វឌ្ឍនភាពតំបន់ជនបទថ្មីស្រុក ឌិញក្វាន

ប្រព័ន្ធគមនាគមន៍ជនបទត្រូវបានបើកទូលាយធ្វើឲ្យល្អប្រសើរជាងមុនបម្រើតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់ប្រជាជននៅឃុំ ភូវិញ (ស្រុក ឌិញក្វាន ខេត្ត ដុងណាយ)។ រូបថត៖ អានហៀវ
ប្រព័ន្ធគមនាគមន៍ជនបទត្រូវបានបើកទូលាយធ្វើឲ្យល្អប្រសើរជាងមុនបម្រើតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់ប្រជាជននៅឃុំ ភូវិញ (ស្រុក ឌិញក្វាន ខេត្ត ដុងណាយ)។ រូបថត៖ អានហៀវ

ឌិញក្វាន ជាស្រុកកសិកម្មតំបន់ភ្នំ មានសណ្ឋានដីស្មុគស្មាញនិងជាមូលដ្ឋានលំបាកលំបិនបំផុតនៃខេត្ត ដុងណាយ ស្ថិតនៅច្រកទ្វារឦសានបណ្តោយតាមខ្សែផ្លូវជាតិ ២០ តភ្ជាប់ តីង្វៀន ជាមួយនឹងតំបន់សេដ្ឋកិច្ចគោលដៅសំខាន់ភាគខាងត្បូង។

ស្រុកនេះមានផ្ទៃដីធម្មជាតិចំនួន ៩៧.១៣៥ ហិកតា ស្មើនឹង ១៦,៤% នៃខេត្តទាំង មូល ប្រជាជនចំនួន ១៨៥.១៥៧ នាក់ រស់នៅជនបទចំនួន ៨៩% ដង់ស៊ីតេចំនួន ១៩៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

វឌ្ឍនភាពតំបន់ជនបទថ្មីស្រុក ឌិញក្វាន ảnh 1ទិដ្ឋភាពរួមស្រុក ឌិញក្វាន សព្វថ្ងៃនេះ។ រូបថត៖ អានហៀវ

ឆ្នាំ ២០១៨ ស្រុក ឌិញក្វាន ត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មីហើយចាប់តាំងពីពេលនោះរហូតមកទល់ពេលនេះបក្ខភាគ អាជ្ញាធរនិងប្រជាជនស្រុក ឌិញក្វាន តែងតែរួមកម្លាំង រួមចិត្តគំនិតគ្នាឆ្លងកាត់រាល់ការលំបាកលំបិន ផ្តោតលើការកសាងជនបទថ្មី ប្រែក្លាយ ឌិញក្វាន ពីស្រុកក្រីក្រមួយបាន "ប្រែប្រួលមុខមាត់ថ្មី" ពីមួយជំហានទៅមួយជំហានហើយកំពុងស្ថិតនៅលើចលនការ "រត់សាប់" ដើម្បីបញ្ចប់លក្ខណៈវិនិច្ឆ័យជនបទថ្មីកម្រិតលើកកម្ពស់ទាំងអស់។

មានឱកាសអញ្ជើញមកទស្សនាស្រុក ឌិញក្វាន ក្នុងកំឡុងថ្ងៃនេះ នឹងឃើញផ្លូវក្រាលកៅស៊ូត្រង់ភ្លឹង ផ្ទះសម្បែងធំទូលាយនិងស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជនដ៏សុខសាន្តត្រាណ ស្ងប់ស្ងាត់ គុណភាពជីវភាពរស់នៅកាន់តែកែលម្អឡើងនិងវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមគណៈកម្មាធិការប្រជាជនស្រុក ឌិញក្វាន មកទល់នឹងពេលនេះ ស្រុក ឌិញក្វាន សម្រេចបានចំនួន ៣២/៣៨ សន្ទស្សន៍ស្រុកជនបទថ្មី ៣១/៣៨ សន្ទស្សន៍ស្រុកជនបទថ្មីកម្រិតលើកកម្ពស់ដំណាក់កាល ២០២១ - ២០២៥ ក្នុងនោះឃុំ ១២/១៣ នៃស្រុកបានសម្រេចស្ដង់ដារជនបទថ្មីកម្រិតលើកកម្ពស់ ២/១៣ ឃុំសម្រេចជនបទថ្មីកម្រិតលើកកម្ពស់គំរូហើយដោយមានគោលដៅឆ្នាំ ២០២៣ នឹងក្លាយជាស្រុកសម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ ស្រុកបាននិងកំពុងបន្តទាញយកផលប្រកបដោយប្រសិទ្ធភាពនូវប្រៀបខ្លាំង "កសិកម្មតំបន់ភ្នំអេកូឡូស៊ី" "កសាងជនបទថ្មីដើរទន្ទឹមនឹងអភិវឌ្ឍផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធ ភាពនិងនិរន្តរភាព" ដោយផ្តោតលើការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ចាប់តាំងពីដំណាំដាំដុះ សត្វចិញ្ចឹមមិនសូវមានប្រសិទ្ធភាពងាកទៅដាំដុះដំណាំ សត្វចិញ្ចឹមមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាពិសេសប៉ុន្មានឆ្នាំថ្មីៗ នេះ ផ្ទៃដីដាំទុរេនស្រុក ឌិញក្វាន បានកើនឡើងគួរអោយ កត់សម្គាល់។

វឌ្ឍនភាពតំបន់ជនបទថ្មីស្រុក ឌិញក្វាន ảnh 2ក្រូចថ្លុង - ប្រភេទដំណាំមួយក្នុងចំណោមប្រភេទដំណាំជួយមាមីងបងប្អូនកសិករនៅស្រុក ឌិញក្វាន (ដុងណាយ) រួចផុតពីភាពក្រីក្រ។ រូបថត៖ អានហៀវ

បច្ចុប្បន្នទូទាំងស្រុកមានលេខកូដតំបន់ដាំទុរេនចំនួន ៣ ដោយមានផ្ទៃដីសរុបជាង ២៣១ ហិកតា ប្រមូលផ្តុំនៅតាមឃុំដូចជា ថាញ់ស៊ើន ភូលើយ ហើយនឹងបន្តអនុវត្តការចងសម្ពន្ធគ្នាក្នុងផលិតកម្ម កសាងលេខកូដតំបន់ដាំដុះ កិច្ចសន្យាលក់ដូរផលិតផលដើម្បីដើមទុរេនបានអភិវឌ្ឍប្រកបដោយស្ថិរភាពនិងនិរន្តរភាព។

តម្លៃផលិតកម្មផ្នែកកសិកម្ម - រុក្ខកម្ម - ជលផលរបស់ស្រុក រយៈពេលកន្លងទៅថ្មីៗ នេះកើនឡើងជាមធ្យមជិត ៤,៤% ក្នុងមួយឆ្នាំ ប្រាក់ចំណូលជាមធ្យមសម្រេចបានក្នុងមនុស្សមួយនាក់ជាង ៧០ លានដុងក្នុងមួយឆ្នាំ តម្លៃផលិតកម្មកសិកម្មក្នុងមួយហិកតានៃផ្ទៃដីដាំដុះចិញ្ចឹម ជលផលសម្រេចបានជាង ២០០ លានដុងក្នុងមួយហិកតា ។ល។

ស្រុកក៏បានកៀរគរប្រភពកម្លាំងវិនិយោគអភិវឌ្ឍភូមិសាស្ត្រសរុបកើនឡើងចំនួន ១,៣២ ដងធៀបនឹងដំណាក់កាល ២០១៥ - ២០២០ ដើម្បីវិនិយោគលើសំណង់គមនាគមន៍ជនបទ ស្ថានីយ៍បូមទឹកនិងបណ្តាគម្រោងបម្រើការកសិកម្ម រៀបចំប្លង់គោលលើផ្ទៃដីជាង ២២៥ ហិកតាសម្រាប់តំបន់ផលិតកសិកម្មប្រើបច្ចេកវិទ្យាខ្ពស់ ឧបត្ថម្ភជិត ១,១ ពាន់ក្រុមគ្រួសារធ្វើបរិវត្តកម្មដំណាំដាំដុះលើផ្ទៃដីជិត ១ ពាន់ហិកតាដោយមានទឹកប្រាក់សរុបជាង ៥,៤ ពាន់លានដុង កសាងលេខកូដតំបន់ដាំដុះចំនួន ៣៤ សម្រាប់ផលិតផលចម្បងៗ នៅលើភូមិសាស្ត្រ ខ្សែចង្វាក់ចង សម្ពន្ធគ្នាក្នុងផលិតកម្មចំនួន ២៧ ជាដើម។

គិតតាំងពីឆ្នាំ ២០១១ រហូតមកទល់ពេលនេះ ប្រព័ន្ធផ្លូវគមនាគមន៍នៅលើភូមិសាស្រ្តទូទាំងស្រុក ឌិញក្វាន ត្រូវបានអនុវត្តវិនិយោគធ្វើឲ្យល្អប្រសើរជាងមុននូវបេតុង ចាក់ថ្មក្រួសក្រហមលើផ្លូវចំនួន ៥៤៥ ខ្សែដោយមានប្រវែងសរុបចំនួន ៦៥៥,០០ គីឡូម៉ែត្រ ថវិកាអនុវត្តសរុបឡើងដល់ជាង ១.០០០ ពាន់លានដុង។

ប្រព័ន្ធគមនាគមន៍បានតភ្ជាប់ស្រុកដល់ទីកណ្ដាលនៃបណ្តាឃុំនិងតំបន់លំនៅ ឋានផ្តោតលើការជួយការធ្វើដំណើរ ដឹកជញ្ជូនទំនិញនិងផ្លាស់ប្តូរសេដ្ឋកិច្ចត្រូវបានកែលម្អស្ទើរតែទាំងស្រុង។

រយៈពេលខាងមុខ ស្រុកបន្តកៀរគរជាអតិបរិមារាល់ប្រភពកម្លាំងដើម្បីវិនិយោគក្នុងការអភិវឌ្ឍផ្លូវគមនាគមន៍ បើកទូលាយ ធ្វើឲ្យល្អប្រសើរជាងមុននូវបណ្តាញផ្លូវគមនាគមន៍ប្រកបដោយសង្គតិភាពក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋ កិច្ច - សង្គម ក្នុងគោលបំណងអនុវត្តគោលដៅធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅឧស្សាហូបនីយកម្ម ទំនើបកម្មកសិកម្ម ជនបទ។

វឌ្ឍនភាពតំបន់ជនបទថ្មីស្រុក ឌិញក្វាន ảnh 3ប្រព័ន្ធគមនាគមន៍ជនបទត្រូវបានបើកទូលាយធ្វើឲ្យល្អប្រសើរជាងមុនបម្រើតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់ប្រជាជននៅឃុំ ភូវិញ (ស្រុក ឌិញក្វាន ខេត្ត ដុងណាយ)។ រូបថត៖ អានហៀវ

ព្រមទាំងបន្តពង្រីកឧត្តមភាពមានស្រាប់របស់មូលដ្ឋាន អភិវឌ្ឍកសិកម្មបច្ចេក វិទ្យាខ្ពស់ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ កំណើនសេដ្ឋកិច្ចតាមទិសដៅស្ថិរភាព និរន្តរភាព ទាញយកផលនិងប្រើប្រាស់បណ្តាប្រភពកម្លាំងប្រកបដោយប្រសិទ្ធ ភាពសម្រាប់វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ គ្រប់គ្រងធនធានបរិស្ថានអេកូឡូស៊ី អភិវឌ្ឍវិស័យវប្បធម៌ - សង្គមគ្រប់ជ្រុងជ្រោយ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ បង្រួមគម្លាតអ្នកមានអ្នកក្រ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព៕

អត្ថបទ៖ ធូហឿង
បញ្ចូលទិន្នន័យដោយប្រែសម្រួលដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍