បច្ចុប្បន្នខេត្ត ដុងណាយ មានប្រជាជនជាង ៣,២ លាននាក់ដោយមានចំនួន ៥០ សមាសភាគជនជាតិរស់នៅ ក្នុងនោះបងប្អូនជនជាតិភាគតិចមានប្រហែល ២០០.០០០ នាក់ ស្មើនឹងជាង ៦% នៃចំនួនប្រជាជន។ ទូទាំងខេត្តមានអ្នកមានប្រជាប្រិយភាពចំនួន ២០៦ នាក់ក្នុងតំបន់បងប្អូនជនជាតិភាគតិច មានការចូលរួមវិភាគទានជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ អ្នកមានប្រជាប្រិយភាពជាទីពឹងផ្អែក គំរូឈានមុខគេ ណែនាំ រួមជាមួយនឹងបងប្អូនជនជាតិជំរុញមាំការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ អនុវត្តជំនឿនវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងការផលិតកម្មយ៉ាងសកម្ម ស្តាប់មតិយោបល់ចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនបណ្តាជនជាតិនិងរាយការណ៍ទៅកាន់ស្ថាប័នសមត្ថកិច្ចទាំងឡាយដោយទាន់ពេលវេលា។ ស្របពេលនោះដែរ ចូលរួមសម្រុះសម្រួលទំនាស់ទាស់ទែង វិវាទក្នុងផ្ទៃក្នុងប្រជាជន រួមចំណែកថែរក្សារឹងមាំសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន សកម្មផ្សព្វផ្សាយនិងពន្យល់ជូនមាមីងបងប្អូនយល់យ៉ាងច្បាស់ការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះបងប្អូនបណ្តាជនជាតិ។
នៅក្នុងកិច្ចប្រជុំ អ្នកមានប្រជាប្រិយភាពនៅក្នុងតំបន់បងប្អូនជនជាតិភាគតិចបានចែករំលែកបទពិសោធន៍ក្នុងដំណើរការអនុវត្តការឃោសនា ផ្សារភ្ជាប់ប្រជាជននៅនឹងកន្លែងរស់នៅតែម្តង សម្តែងចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិអំពីបញ្ហាថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ជួយឧបត្ថម្ភកូនក្មួយជាជនជាតិភាគតិចបានកម្ចីប្រាក់ទៅសិក្សារៀនសូត្រ ធុរកិច្ចថ្មីអភិវឌ្ឍសេដ្ឋកិច្ច ។ល។
លោក លូ ហូស៊ិញ អ្នកមានប្រជាប្រិយភាពជនជាតិ ចាម (ស្រុក ស៊ន់ឡុក ខេត្ត ដុងណាយ) អោយដឹងថា ចំពោះជនជាតិភាគតិចទាំងឡាយ ជនជាតិនីមួយៗ ក៏មានលក្ខណៈវប្បធម៌ ភាសានិយាយ អក្សរសរសេររៀងៗ ខ្លួន បងប្អូនជនជាតិចង់បានអភិរក្ស ថែរក្សាយ៉ាងខ្លាំង។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ វប្បធម៌ ចាម កំពុងត្រូវសាបរលាបបន្តិចម្តងៗ ក្មេងៗ ជំនាន់ក្រោយជាកូនក្មួយជនជាតិ ចាម មិនសូវចេះភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។ គ្រូបង្រៀននៅមូលដ្ឋានមួយចំនួនបានព្យាយាមបង្រៀនអក្សរនិងភាសា ចាម ជូនសិស្សសាលា ក៏ប៉ុន្តែជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូទាំងឡាយនេះនៅលំបាកលំបិន មិនគ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ‟សង្ឃឹមថាក្នុងរយៈពេលខាងមុខ គណៈកម្មការជនជាតិខេត្ត ដុងណាយ មានគោលនយោបាយដើម្បីឧបត្ថម្ភករណីទាំងនេះ គោលបំណងរួមចំណែកថែរក្សាអត្តសញ្ញាណដោយឡែករបស់បណ្តាជនជាតិ” លោក លូ ហូស៊ីន ចែករំលែកដូច្នេះ។
អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោក ង្វៀន សឺនហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដុងណាយ បញ្ជាក់ថា ទោះបីជាមានត្រឹមតែ ០,១% ក្នុងចំនួនប្រជាជនសរុបក៏ដោយ ក៏ប៉ុន្តែអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចតែងតែដើរតួនាទី មានទីតាំងសំខាន់ក្នុងជីវភាពសហគមន៍ ជាទីពឹងផ្អែក ស្ពានមេត្រីរវាងអាជ្ញាធរដោយមានបងប្អូនជនជាតិភាគតិចនៅកន្លែងរស់នៅតែម្តង។
លោក ង្វៀន សឺនហ៊ុង ស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាប់ពីខេត្តដល់មូលដ្ឋានបន្តយកចិត្តទុកដាក់ កំណត់ការកសាងនិងពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការងារចលនាប្រជាជនតំបន់ជនជាតិភាគតិចក្នុងដំណាក់កាលបច្ចុប្បន្ននេះជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗ អំពីមហាសាមគ្គីជនជាតិ ការងារប្រជាចលនា ការងារជនជាតិ ការងារសាសនា ការពារជាតិ - សន្តិសុខ ពាក់ព័ន្ធដល់ការធានាសន្តិសុខសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយតំបន់ជនជាតិភាគតិច។ ស្របពេលនោះដែរ បន្តកសាងកងជួរអ្នកមានប្រជាប្រិយភាពគំរូពិតប្រាកដអំពីលក្ខណៈសម្បត្តិ សីលធម៌ របៀបរបបនៃការរស់នៅ មានសុខភាពល្អ កម្រិតយល់ដឹងល្អ មានការយល់ដឹងជ្រៅជ្រះទំនៀមទម្លាប់របស់បងប្អូនជនជាតិកន្លែងរស់នៅតែម្តង មានប្រជាប្រិយភាពពិតប្រាកដហើយផ្សារភ្ជាប់ជាមួយប្រជាជនក្នុងភូមិ អនុសងា្កត់ ត្រូវបានសហគមន៍ប្រជាជនតំបន់លំនៅឋានផ្ដល់សេចក្ដីទុកចិត្ត ពិនិត្យជ្រើសរើស។
គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវការពង្រឹងបន្ថែមការឃោសនា ផ្សព្វផ្សាយគោលនយោបាយច្បាប់ គិតគូរដល់គោលនយោបាយសុខុមាលភាពសង្គមបានល្អដល់តំបន់បងប្អូនជនជាតិភាគតិច បំប៉នចំណេះដឹង ទស្សនា សិក្សារៀនសូត្របទពិសោធន៍ ចាត់តាំងសកម្មភាពផ្លាស់ប្តូរជូនអ្នកមានប្រជាប្រិយភាពនៅលើភូមិសាស្ត្រខេត្ត៕
ផលិតដោយ៖ ឡេស៊ន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ៖ យ័ញលើយ