ពោល លី - ច្រៀង លី ជាប្រភេទសិល្បៈច្រៀងយ៉ាងល្អឯកដោយមិនមានតែងទំនុកមុនឡើយ ហើយបានតៗ មាត់គ្នាមករបស់ជនជាតិ កឺទូ។

នេះត្រូវបានចាត់ទុកថាជាសិល្បៈសាកល្បងទេពកោសល្យរវាងអ្នកចាស់វស្សានៃភូមិទាំងឡាយ រវាងម្ចាស់ផ្ទះនឹងភ្ញៀវ ចួនកាលត្រូវបានប្រើក្នុងការដោះស្រាយទំនាស់នៅក្នុងសហគមន៍ក៏មានដែរ។
សិល្បៈពោល លី - ច្រៀង លី តែងតែផ្ទុកនូវអត្ថន័យជាច្រើនដែលបង្កប់ត្រួតលើគ្នា អត្ថន័យកាន់តែជ្រៅជ្រះ រមទម គូប្រកួតមិនអាច "តទល់" វិញបានគឺកាន់តែសអោយឃើញពីទេពកោសល្យរបស់អ្នកច្រៀង។
ពោល លី - ច្រៀង លី បង្ហាញពីរបៀបប្រាស្រ័យទាក់ទង ពីការប្រព្រឹត្តសម្តែង ពីមនោ សញ្ចេតនារបស់បុគ្គលនិងសហគមន៍។

យោងតាមលោក បហ៍រីវលៀក អតីតលេខានៃគណៈកម្មាធិការបក្សស្រុក តីយ៉ាង ក្នុងលំនាំពោលលី - ច្រៀង លី ជនជាតិ កឺទូ ប្រើរូបារម្មណ៍អត្ថបដិរូប តាមរបៀបប្រដូចអ្វីមួយនេះដើម្បីយល់ពីន័យនៃអ្វីមួយនោះ អាស្រ័យទាំងស្រុងទៅលើ ទេពកោសល្យ ខាងវោហាសព្ទឆ្លើយឆ្លង សមត្ថភាព បទពិសោធន៍ក្នុងដំណើរជីវិតរបស់បុគ្គលម្នាក់ ៗ។
សព្វថ្ងៃនេះ អ្នកចាស់វស្សាដែលមានទេពកោសល្យពីធម្មជាតិនៅតែថែរក្សាសិល្បៈពោល លី - ច្រៀង លី ហើយកំពុងផ្សព្វផ្សាយក្នុងឱកាសប្រារព្ធពិធីមង្គលការ ពិធីអំណរស្រូវថ្មី ពិធីជប់លៀងចងសម្ពន្ធភាពជាបងប្អូន។ល។

ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិឆ្នាំ ២០១៥ សិល្បៈពោល លី - ច្រៀង លី បានក្លាយជាមោទនភាពរបស់ជនជាតិ កឺទូ នៅតាមតំបន់ភ្នំទាំង ឡាយនៃខេត្ត ក្វាងណាម៕
អត្ថបទនិងរូបថត៖ ខាញ់ង្វៀន