លោតម៉ុងសាយក្នុងថ្ងៃចូលឆ្នាំថ្មីគឺជាទំនៀមទម្លាប់ដ៏ល្អឯកត្រូវបានប្រជា ជននៅ ណាមបូ ថែរក្សាផ្ទេរបន្តៗ ជាច្រើនជំនាន់មកហើយភាគច្រើនគឺនៅមូលដ្ឋានទាំងឡាយដែលមានជនជាតិ ចិន រស់នៅយ៉ាងច្រើនកុះករដូចទីក្រុង ហូជីមិញ ខេត្ត សុកត្រាំង ទីក្រុង កឹនធើ ខេត្ត បាកលៀវ...។

រឿងដំណាលតៗ មកថា ទំនៀមលោតម៉ុងសាយគឺផ្តើមពីរឿងប្រជាប្រិយ “ប្រវត្តិសត្វ នៀននិងលោកតា ហុងជុនឡាវស៊ូ”។
រឿងនិទានថា កាលពីព្រេងនាយមានសត្វកំណាច ពីក្នុងសមុទ្រឡើងមកដី គោគអុកឡុកអ្នកភូមិស្លូតត្រង់ ទម្លាប់ហៅថាសត្វ នៀន (សិង្ហ)។
លោកតា កំប៉ោង (ហុងជុនឡាវស៊ូ) បានទប់ទល់និងបង្ក្រាបសត្វកំណាចនេះ ហើយបញ្ចុះបញ្ចូលបង្ហាត់អោយចេះស៊ីម្ហូបបួស លត់ដំចិត្តគំនិត សន្សំកុសល។

ចាប់តាំងពីពេលនោះមក រៀងរាល់ឆ្នាំ លោកតាកំប៉ោងតែងនាំសត្វនៀន (សិង្ហ) ចុះពីលើភ្នំទៅជូនពរឆ្នាំថ្មីហើយទំនៀមលោតម៉ុងសាយនៅថ្ងៃចូលឆ្នាំថ្មីក៏ចាប់ផ្ដើមកកើតឡើងតាំងពីពេលនោះមក។
បើតាមសិល្បករប្រជាជន លោក លឺវគីមសឿង អនុប្រធានសហព័ន្ធម៉ុង សាយ តោ នាគ នៃទីក្រុង ហូជីមិញ ទំនៀមម៉ុងសាយត្រូវបានចាត់តាំងឡើងនៅឱកាសថ្ងៃចូលឆ្នាំថ្មីសំដៅផ្ដាំផ្ញើនូវបំណងប្រាថ្នារបស់ម្ចាស់ផ្ទះនិង សហគមន៍ពីនិទាឃរដូវថ្មីមួយដ៏សុខដុម រមនា មានលាភសំណាង សម្បូររុងរឿង សុំឲ្យឆ្នាំថ្មីអាកាសធាតុអំណោយផល ប្រទេសជាតិសាន្តត្រាណ ប្រជាជនសុខស្រួល។

និទាឃរដូវកំពុងមកដល់ក្នុងស្នូរស្គរម៉ុងសាយលាន់ទ្រហឹងអឺងកង។ រូបភាពម៉ុងសាយ ហក់លោតផុលផុសជាមួយនឹងលោកតាកំប៉ោងនាំមកឱ្យអ្នកមើលនូវក្តីសង្ឃឹម ក្ដីសោមនស្សរីករាយសម្រាប់ឆ្នាំថ្មីមួយបានជួបជុំគ្នា សុខសាន្តនិងសុភមង្គល៕
អត្ថបទនិងរូបថត៖ ត្រឹនគៀវ - គៀវអាញ់យុង