចម្បង​គឺជនជាតិ​ មឿង​ មានអត្រាជាង​ ៦៣%​នៃចំនួន​ប្រជាជន​។ នៅទីនេះ​ល្បី​ឈ្មោះដោយ​​មានតំបន់ ​មឿង បុរាណ​ចំនួន​ ៤ "ប៊ី វ៉ាង ថាង​​ ដុងរួមជាមួយ​នឹងមានវត្តមាន​នៃវប្បធម៌ ហ្វា​ប៊ិញ មានអត្ថិភាពជាង​ ១០.០០០ ឆ្នាំមកហើយ​។ តាម​រំហូរពេលវេលាជនជាតិ ​មឿង នៅ​ខេត្ត ហ្វាប៊ិញ​ បាន​ច្នៃបង្កើតនិងថែរក្សាបាន​ខឿន​វប្បធម៌ដ៏បរិបូណ៌និងសម្បូរបែប៌មួយ។​

ជនជាតិ អេដេ កែចៃ្ន មុខម្ហូបត្រប់ពុតលំញង សម្លត្រីទឹកជ្រោះ

ភោជនាហាររបស់ជនជាតិ អេដេ

ជនជាតិ អេដេ លើខ្ពង់រាប ដាក់ឡាក់ មិនត្រឹមតែមានប្រពៃណីវប្បធម៌ដ៏យូរលង់ប៉ុណ្ណោះទេថែមទាំងមានខឿនភោជនាហារដ៏វិសេសវិសាល ដោយមានមុខម្ហូបដ៏ល្អ​​​​ឯកគឺជាការវេញត្របាញ់ចូលគ្នានៃរសជាតិព្រៃភ្នំ។

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម Haruone Sha I Dah និង Nosita Aly នៅភូមិ ភូមិស្វាយ ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង) ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

ពិធីបុណ្យអុំទូក ង មិនត្រឹមតែជាសកម្មភាពកីឡាបង្ហាញលក្ខណៈសហគមន៍ប៉ុណ្ណោះទេថែមទាំងមានអត្ថន័យវប្បធម៌ ខាងព្រលឹងវិញ្ញាណពិសេសចំពោះបងប្អូនជនជាតិ ខ្មែរ ទៀតផង

ខេត្ត សុកត្រាំង អភិវឌ្ឍផលិតផលទេសចរណ៍ពីវប្បធម៌ ខ្មែរ

ខេត្ត សុកត្រាំង ជាខេត្តមាន​បងប្អូន​ជនជាតិ ខ្មែរ រស់នៅកុះករ ស្មើនឹងចំនួនប្រជាជនជាង ៣០% នៃខេត្ត (ប្រហែល ៣៦១.០០០ នាក់)។ ទូទាំងខេត្តមានវត្តពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ចំនួន ៩៣។ ខេត្ត សុកត្រាំង កំណត់ថាពាំនាំទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ក្នុងនោះអភិវឌ្ឍទេសចរណ៍សាសនាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ ជាចំណុចស្នូល។

ព្រះសង្ឃទ្រង់បាត្រក្នុងបរិវេណវត្ត ខេមរប្បភាសេរីស្នរ៍ (១៤ ពាន់) នៅឃុំ វិញទ្រុង ស្រុក វីធុយ ខេត្ត ហូវយ៉ាង

កក់ក្តៅបុណ្យសែនដូនតារបស់ជនជាតិ ខ្មែរ ណាមបូ

បុណ្យសែនដូនតាតាំងពីយូរលង់ណាស់មកហើយត្រូវបានចាត់ទុកជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីពោរពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។ បុណ្យសែនដូនតាឆ្នាំ ២០២៤ ប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ តុលា ដោយមានពិធីកិច្ចជាច្រើនត្រូវបានប្រារព្ធនៅតាមវត្តនិងនៅផ្ទះ។

ព្រះតេជគុណ ចៅ សឺនហ៊ី ព្រះចៅអធិការវត្ត ស្រឡូង នៅឃុំ លឿងភី ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) គឺជាសិប្បករមួយអង្គក្នុងចំណោមសិប្បករអាចចារអក្សរ ខ្មែរ បុរាណនៅលើគម្ពីរសាស្ត្រាស្លឹករឹត

គម្ពីរសាស្ត្រាស្លឹករឹត បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង

គម្ពីរសាស្ត្រាស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង គឺជាបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកដែលបង្ហាញពីភាពប៉ិនប្រសប់ ទេពកោសល្យច្នៃប្រឌិតក្នុងកម្រិតបច្ចេកទេសនិងពុទ្ធិរបស់ជនជាតិ ខ្មែរ។

បងប្អូនជនជាតិស្រុក ម៉ុកចូវ ចូលរួមលេងបាញ់អង្គុញ តម៉ាលា

សប្បាយរីករាយបុណ្យឯករាជ្យជាតិនៅលើខ្ពង់រាប ម៉ុកចូវ

សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រុក ម៉ុកចូវ ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ឧទ្ទេសនាមអំពីដែនដី ម៉ុកចូវ ដ៏ស្រស់ស្អាត អ្នក ម៉ុកចូវ រួសរាយរាក់ទាក់ ស្រឡាញ់រាប់អានភ្ញៀវ ឆ្លងតាមរយៈនោះបញ្ជាក់ពីភាពទាក់ទាញនៃគោលដៅទេសចរណ៍ធម្មជាតិនាំមុខគេលើពិភពលោក។

របាំប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ខេត្ត កាម៉ៅ ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ

ខេត្ត កាម៉ៅ បច្ចុប្បន្នមានជាង ១១.៧០០ ក្រុមគ្រួសារ មនុស្សប្រហែល ៤៧.៤៦០ នាក់ជាបងប្អូនជនជាតិ ក្នុងនោះភាគច្រើនជាបងប្អូនជនជាតិ ខ្មែរ និង ចិន។ បងប្អូនបណ្តាជនជាតិនៅ កាម៉ៅ មានអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់រៀងៗ ខ្លួនប៉ុន្តែតែងសាមគ្គីរួមបញ្ចូលជាមួយគ្នា រួមចំណែកបង្កើតភាពសម្បូរបែប ពិពិធភាព ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។

នៅក្នុងម្ហូបអាហាររបស់ជនជាតិ ខ្មែរ គេសុទ្ធតែដាក់ប្រហុកបន្ថែមបន្តិចចូលស្ទើរតែទាំងអស់ដើម្បីដិតរសជាតិថែមទៀត

ប្រហុករបស់ជនជាតិ ខ្មែរ ខេត្ត ត្រាវិញ

ត្រូវបានធ្វើពីត្រីទឹកសាបដូចជា៖ ត្រីកំភ្លាញ ត្រីក្រាញ់។ល។ ប្រហុកជាប្រភេទផ្អកពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) និយាយរួមនិងជនជាតិ ខ្មែរ ត្រាវិញ និយាយដោយឡែក។ ដើម្បីបានប្រហុកដ៏ឈ្ងុយឆ្ងាញ់ ជនជាតិ ខ្មែរ ជ្រើសរើសត្រីដែលឆ្ងាញ់បំផុត ធ្វើជ្រះហើយត្រាំក្នុងទឹកពីរបីម៉ោង បន្ទាប់ពីនោះស្រង់ចេញហើយច្របល់សព្វជាមួយអំបិលនិងបាយកក។

នារីជនជាតិ បាណា នៅស្រុក ក្បាង ត្បាញសំពត់សង្កិមបម្រើសកម្មភាពទេសចរណ៍

ដាស់សក្តានុពលទេសចរណ៍ស្រុក ក្បាង

ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) មិនត្រឹមតែជាតំបន់មូលដ្ឋានបដិវត្តន៍ ទីកន្លែងចាប់ផ្តើមនៃកិច្ចការក្រោកឡើងតស៊ូប្រយុទ្ធ តីសឺន កន្លែងប្រសូតវីរបុរស នុប ដ៏អស្ចារ្យកាលពីដើមប៉ុណ្ណោះទេថែមទាំងជាដែនដីសម្បូរសក្តានុពលទេសចរណ៍ "ប្រភព" នៃខឿនវប្បធម៌ប្រពៃណីបណ្តាជនជាតិ តីង្វៀន ជាពិសេសគឺជនជាតិ បាណា។

បណ្តាក្រុម​ប្រកួតនៅពិធីបុណ្យប្រណាំងគោនៅ​វត្ត​រោទ៍

អញ្ជើញឆៀងចូលវត្ត រោទ៍ ​​​​ទស្សនាពិធីបុណ្យប្រណាំងគោនារដូវ សែនដូនតា

រដូវ សែនដូនតា មួយទៀតបានឈានមកដល់ បងប្អូនជនជាតិ ខ្មែរ នៅទីរួមខេត្ត ទិញបៀន មិនត្រឹមតែជួបជុំពិធី សែនដូនតា ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងពិធីបុណ្យប្រណាំងគោ នៅវត្ត រោទ៍ ទៀតផង នេះជាលក្ខណៈប្រជុំជីវភាពវប្បធម៌ ហើយក៏ជាវិញ្ញាសាកីឡាដ៏វិសេសវិសាលតំបន់ បៃនូយ ខេត្ត អានយ៉ាង ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

សិប្បការិនី លី ធីហ៊ិ្វញ (ខាងឆ្វេង) នៅភូមិ ផឿកធន់ ឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដ៏តិចតួចបំផុតជក់ចិត្តដិតអារម្មណ៍គូរគំនូរលើកញ្ចក់ហើយបង្ហាត់បង្រៀនដល់បច្ឆាជនជំនាន់ក្រោយ

របរគូរគំនូរលើកញ្ចក់នៃជនជាតិ ខ្មែរ ណាមបូ

មិនត្រឹមតែមានទម្រង់សិល្បៈដ៏វិសេសវិសាលដូចជា៖ ចម្រៀងយូកេ រាំរបាំ ។ល។ បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ថែមទាំងត្រូវបានស្គាល់ថាដោយមានមុខរបរពិសេសមួយ នោះគឺគូរគំនូរលើកញ្ចក់។

ជនជាតិ អេដេ នៅភូមិ អាកូយ្ហុង ទីក្រុង បួនម៉ាធួត មានមោទនភាពរក្សាទុករូបភាពផ្ទះវែងប្រពៃណីនៃជនជាតិខ្លួន

លក្ខណៈដ៏ល្អប្រពៃនៃស្ថាបត្យកម្មទីក្រុង បួនម៉ាធួត

និយាយដល់លក្ខណៈដ៏ល្អប្រពៃនៃស្ថាបត្យកម្មទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) មិនអាចមិនរំឭកដល់ផ្ទះវែងនៃអ្នកស្រុកជនជាតិ អេដេរ។

ឃុំ យ៉ាងម៉ា បានធម្មជាតិអនុគ្រោះអំពីអាកាសធាតុបានជាងាយស្រួលសម្រាប់ការអភិវឌ្ឍដើមឈើហូបផ្លែអាកាសធាតុត្រជាក់បង្គួរជួយប្រជាកសិករនៅទីនេះមានលក្ខខណ្ឌផ្លាស់ប្តូររចនាសម្ពន្ធដំណាំដាំដុះ អភិវឌ្ឍសេដ្ឋកិច្ច

លក្ខណៈដ៏វិសេសវិសាលនៃទិវាបុណ្យបេះផ្លែព័រតំបន់ភ្នំ យ៉ាងម៉ា

នាកាលកន្លងទៅថ្មីៗ នេះ នៅឃុំតំបន់ភ្នំ យ៉ាងម៉ា ស្រុក តាមដឿង (ខេត្ត ឡាយចូវ) ប្រព្រឹត្តឡើងទិវាបុណ្យបេះផ្លែព័រលើកទី ១ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "រសជាតិផែ្អមនៃផ្លែព័រ យ៉ាងម៉ា"។ ប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទីយ៉ាងច្រើនកុះករបានមកទស្សនា ភ្លក្សរស់ជាតិនិងឆ្លងកាត់ការពិសោធន៍បេះផ្លែព័រ។

គ្រូសែននិងព្រឹទ្ធាចារ្យភូមិជនជាតិ ព្រៅ ធ្វើពិធីសែន ត្រៀស្រូវ

ពិធីសែន ត្រៀស្រូវ របស់ជនជាតិ ព្រៅ នៅខេត្ត កនទុម

ព្រៅ គឺជាជនជាតិមួយក្នុងចំណោមជនជាតិទាំងប្រាំមានចំនួនមនុស្ស យ៉ាងតិចតួចកំពុងរស់នៅក្នុងភូមិ ដាក់មេ ឃុំ ពើអ៊ី ស្រុក ង៉ុកហូយ (ខេត្ត កនទុម)។ ផ្តើមចេញពីកត្តារដូវកាលនិងជំនឿពហុទេពនិយម សហគមន៍ ជនជាតិ ព្រៅ នៅទីនេះបានរក្សាទុកនូវឃ្លាំងវប្បធម៌ ប្រពៃណីដ៏ល្អឯកមួយ ក្នុងនោះលេចធ្លោគឺពិធីសែន ត្រៀស្រូវ។

កន្លងទៅថ្មីៗ នេះ នៅក្នុង "សប្តាហ៍វប្បធម៌ - ទេសចរណ៍ខេត្ត បាក់កាន ២០២៤" ចង្វាក់រាំចាន ដោយមានការចូលរួមពីមនុស្សចំនួន ១.០០០ នាក់បានបង្កើតចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ នាំមកនូវចង្វាក់មនោសញ្ចេតនាជូនអ្នកតំណាង ប្រជាជននិងភ្ញៀវទេសចរជាច្រើន

លង់អារម្មណ៍នឹងចង្វាក់រាំចានរបស់ជនជាតិ តៃ

របាំរាំចានជាចង្វាក់រាំបុរាណរបស់ជនជាតិ តៃ ខេត្ត បាក់កាន។ នេះជា សិល្បៈសម្តែងប្រជាប្រិយដ៏សំខាន់ក្នុងឱកាសចូលឆ្នាំថ្មី ពិធីបុណ្យប្រពៃណីប្រចាំឆ្នាំ។ របាំរាំចានមិនត្រឹមតែមានលក្ខណៈកម្សាន្តសប្បាយប៉ុណ្ណោះទេថែមទាំងគាំទ្រ លើកទឹកចិត្តបងប្អូនជនជាតិព្យាយាមខ្នះខ្នែងពលកម្ម ផលិតកម្មទៀតផង។

បង្ហាញពិធីបុណ្យសែនអារក្សភ្នំឡើងវិញរបស់ ជនជាតិ កឺទូ

សាយភាយលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃបណ្តាជនជាតិតំបន់ភ្នំ

កន្លងទៅថ្មីៗ នេះ មន្ទីរវប្បធម៌និងកីឡាខេត្ត ធឿធៀន - ហ្វេ សហការ ជាមួយគណៈកម្មាធិការប្រជាជនស្រុក អាលឿយ រៀបចំទិវាមហោស្រព វប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ភ្នំលើកទី ១៥ ឆ្នាំ ២០២៤។

អញ្ជើញមកកាន់ខេត្ត ហាយ៉ាង ប្រការមួយក្នុងចំណោមប្រការដែលមិនអាចរំលងចោលនោះគឺការភ្លក្សរស់ជាតិម្ហូបអាហារពិសេសៗ របស់បងប្អូនជនជាតិ

អញ្ជើញមកកាន់ខេត្ត ហាយ៉ាង ភ្លក្សរសជាតិភោជនាហារដ៏ល្អឥតខ្ចោះ

ខេត្ត ហាយ៉ាង ជាដែនដីមានប្រវត្តិវប្បធម៌ដ៏យូរលង់ណាស់មកហើយ កន្លែងមូលមីនៃជនជាតិចំនួន ១៩ ដូចជា ម៉ុង យ៉ាវ ប៉ាថែន កឺឡាវ ឡូឡូ បូអ៊ី ភូឡា ពូប៉ែវ ឡាជី ។ល។ ពិពិធភាពអំពីវប្បធម៌ជនជាតិរួមជាមួយនឹងធម្មជាតិអំណោយផលជាច្រើនភោគផលបានជួយអ្នក ហាយ៉ាង ច្នៃប្រឌិតបានជាឃ្លាំងវប្បធម៌ភោជនាហារដ៏សម្បូរបែបនិងទាក់ទាញ។ ម្ហូបអាហារច្រើនមុខនៃខេត្ត ហាយ៉ាង ត្រូវបានលើកតម្កើងក្នុងកម្មវិធីពិនិត្យជ្រើសរើសភោជនាហារគំរូលំដាប់ថ្នាក់ជាតិដូចជាបបរ អ៊ៅទៅ ម៉ែនមាន ទឹកឃ្មុំជីរអង្កាម តែ សានត្វៀត ផើពោត។ល។

ប្រជាជននិងភ្ញៀវទេសចរសម្របខ្លួនចូលក្នុងជ្រោះ ណឹមមូ ចូលរួមពិធីបុណ្យជះទឹកជាមួយគ្នា

សប្បាយបុណ្យជះទឹករបស់ជនជាតិ ឡាវ

នាពេលថ្មីៗ នេះ ពិធីបុណ្យ វកណាំ (ពិធីបុណ្យជះទឹក) លើកទី ៥ ឆ្នាំ ២០២៤ របស់ជនជាតិ ឡាវ បានរៀបចំឡើងនៅភូមិ ណាវ៉ាន ឃុំ ណាតាំ ស្រុក តាមដឿង (ខេត្ត ឡាយចូវ) ទាក់ទាញប្រជាជននិងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករ។

ក្រុមដង្ហែគ្រឿងសំណែនឡើងទៅកាន់តំបន់ព្រៃពិសិដ្ឋដើម្បីធ្វើពិធីកិច្ចសែនព្រៃរបស់ជនជាតិ ម៉ុង

ស៊ីលៀង "បុណ្យព្រៃ" ជាមួយនឹងជនជាតិ ម៉ុង នៅឃុំ ណាហូវ

ចំពោះជនជាតិ ម៉ុង នៅឃុំ ណាហូវ ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) វិញក៏ "បុណ្យព្រៃ" (ឬហៅថាពិធីសែនអារក្សព្រៃ) មានតាំងពីបុព្វការីជនរបស់ពួកគាត់ធ្វើចំណាកស្រុកមកបង្កើតភូមិ បង្កើតនិគមទីនេះ។

និស្សិតមហាវិទ្យាល័យភាសា​ - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូនិងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក្នុងឈុតសម្លៀកបំពាក់របាំបុរាណ

និស្សិតមហាវិទ្យាល័យភាសា​ - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូនិងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក្នុងឈុតសម្លៀកបំពាក់របាំបុរាណ

យុវនារី ខ្មែរ យ៉ាញ់ ធីង៉ុកត្រាង និង ថាច់ ធីយៀវ និស្សិតមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក្នុងឈុតសម្លៀកបំពាក់របាំបុរាណ