ដាស់សក្តានុពលទេសចរណ៍ស្រុក ក្បាង

នារីជនជាតិ បាណា នៅស្រុក ក្បាង ត្បាញសំពត់សង្កិមបម្រើសកម្មភាពទេសចរណ៍
នារីជនជាតិ បាណា នៅស្រុក ក្បាង ត្បាញសំពត់សង្កិមបម្រើសកម្មភាពទេសចរណ៍

ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) មិនត្រឹមតែជាតំបន់មូលដ្ឋានបដិវត្តន៍ ទីកន្លែងចាប់ផ្តើមនៃកិច្ចការក្រោកឡើងតស៊ូប្រយុទ្ធ តីសឺន កន្លែងប្រសូតវីរបុរស នុប ដ៏អស្ចារ្យកាលពីដើមប៉ុណ្ណោះទេថែមទាំងជាដែនដីសម្បូរសក្តានុពលទេសចរណ៍ "ប្រភព" នៃខឿនវប្បធម៌ប្រពៃណីបណ្តាជនជាតិ តីង្វៀន ជាពិសេសគឺជនជាតិ បាណា។

ថ្ងៃមួយនាដើមរដូវស្លឹកឈើជ្រុះ យើងខ្ញុំធ្វើដំណើរមកដល់ភូមិ ចៀង  នៅទីរួមស្រុក ក្បាង កន្លែងមានជនជាតិ បាណា រស់នៅដោយមានប្រហែល ២២០ នាក់ ចំនួន ៥០ ក្រុមគ្រួសារ។ នៅក្នុងភូមិ ដំបូលផ្ទះខ្ពស់ផុតពីដីប្រពៃណី ឈុតគងឃ្មោះនៅតែមានអត្ថិភាពនឹងពេលវេលា។

2-kbang-du lich cong dong-hong diep.jpg
ស្រុក ក្បាង គឺជាគោលដៅនៅលើផែនទីទេសចរណ៍សម្រាប់យុវជនមានការជក់ចិត្តដិតអារម្មណ៍ស្រាវជ្រាវរាវរក

នារីៗ ក្នុងភូមិនៅតែរក្សាបានមុខរបរតម្បាញសំពត់សង្កិម បុរសៗ ក៏ចេះតម្បាញផ្តៅឫស្សី ច្នៃបង្កើតឧបករណ៍តន្រ្តីជនជាតិគ្រប់ប្រភេទដូចជា គងរ៉េងឬចាប៉ីឃ្លោក រនាតបំពង់ តឺរឹង ទ្រគ្នី រនាតបំពង់ ឌិញពូត។ល។

4-kbang-du lich cong dong-hong diep.jpg
ស្រុក ក្បាង ជាមូលដ្ឋានសម្បូរសក្តានុពលទេសចរណ៍សហគមន៍ដោយមានល្បាក់ទឹកធ្លាក់ស្អាតជាច្រើនដូចជាល្បាក់ទឹក K50 - ហាងអែន ល្បាក់ទឹក K40 ល្បាក់ទឹក បាតឹង កនឡុក ល្បាក់ទឹក ហាងយើយ។ល។

សង្កេតឃើញសក្តានុពលទេសចរណ៍ពីលក្ខណៈ វប្បធម៌ដ៏វិសេសវិសាល នៅតែត្រូវបានថែរក្សា អាជ្ញាធរមូលដ្ឋានបានបើកថ្នាក់បណ្តុះបណ្តាលឯកទេសជំនាញវិជ្ជាជីវៈ បំប៉នចំណេះដឹងអំពីទេសចរណ៍សហគមន៍ជូនមាមីងបងប្អូននៅក្នុងភូមិ។ 

អ្នកស្រី ឌិញ ធីគុក នៅភូមិ ចៀង ទីរួមស្រុក ក្បាង បានអោយដឹងថា ក្រោយពេលបានបណ្តុះបណ្តាល ចំណេះដឹងអំពីទេសចរណ៍សហគមន៍ មាមីងបងប្អូនបានចេះបែងចែកតំបន់បម្រើការ សេវាកម្មភោជនាហារ ស្នាក់អាស្រ័យ។ សេវាកម្មទេសចរណ៍ទាំងនេះ បានបង្កើតការងារធ្វើបន្ថែមជូនប្រជាជននៅក្នុងភូមិ នរណាក៏សោមនស្សរីករាយ សង្វាតធ្វើទេសចរណ៍ទាំងអស់

12-du lich kbang-hong diep.jpg
ឈុតសម្តែងគងឃ្មោះបម្រើភ្ញៀវទេសចរដែលអញ្ជើញមកកាន់ស្រុក ក្បាង

បច្ចុប្បន្នស្រុក ក្បាង មានភូមិអភិវឌ្ឍទេសចរណ៍សហគមន៍ចំនួន ៤ រួមមាន៖ ភូមិ ចៀង ភូមិ មើហ្រា - ដាប ភូមិ កយ៉ាង (ឃុំ កុងលើងឃើង) និងភូមិ ស្ទើរ (ឃុំ ទើទុង) ដោយមានសកម្មភាពស្តារពិធីបុណ្យប្រពៃណីឡើងវិញ សម្តែងគងឃ្មោះ និទានវីរកថា ឆ្លងកាត់ការពិសោធន៍តម្បាញសំពត់សង្កិម កែច្នៃមុខម្ហូបទាក់ទាញនៃបណ្តាជនជាតិរស់នៅលើភូមិសាស្រ្ត។

8-du lich Kbang-hoai nam.jpg
ភ្ញៀវទេសចរទស្សនា ទិញអីវ៉ាន់ នៅតាមស្តង់ដាក់តាំងបង្ហាញ ឧទ្ទេសនាមទំនិញកសិផលមូលដ្ឋាននាទិវាមហោស្រពទេសចរណ៍ ក្បាង ឆ្នាំ ២០២៤

បង ឌិញ អាងឺយ ម្ចាស់ Homestay អាងឺយក្បាង នៅភូមិ កយ៉ាង ចែករំលែកថា៖ "ដោយមានទិសស្លោក 'យកបេតិកភណ្ឌចិញ្ចឹមបេតិកភណ្ឌ សហគមន៍រួមទទួលផល' ខ្ញុំបានកសាង គំរូអភិវឌ្ឍទេសចរណ៍សហគមន៍មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជូនគ្រួសារប៉ុណ្ណោះទេថែមទាំងរួមចំណែកលើកកម្ពស់ប្រាក់ចំណូល រក្សាលំនឹងជីវភាពរស់នៅជូនប្រជាជនក្នុងភូមិទៀតផង"។ 

បច្ចុប្បន្ន សកម្មភាពរបស់ Homestay អាងឺយក្បាង បានឈានទៅរកស្ថិរភាព រៀងរាល់ឆ្នាំទាក់ទាញភ្ញៀវទេសចរប្រហែល ២.០០០ លើកនាក់មកស្នាក់អាស្រ័យ ទស្សនា ឆ្លងកាត់ការពិសោធន៍។

6-kbang-du lich cong dong-hong diep.JPG
បង ឌិញ អាងឺយ ម្ចាស់ Homestay អាងឺយក្បាង នៅភូមិ ក្យ៉ាង

ឆ្នាំ ២០២២ ស្រុក ក្បាង ប្រកាសផែនការអនុវត្តគម្រោងមេអភិរក្ស ពង្រីកតម្លៃវប្បធម៌ ប្រពៃណីល្អប្រពៃរបស់បណ្តាជនជាតិភាគតិចផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍លើភូមិសាស្រ្តដំណាក់កាល ២០២១ - ២០២៥ ដោយមានថវិកាសរុបជិត ៤ ពាន់លានដុង។ 

គម្រោងមេ បាននិងកំពុងធ្វើអាជីវកម្មបណ្តាតម្លៃបេតិកភណ្ឌវប្បធម៌ ក្នុងជីវភាពបងប្អូនជនជាតិភាគតិច រួមចំណែគអភិវឌ្ឍទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។

10-du lich kbang-hong diep.jpg
ម្ហូបអាហារពោរពេញទៅដោយអត្តសញ្ញាណជនជាតិ បាណា

លោក ង្វៀន វ៉ាន់យុង ប្រធានគណៈកម្មាធិការប្រជាជនស្រុក ក្បាង  ឱ្យដឹងថា ស្រុក ក្បាង នឹងបន្តរួមបញ្ចូលការអភិរក្ស ពង្រីកបេតិកភណ្ឌវប្បធម៌ដោយមានចលនា "ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌"។ ទន្ទឹមនឹងនោះ ការស្តារបណ្តាពិធីបុណ្យទាន ប្រពៃណីរបស់ជនជាតិ បាណា នាំយកការប្រគំសម្តែងគងឃ្មោះ ចូលក្នុងការប្រជុំជីវភាពសហគមន៍ហើយរាល់ព្រឹត្តិការណ៍វប្បធម៌មូលដ្ឋាន ក៏នឹងបានយកចិត្តទុកដាក់ពិសេស រួមចំណែកអភិវឌ្ឍទេសចរណ៍ចីរភាព

អត្ថបទ៖ ហុងដៀប
រូបថត៖ ហុងដៀប - ហ្វាយណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញ លើយ 

អ្នកប្រហែលជាចាប់អារម្មណ៍

អាកប្បកិរិយា កាយវិការក្នុង ហាតបូយ សុទ្ធតែមានអត្ថន័យដោយឡែក បង្កើតបានសាច់រឿងពេញលេញ ខ្លឹមសារដ៏ជ្រាលជ្រៅមួយ

ហាតបូយ - ពីព្រះបរមរាជវាំងដល់ទីឋានប្រជាប្រិយ

ហាតបូយ ត្រូវបានប្រៀបប្រដូចជា "គ្រាប់គុជ​ដ៏​មាន​តម្លៃ" ក្នុងឃ្លាំងសិល្បៈ វៀតណាម។ នេះគឺជាទម្រង់សិល្បៈឆាកល្ខោនបង្កប់ទៅដោយអត្តសញ្ញាណប្រជាជាតិ មិនត្រឹមតែពាំនាំមកនូវបរិយាកាសសប្បាយរីករាយប៉ុណ្ណោះទេថែមទាំងពាំនាំបណ្តាមេរៀនសីលធម៌និងតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅជាដើមទៀតផង។

ពិធីបុណ្យភូមិអំណរ ហ្កឿល ថ្មីរបស់បងប្អូនជនជាតិ កឺទូ ភូមិ អារ៉

ជនជាតិ កឺទូ​ អំណរ ហ្កឿល ថ្មី

ចំពោះបងប្អូនជនជាតិ កឺទូ នៅភូមិ អារ៉ ឃុំ ឡាំង ស្រុក តីយ៉ាង (ខេត្ត ក្វាងណាម) ហ្កឿល ជាលម្ហប្រជុំជីវភាពរួម មានអត្ថន័យសំខាន់ក្នុងជីវភាពវប្បធម៌ខាងព្រលឹងវិញ្ញាណ។ ដើម្បីអបអរសាទរសំណង់ដ៏មហោឡារិកនេះ ជាធម្មតាបងប្អូនជនជាតិ កឺទូ រៀបចំពិធីអំណរ ហ្កឿល ថ្មី រួមចំណែកអភិរក្សលក្ខណៈវប្បធម៌សហគមន៍ដ៏ល្អប្រពៃ។

យុវជនយុវនារីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាពធ្វើតំណាប់ដូង រួមចំណែកថែរក្សារសជាតិថ្ងៃចូលឆ្នាំថ្មីរបស់ប្រជាជាតិ វៀតណាម

គន្ធនិទាឃរដូវរសជាតិចូលឆ្នាំថ្មីនៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង

តំណាប់ដូងគឺជាផលិតផលពិសេសប្រចាំតំបន់មួយស្រាប់ដិតដោយគន្ធនិទាឃរដូវ រសជាតិចូលឆ្នាំថ្មី នៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។ ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ តាមរយៈថ្វីដៃដ៏ ប៉ិនប្រសប់ទាំងគូរបស់លោកយាយ អ្នកម្តាយបងៗ ស្រីទាំងឡាយធ្វើបានជាតំណាប់ដូងពោរពេដោយ រសជាតិផ្អែមឆ្ងាញ់ពិសា។

ពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ

រដូវសែនដូនតាឆៀងចូលវត្ត រោទិ៍ ទស្សនាពិធីបុណ្យប្រណាំងគោ

អោយតែឱកាសពិធីបុណ្យសែនដូនតាម្ដងៗ បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ (ខេត្ត អានយ៉ាង) ក៏រូតរះម្នីម្នារីករាយចូលរួមពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈប្រជុំជីវភាពវប្បធម៌ដ៏វិសេសវិសាលមួយ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា គាំទ្រ បង្កើតបរិយាកាសដ៏ផុសផុលផ្សារភ្ជាប់ជនជាតិក្នុងទិវាពិធីបុណ្យ ។ល។

បងប្អូនជនជាតិ ថូ សម្តែងលំនាំចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងបទកំណាព្យចម្រៀងកថា

ជក់ចិត្តដិតអារម្មណ៍បទចម្រៀងចង្វាក់រាំប្រជាប្រិយជនជាតិ ថូ

ជនជាតិ ថូ គឺជាសហគមន៍មួយស្រលាញ់ចូលចិត្តសិល្បៈ។ ដោយសារសេចក្តីស្រឡាញ់នោះ លំនាំបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងកំណាព្យចម្រៀងកថារបស់បងប្អូនជនជាតិ ថូ នៅភូមិ ម៉មើយ ឃុំ ងៀស៊ន់ ស្រុក គ្វីហ៊ើប (ខេត្ត ងេអាន) ត្រូវបានអភិរក្ស បង្ហាត់បង្រៀនដោយមានគោលបំណងចង់លើកតម្កើង ពង្រីកបណ្តាតម្លៃប្រពៃណីដ៏ល្អប្រពៃ ។ល។

ម៉មឿង (ពិធីកិច្ចសែនព្រេន​) ​ជា​បេតិកភណ្ឌ​វប្បធម៌ដ៏វិសេសវិសាលមួយ​ ឆ្លុះបញ្ចាំង​ជីវទស្សនៈ លោកទស្សនៈ​នៃជនជាតិ​ មឿង​ បង្កប់នូវអត្ថន័យ​អប់រំ​ជាច្រើន ចំពោះសហគមន៍​

មកកាន់តំបន់វប្បធម៌ មឿង

ខេត្ត ហ្វាប៊ិញ​ ជា​​ដែនដី​ដែលមាន​ជនជាតិ​ជាច្រើន​រួម​រស់​ជាមួយ​គ្នា​ ក្នុងនោះជាចម្បង​គឺជនជាតិ​ មឿង​ មានអត្រាជាង​ ៦៣%​នៃចំនួន​ប្រជាជន​។ នៅទីនេះ​ល្បី​ឈ្មោះដោយ​​មានតំបន់ ​មឿង បុរាណ​ចំនួន​ ៤ "ប៊ី វ៉ាង ថាង​​ ដុងរួមជាមួយ​នឹងមានវត្តមាន​នៃវប្បធម៌ ហ្វា​ប៊ិញ មានអត្ថិភាពជាង​ ១០.០០០ ឆ្នាំមកហើយ​។ តាម​រំហូរពេលវេលាជនជាតិ ​មឿង នៅ​ខេត្ត ហ្វាប៊ិញ​ បាន​ច្នៃបង្កើតនិងថែរក្សាបាន​ខឿន​វប្បធម៌ដ៏បរិបូណ៌និងសម្បូរបែប៌មួយ។​

ជនជាតិ អេដេ កែចៃ្ន មុខម្ហូបត្រប់ពុតលំញង សម្លត្រីទឹកជ្រោះ

ភោជនាហាររបស់ជនជាតិ អេដេ

ជនជាតិ អេដេ លើខ្ពង់រាប ដាក់ឡាក់ មិនត្រឹមតែមានប្រពៃណីវប្បធម៌ដ៏យូរលង់ប៉ុណ្ណោះទេថែមទាំងមានខឿនភោជនាហារដ៏វិសេសវិសាល ដោយមានមុខម្ហូបដ៏ល្អ​​​​ឯកគឺជាការវេញត្របាញ់ចូលគ្នានៃរសជាតិព្រៃភ្នំ។

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម Haruone Sha I Dah និង Nosita Aly នៅភូមិ ភូមិស្វាយ ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង) ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

ពិធីបុណ្យអុំទូក ង មិនត្រឹមតែជាសកម្មភាពកីឡាបង្ហាញលក្ខណៈសហគមន៍ប៉ុណ្ណោះទេថែមទាំងមានអត្ថន័យវប្បធម៌ ខាងព្រលឹងវិញ្ញាណពិសេសចំពោះបងប្អូនជនជាតិ ខ្មែរ ទៀតផង

ខេត្ត សុកត្រាំង អភិវឌ្ឍផលិតផលទេសចរណ៍ពីវប្បធម៌ ខ្មែរ

ខេត្ត សុកត្រាំង ជាខេត្តមាន​បងប្អូន​ជនជាតិ ខ្មែរ រស់នៅកុះករ ស្មើនឹងចំនួនប្រជាជនជាង ៣០% នៃខេត្ត (ប្រហែល ៣៦១.០០០ នាក់)។ ទូទាំងខេត្តមានវត្តពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ចំនួន ៩៣។ ខេត្ត សុកត្រាំង កំណត់ថាពាំនាំទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ក្នុងនោះអភិវឌ្ឍទេសចរណ៍សាសនាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ ជាចំណុចស្នូល។

ឈុតឆាកទាត់បាល់ដ៏ល្អឯកលើជើងទោមទាំងគូមកពីប្រជានេសាទទាំងឡាយ

ពិធីបុណ្យប្រពៃណីរបស់ប្រជាជន កឹនយើ

ក្រោមប្រធានបទ "សម្លេងរំពងតំបន់ជាប់មាត់សមុទ្រ" ពិធីបុណ្យ ងិញអុង កឹនយើ ២០២៤ ទើបតែប្រព្រឹត្តឡើង នៅទីរួមស្រុក កឹនថាញ់ ស្រុក កឹនយើ (ទីក្រុង ហូ ជីមិញ)។

ព្រះសង្ឃទ្រង់បាត្រក្នុងបរិវេណវត្ត ខេមរប្បភាសេរីស្នរ៍ (១៤ ពាន់) នៅឃុំ វិញទ្រុង ស្រុក វីធុយ ខេត្ត ហូវយ៉ាង

កក់ក្តៅបុណ្យសែនដូនតារបស់ជនជាតិ ខ្មែរ ណាមបូ

បុណ្យសែនដូនតាតាំងពីយូរលង់ណាស់មកហើយត្រូវបានចាត់ទុកជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីពោរពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។ បុណ្យសែនដូនតាឆ្នាំ ២០២៤ ប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ តុលា ដោយមានពិធីកិច្ចជាច្រើនត្រូវបានប្រារព្ធនៅតាមវត្តនិងនៅផ្ទះ។

ព្រះតេជគុណ ចៅ សឺនហ៊ី ព្រះចៅអធិការវត្ត ស្រឡូង នៅឃុំ លឿងភី ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) គឺជាសិប្បករមួយអង្គក្នុងចំណោមសិប្បករអាចចារអក្សរ ខ្មែរ បុរាណនៅលើគម្ពីរសាស្ត្រាស្លឹករឹត

គម្ពីរសាស្ត្រាស្លឹករឹត បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង

គម្ពីរសាស្ត្រាស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង គឺជាបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកដែលបង្ហាញពីភាពប៉ិនប្រសប់ ទេពកោសល្យច្នៃប្រឌិតក្នុងកម្រិតបច្ចេកទេសនិងពុទ្ធិរបស់ជនជាតិ ខ្មែរ។

បងប្អូនជនជាតិស្រុក ម៉ុកចូវ ចូលរួមលេងបាញ់អង្គុញ តម៉ាលា

សប្បាយរីករាយបុណ្យឯករាជ្យជាតិនៅលើខ្ពង់រាប ម៉ុកចូវ

សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រុក ម៉ុកចូវ ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ឧទ្ទេសនាមអំពីដែនដី ម៉ុកចូវ ដ៏ស្រស់ស្អាត អ្នក ម៉ុកចូវ រួសរាយរាក់ទាក់ ស្រឡាញ់រាប់អានភ្ញៀវ ឆ្លងតាមរយៈនោះបញ្ជាក់ពីភាពទាក់ទាញនៃគោលដៅទេសចរណ៍ធម្មជាតិនាំមុខគេលើពិភពលោក។

របាំប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ខេត្ត កាម៉ៅ ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ

ខេត្ត កាម៉ៅ បច្ចុប្បន្នមានជាង ១១.៧០០ ក្រុមគ្រួសារ មនុស្សប្រហែល ៤៧.៤៦០ នាក់ជាបងប្អូនជនជាតិ ក្នុងនោះភាគច្រើនជាបងប្អូនជនជាតិ ខ្មែរ និង ចិន។ បងប្អូនបណ្តាជនជាតិនៅ កាម៉ៅ មានអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់រៀងៗ ខ្លួនប៉ុន្តែតែងសាមគ្គីរួមបញ្ចូលជាមួយគ្នា រួមចំណែកបង្កើតភាពសម្បូរបែប ពិពិធភាព ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។

នៅក្នុងម្ហូបអាហាររបស់ជនជាតិ ខ្មែរ គេសុទ្ធតែដាក់ប្រហុកបន្ថែមបន្តិចចូលស្ទើរតែទាំងអស់ដើម្បីដិតរសជាតិថែមទៀត

ប្រហុករបស់ជនជាតិ ខ្មែរ ខេត្ត ត្រាវិញ

ត្រូវបានធ្វើពីត្រីទឹកសាបដូចជា៖ ត្រីកំភ្លាញ ត្រីក្រាញ់។ល។ ប្រហុកជាប្រភេទផ្អកពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) និយាយរួមនិងជនជាតិ ខ្មែរ ត្រាវិញ និយាយដោយឡែក។ ដើម្បីបានប្រហុកដ៏ឈ្ងុយឆ្ងាញ់ ជនជាតិ ខ្មែរ ជ្រើសរើសត្រីដែលឆ្ងាញ់បំផុត ធ្វើជ្រះហើយត្រាំក្នុងទឹកពីរបីម៉ោង បន្ទាប់ពីនោះស្រង់ចេញហើយច្របល់សព្វជាមួយអំបិលនិងបាយកក។

បណ្តាក្រុម​ប្រកួតនៅពិធីបុណ្យប្រណាំងគោនៅ​វត្ត​រោទ៍

អញ្ជើញឆៀងចូលវត្ត រោទ៍ ​​​​ទស្សនាពិធីបុណ្យប្រណាំងគោនារដូវ សែនដូនតា

រដូវ សែនដូនតា មួយទៀតបានឈានមកដល់ បងប្អូនជនជាតិ ខ្មែរ នៅទីរួមខេត្ត ទិញបៀន មិនត្រឹមតែជួបជុំពិធី សែនដូនតា ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងពិធីបុណ្យប្រណាំងគោ នៅវត្ត រោទ៍ ទៀតផង នេះជាលក្ខណៈប្រជុំជីវភាពវប្បធម៌ ហើយក៏ជាវិញ្ញាសាកីឡាដ៏វិសេសវិសាលតំបន់ បៃនូយ ខេត្ត អានយ៉ាង ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

សិប្បការិនី លី ធីហ៊ិ្វញ (ខាងឆ្វេង) នៅភូមិ ផឿកធន់ ឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដ៏តិចតួចបំផុតជក់ចិត្តដិតអារម្មណ៍គូរគំនូរលើកញ្ចក់ហើយបង្ហាត់បង្រៀនដល់បច្ឆាជនជំនាន់ក្រោយ

របរគូរគំនូរលើកញ្ចក់នៃជនជាតិ ខ្មែរ ណាមបូ

មិនត្រឹមតែមានទម្រង់សិល្បៈដ៏វិសេសវិសាលដូចជា៖ ចម្រៀងយូកេ រាំរបាំ ។ល។ បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ថែមទាំងត្រូវបានស្គាល់ថាដោយមានមុខរបរពិសេសមួយ នោះគឺគូរគំនូរលើកញ្ចក់។

ជនជាតិ អេដេ នៅភូមិ អាកូយ្ហុង ទីក្រុង បួនម៉ាធួត មានមោទនភាពរក្សាទុករូបភាពផ្ទះវែងប្រពៃណីនៃជនជាតិខ្លួន

លក្ខណៈដ៏ល្អប្រពៃនៃស្ថាបត្យកម្មទីក្រុង បួនម៉ាធួត

និយាយដល់លក្ខណៈដ៏ល្អប្រពៃនៃស្ថាបត្យកម្មទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) មិនអាចមិនរំឭកដល់ផ្ទះវែងនៃអ្នកស្រុកជនជាតិ អេដេរ។

ឃុំ យ៉ាងម៉ា បានធម្មជាតិអនុគ្រោះអំពីអាកាសធាតុបានជាងាយស្រួលសម្រាប់ការអភិវឌ្ឍដើមឈើហូបផ្លែអាកាសធាតុត្រជាក់បង្គួរជួយប្រជាកសិករនៅទីនេះមានលក្ខខណ្ឌផ្លាស់ប្តូររចនាសម្ពន្ធដំណាំដាំដុះ អភិវឌ្ឍសេដ្ឋកិច្ច

លក្ខណៈដ៏វិសេសវិសាលនៃទិវាបុណ្យបេះផ្លែព័រតំបន់ភ្នំ យ៉ាងម៉ា

នាកាលកន្លងទៅថ្មីៗ នេះ នៅឃុំតំបន់ភ្នំ យ៉ាងម៉ា ស្រុក តាមដឿង (ខេត្ត ឡាយចូវ) ប្រព្រឹត្តឡើងទិវាបុណ្យបេះផ្លែព័រលើកទី ១ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "រសជាតិផែ្អមនៃផ្លែព័រ យ៉ាងម៉ា"។ ប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទីយ៉ាងច្រើនកុះករបានមកទស្សនា ភ្លក្សរស់ជាតិនិងឆ្លងកាត់ការពិសោធន៍បេះផ្លែព័រ។

គ្រូសែននិងព្រឹទ្ធាចារ្យភូមិជនជាតិ ព្រៅ ធ្វើពិធីសែន ត្រៀស្រូវ

ពិធីសែន ត្រៀស្រូវ របស់ជនជាតិ ព្រៅ នៅខេត្ត កនទុម

ព្រៅ គឺជាជនជាតិមួយក្នុងចំណោមជនជាតិទាំងប្រាំមានចំនួនមនុស្ស យ៉ាងតិចតួចកំពុងរស់នៅក្នុងភូមិ ដាក់មេ ឃុំ ពើអ៊ី ស្រុក ង៉ុកហូយ (ខេត្ត កនទុម)។ ផ្តើមចេញពីកត្តារដូវកាលនិងជំនឿពហុទេពនិយម សហគមន៍ ជនជាតិ ព្រៅ នៅទីនេះបានរក្សាទុកនូវឃ្លាំងវប្បធម៌ ប្រពៃណីដ៏ល្អឯកមួយ ក្នុងនោះលេចធ្លោគឺពិធីសែន ត្រៀស្រូវ។

កន្លងទៅថ្មីៗ នេះ នៅក្នុង "សប្តាហ៍វប្បធម៌ - ទេសចរណ៍ខេត្ត បាក់កាន ២០២៤" ចង្វាក់រាំចាន ដោយមានការចូលរួមពីមនុស្សចំនួន ១.០០០ នាក់បានបង្កើតចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ នាំមកនូវចង្វាក់មនោសញ្ចេតនាជូនអ្នកតំណាង ប្រជាជននិងភ្ញៀវទេសចរជាច្រើន

លង់អារម្មណ៍នឹងចង្វាក់រាំចានរបស់ជនជាតិ តៃ

របាំរាំចានជាចង្វាក់រាំបុរាណរបស់ជនជាតិ តៃ ខេត្ត បាក់កាន។ នេះជា សិល្បៈសម្តែងប្រជាប្រិយដ៏សំខាន់ក្នុងឱកាសចូលឆ្នាំថ្មី ពិធីបុណ្យប្រពៃណីប្រចាំឆ្នាំ។ របាំរាំចានមិនត្រឹមតែមានលក្ខណៈកម្សាន្តសប្បាយប៉ុណ្ណោះទេថែមទាំងគាំទ្រ លើកទឹកចិត្តបងប្អូនជនជាតិព្យាយាមខ្នះខ្នែងពលកម្ម ផលិតកម្មទៀតផង។

បង្ហាញពិធីបុណ្យសែនអារក្សភ្នំឡើងវិញរបស់ ជនជាតិ កឺទូ

សាយភាយលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃបណ្តាជនជាតិតំបន់ភ្នំ

កន្លងទៅថ្មីៗ នេះ មន្ទីរវប្បធម៌និងកីឡាខេត្ត ធឿធៀន - ហ្វេ សហការ ជាមួយគណៈកម្មាធិការប្រជាជនស្រុក អាលឿយ រៀបចំទិវាមហោស្រព វប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ភ្នំលើកទី ១៥ ឆ្នាំ ២០២៤។

អញ្ជើញមកកាន់ខេត្ត ហាយ៉ាង ប្រការមួយក្នុងចំណោមប្រការដែលមិនអាចរំលងចោលនោះគឺការភ្លក្សរស់ជាតិម្ហូបអាហារពិសេសៗ របស់បងប្អូនជនជាតិ

អញ្ជើញមកកាន់ខេត្ត ហាយ៉ាង ភ្លក្សរសជាតិភោជនាហារដ៏ល្អឥតខ្ចោះ

ខេត្ត ហាយ៉ាង ជាដែនដីមានប្រវត្តិវប្បធម៌ដ៏យូរលង់ណាស់មកហើយ កន្លែងមូលមីនៃជនជាតិចំនួន ១៩ ដូចជា ម៉ុង យ៉ាវ ប៉ាថែន កឺឡាវ ឡូឡូ បូអ៊ី ភូឡា ពូប៉ែវ ឡាជី ។ល។ ពិពិធភាពអំពីវប្បធម៌ជនជាតិរួមជាមួយនឹងធម្មជាតិអំណោយផលជាច្រើនភោគផលបានជួយអ្នក ហាយ៉ាង ច្នៃប្រឌិតបានជាឃ្លាំងវប្បធម៌ភោជនាហារដ៏សម្បូរបែបនិងទាក់ទាញ។ ម្ហូបអាហារច្រើនមុខនៃខេត្ត ហាយ៉ាង ត្រូវបានលើកតម្កើងក្នុងកម្មវិធីពិនិត្យជ្រើសរើសភោជនាហារគំរូលំដាប់ថ្នាក់ជាតិដូចជាបបរ អ៊ៅទៅ ម៉ែនមាន ទឹកឃ្មុំជីរអង្កាម តែ សានត្វៀត ផើពោត។ល។

ប្រជាជននិងភ្ញៀវទេសចរសម្របខ្លួនចូលក្នុងជ្រោះ ណឹមមូ ចូលរួមពិធីបុណ្យជះទឹកជាមួយគ្នា

សប្បាយបុណ្យជះទឹករបស់ជនជាតិ ឡាវ

នាពេលថ្មីៗ នេះ ពិធីបុណ្យ វកណាំ (ពិធីបុណ្យជះទឹក) លើកទី ៥ ឆ្នាំ ២០២៤ របស់ជនជាតិ ឡាវ បានរៀបចំឡើងនៅភូមិ ណាវ៉ាន ឃុំ ណាតាំ ស្រុក តាមដឿង (ខេត្ត ឡាយចូវ) ទាក់ទាញប្រជាជននិងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករ។

ក្រុមដង្ហែគ្រឿងសំណែនឡើងទៅកាន់តំបន់ព្រៃពិសិដ្ឋដើម្បីធ្វើពិធីកិច្ចសែនព្រៃរបស់ជនជាតិ ម៉ុង

ស៊ីលៀង "បុណ្យព្រៃ" ជាមួយនឹងជនជាតិ ម៉ុង នៅឃុំ ណាហូវ

ចំពោះជនជាតិ ម៉ុង នៅឃុំ ណាហូវ ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) វិញក៏ "បុណ្យព្រៃ" (ឬហៅថាពិធីសែនអារក្សព្រៃ) មានតាំងពីបុព្វការីជនរបស់ពួកគាត់ធ្វើចំណាកស្រុកមកបង្កើតភូមិ បង្កើតនិគមទីនេះ។

និស្សិតមហាវិទ្យាល័យភាសា​ - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូនិងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក្នុងឈុតសម្លៀកបំពាក់របាំបុរាណ

និស្សិតមហាវិទ្យាល័យភាសា​ - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូនិងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក្នុងឈុតសម្លៀកបំពាក់របាំបុរាណ

យុវនារី ខ្មែរ យ៉ាញ់ ធីង៉ុកត្រាង និង ថាច់ ធីយៀវ និស្សិតមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) ក្នុងឈុតសម្លៀកបំពាក់របាំបុរាណ