ថ្មីៗ នេះ គណៈកម្មាធិការប្រជាជនខណ្ឌលេខ ៥ ទីក្រុង ហូជីមិញ បានរៀបចំពិធីទទួលប័ណ្ណទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិដែលផ្ដល់ដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍អោយ "ទំនៀមទម្លាប់សង្គមនិងជំនឿនៃបុណ្យហែអ្នកតារបស់ជនជាតិ ចិន នៅខណ្ឌលេខ ៥ ទីក្រុង ហូជីមិញ"។

បុណ្យហែអ្នកតា (ហៅថា ង្វៀនទាវ ឬ យួនស៊ាវ តាមភាសា ចិន) ត្រូវបានប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីនៃខែទី ១ ចន្ទគតិ ជាថ្ងៃដែលក្រុមគ្រួសារជាច្រើនបួងសួងសុំសេចក្តីសុខសម្រាប់ឆ្នាំថ្មី។

ក្នុងឱកាសនេះ ក្រៅពីពិធីកិច្ចដែលប្រារព្វឡើងនៅតាមវត្តអារាម វត្តលោកតា អគារសមាគមនិកាយចិន ជនជាតិ ចិន នៅខណ្ឌលេខ ៥ ថែមទាំងបានរៀបចំបណ្តាសកម្មភាពវប្បធម៌ - សិល្បៈដូចជាសម្តែងល្ខោនបុរាណ រាំម៉ុងសាយ រាំតោនិងរាំនាគ ប្រកួតដោះពាក្យបណ្តៅលើចង្កៀងគោម... បុណ្យហែអ្នកតាពោរពេញទៅដោយស្លាកស្នាមវប្បធម៌នៃដែនដី ចើលើន (ផ្សារធំ) ត្រូវបានជនជាតិ ចិន នៅខណ្ឌលេខ ៥ ថែរក្សានិងអភិវឌ្ឍក្នុងអំឡុងពេលជាង ៣០ ឆ្នាំកន្លងទៅហើយ។

យោងតាមលោក ឡេថាញ់លៀម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ សមាគមនិកាយ ចិន ទាំងឡាយបានរក្សា អនុវត្តនិងបរិយាយ តៗ គ្នាយ៉ាងខ្ជាប់ខ្ជួននូវអត្តសញ្ញាណវប្បធម៌ជនជាតិ ចិន ដើម្បីអោយតម្លៃដ៏ប្រពៃទាំងនោះរួមបញ្ចូលជាមួយនឹងអត្តសញ្ញាណនៃប្រជាជាតិ វៀតណាម៕
អត្ថបទនិងរូបថត៖ ភុកថាញ់ - គៀវអាញ់យុង