ដើម្បីអភិរក្សសិល្បៈរបាំ ជាងមួយសតវត្សកន្លងទៅ ជនជាតិ ខ្មែរ ៦ ជំនាន់នៅភូមិ បឹងចុង ឃុំ តាយវ៉ាន់ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) បានបន្តរក្សាយ៉ាង ទៀងទាត់នូវសកម្មភាពនៃក្រុមរបាំមួយគឺក្រុមសិល្បៈ របាំរស្មីបឹងចុង។

ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង)
តាមលោកស្រី ឡឹមធីហឿង ប្រធានក្រុមសិល្បៈរបាំរស្មីបឹងចុង របាំជាប្រភេទសិល្បៈល្ខោនបុរាណដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ មានទីតាំងសំខាន់ក្នុងជីវភាពវប្បធម៌ខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ។ សមាជិកទាំងឡាយក្នុងក្រុមសុទ្ធសឹងជាសាច់ញាតិក្នុងគ្រួសារនិងអ្នកជិតខាង។

ទោះបីជាម្នាក់ៗ សុទ្ធតែមានមុខរបររៀងៗ ខ្លួនប៉ុន្តែជាមួយនឹងការជក់ចិត្តចំពោះសិល្បៈ ហើយមានបំណងប្រថ្នាចង់អភិរក្សសិល្បៈរបាំ សមាជិកទាំងអស់បានហ្វឹកហាត់និងចូលរួមសម្តែងជារឿយៗ នៅតាមមូលដ្ឋានជាច្រើនក្នុងរាល់ឱកាសនៃបណ្ដាពិធីបុណ្យ បុណ្យចូលឆ្នាំថ្មី។

នៅដើមឆ្នាំ ២០១៩ ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍បានទទួលស្គាល់សិល្បៈរបាំរបស់ជនជាតិ ខ្មែរ នៅឃុំ តាយវ៉ាន់ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិតាមរយៈនោះកត់សម្គាល់រាល់ការរួមវិភាគទានរបស់ក្រុមសិល្បៈរបាំរស្មីបឹងចុង៕
ប៊ឹងបៀន - ភុកថាញ់