គម្ពីរសាស្ត្រាស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង គឺជាបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកដែលបង្ហាញពីភាពប៉ិនប្រសប់ ទេពកោសល្យច្នៃប្រឌិតក្នុងកម្រិតបច្ចេកទេសនិងពុទ្ធិរបស់ជនជាតិ ខ្មែរ។
ខេត្ត អានយ៉ាង បានអនុម័តគម្រោងមេអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីជាតិ "ពុទ្ធិនិងបច្ចេកទេសចារអក្សរលើស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង" ហើយនឹងកសាងឯកសារចុះឈ្មោះទទួលស្គាល់បេតិកភណ្ឌឯកសារពុទ្ធិនិងបច្ចេកទេសចារអក្សរលើស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង ស្ថិតក្នុងកម្មវិធីការចងចាំពិភពលោកតំបន់ អាស៊ី ប៉ាស៊ីហ្វិក របស់ យូណេស្កូ។
ដើម្បីចារអក្សរនៅលើស្លឹករឹត ត្រូវប្រើដែកចារពិសេសមួយធ្វើដោយឈើ ល្មមនឹងដៃកាន់ ក្បាលម្ខាងមានចុងស្រួចធ្វើដោយដែកហៅថាដែកចារដើម្បី "ចារ" អក្សរនៅលើស្លឹករឹត
បង គីម សំរឹទ្ធិ បង្ហាត់បង្រៀនបំណិនចារអក្សរ ខ្មែរ បុរាណនៅលើស្លឹករឹងប្រគេនដល់ព្រះសង្ឃ ខ្មែរ នៅវត្ត ស្រឡូង នៅឃុំ លឿងភី ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង)
បង គីម សំរឹទ្ធិ រួមជាមួយនឹងព្រះសង្ឃ ខ្មែរ ពិភាក្សាអំពីអក្សរចំណារនៅលើសាស្ត្រាស្លឹករឹតទើបតែចាររួចថ្មីៗ នៅវត្ត ស្រឡូង នៅឃុំ លឿងភី ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង)
គម្ពីរសាស្ត្រាស្លឹករឹតមាន ៤ ប្រភេទរួមមានគម្ពីរធម៌ពុទ្ធសាសនា រឿងព្រេងប្រជាប្រិយ ពិធីបុណ្យ ល្បែងប្រជាប្រិយ ក្បួនតម្រាច្បាប់ទូន្មានប្រជាប្រិយ។ ក្នុងនោះ គម្ពីរធម៌ពុទ្ធសាសនាចារលើស្លឹករឹតគឺជាឯកសារដ៏មានតម្លៃ កត់ត្រាដីកាប្រៀនប្រដៅរបស់ព្រះពុទ្ធដើម្បីផ្សាយដល់ជំនាន់ក្រោយហើយត្រូវបានបើកគម្ពីរសម្រាប់តែការទេសនាក្នុងឱកាសសំខាន់ៗ ដូចជាពិធីបុណ្យវិសាខបូជា បុណ្យកឋិនទាន (ពិធីបុណ្យដង្ហែអង្គផ្កា ប្រគេនសំពត់ចីវរ) ពិធីបុណ្យសំពះព្រះខែ (ពិធីបុណ្យអកអំបុក) ពិធីបុណ្យសែនដូនតា (សែនដូនតា) ជាដើម
អត្ថបទនិងរូបថត៖ ធូហឿង - ត្រុងជិញ - អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ