ប្រតិភូទាំងឡាយអញ្ជើញចូលរួមកិច្ចប្រជុំ។ រូបថត៖ ឡេស៊ន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកមានប្រជាប្រិយភាព​​ជាទីពឹងផ្អែក​ក្នុង​សហគមន៍​ជនជាតិ​ភាគតិចខេត្ត ដុងណាយ

នាថ្ងៃទី ១០ ខែ កក្កដា គណៈកម្មការជនជាតិខេត្ត ដុងណាយ បានរៀបចំកិច្ចប្រជុំជំនួបមុខអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តដើម្បីស្តាប់មតិយោបល់ចិត្តគំនិតបំណងប្រាថ្នា ចែករំលែកបទពិសោធន៍របស់អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច។

ប្រព័ន្ធគមនាគមន៍ជនបទត្រូវបានបើកទូលាយធ្វើឲ្យល្អប្រសើរជាងមុនបម្រើតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់ប្រជាជននៅឃុំ ភូវិញ (ស្រុក ឌិញក្វាន ខេត្ត ដុងណាយ)។ រូបថត៖ អានហៀវ

វឌ្ឍនភាពតំបន់ជនបទថ្មីស្រុក ឌិញក្វាន

ឌិញក្វាន ជាស្រុកកសិកម្មតំបន់ភ្នំ មានសណ្ឋានដីស្មុគស្មាញនិងជាមូលដ្ឋានលំបាកលំបិនបំផុតនៃខេត្ត ដុងណាយ ស្ថិតនៅច្រកទ្វារឦសានបណ្តោយតាមខ្សែផ្លូវជាតិ ២០ តភ្ជាប់ តីង្វៀន ជាមួយនឹងតំបន់សេដ្ឋកិច្ចគោលដៅសំខាន់ភាគខាងត្បូង។ ស្រុកនេះមានផ្ទៃដីធម្មជាតិចំនួន ៩៧.១៣៥ ហិកតា ស្មើនឹង ១៦,៤% នៃខេត្តទាំងមូល ប្រជាជនចំនួន ១៨៥.១៥៧ នាក់ រស់នៅជនបទចំនួន ៨៩% ដង់ស៊ីតេចំនួន ១៩៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។
តាំងពីពេលមានសហគ្រាសមកដាក់ទុនវិនិយោគ កូនក្មួយបងប្អូនជនជាតិនៅឃុំ ស៊ន់ហ៊ឹង ស្រុក ស៊ុនឡុក (ខេត្ត ដុងណាយ) មានការងារធ្វើនិងចំណូលស្ថិរភាពក្នុងមនុស្សម្នាក់ពី ៦ ដល់ ៨ លានដុងក្នុងមួយខែ

ស្រុក ស៊ន់ឡុក ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគចូលក្នុងតំបន់បងប្អូនជនជាតិ

ស្រុកតំបន់ភ្នំ ស៊ន់ឡុក (ខេត្ត ដុងណាយ) បច្ចុប្បន្នមានជនជាតិភាគតិចចំនួន ២៤ ក្រុមដោយមានប្រជាជនជាង ២ ម៉ឺននាក់ស្មើនឹងអត្រា ៨% នៃចំនួនប្រជាជនក្នុងទូទាំងស្រុក ភាគច្រើនប្រមូលផ្តុំនៅភូមិចំនួន ២៣ និគមបងប្អូនជនជាតិចំនួន ៦។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ស្រុកបានអនុវត្តល្អនូវគោលនយោបាយជនជាតិទាំងឡាយ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការទាក់ទាញវិនិយោគ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅនៃបងប្អូនជនជាតិ...
ស៊ន់មី - ចំណុចភ្លឺនៃចលនានារីជនជាតិអភិវឌ្ឍសេដ្ឋកិច្ច

ស៊ន់មី - ចំណុចភ្លឺនៃចលនានារីជនជាតិអភិវឌ្ឍសេដ្ឋកិច្ច

យោងតាមគណៈកម្មការជនជាតិខេត្ត ដុងណាយ បច្ចុប្បន្ននេះ ទូទាំងខេត្តមានប្រជាជនប្រមាណ ១៩០.០០០ នាក់ជាបងប្អូនជនជាតិភាគតិច (ស្មើនឹងអត្រាជាង ៦% នៃចំនួនប្រជាជនរបស់ខេត្ត)។ ជាមួយនឹងការប្រឹងប្រែងរបស់សាមីខ្លួនរួមជាមួយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បងប្អូននារីជនជាតិភាគតិចជាច្រើនឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចហើយរួចផុតពីភាពក្រីក្រជាជំហានៗ។